ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៨លានរៀល ប្រគល់ជូនដល់ក្រុមគ្រួសារមន្រ្តីនគរបាលមរណៈភាព

0

ខេត្តតាកែវ៖ ដោយអនុវត្តតាមការណែនាំ និងបញ្ជាផ្ទាល់ពី សំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនៃស្នងការដ្ឋាននគរបាលខេត្ត។
នៅរសៀលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ត្រី ពៅ លន់ ស្នងការរង ទទួលផែនគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្នងការនគរបាលខេត្ត និងក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្ត និងលោកអធិការ អធិការរង លោកនាយប៉ុសិ៍នគរបាលរដ្ឋបាល បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិចំនួន៨លានរៀល ប្រគល់ជូនដល់ក្រុមគ្រួសារសពចំនួន០២គ្រួសាររួមមាន÷ ទី១-សពលោក សំ សូវ ជាមន្រ្តីនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ខេត្តតាកែវ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ដោយរោគាពាធ ស្ថិតនៅភូមិខ្លោងទ្វា ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ដែលបន្សល់ទុក្ខនូវកូនកំព្រា ចំនួន០៥នាក់នៅក្នុងបន្ទុកគ្រួសារ(ម្តាយក៏ស្លាប់) ទី២-សពភរិយារបស់ លោក ប៉ែន វណ្ណដេត ជាមន្ត្រីនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ខេត្តតាកែវ ដែលមានកូនចំនួន០៥នាក់ក្នុងបន្ទុកគ្រួសារ។
ក្នុងឱកាសនោះដែរ លោក ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា ព្រមទាំងឯកឧត្តម ស្នងការនគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ៕