ការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ខេត្តសំរាប់ឆ្នាំ២០១៨ដែលបានរៀបចំឡើងដោយមន្ទីរអប់រំយុវជននិងកីឡាខេត្តត្រូវបានបិទបញ្ចប់

0

ព្រះសីហនុ÷ លោក ផៃ ប៊ុនវណ្ណៈ មានប្រសាសន៏ថា ពីមួយថ្ងៃទៅមួយថ្ងៃសកម្មភាពអប់រំកាយនិងកីឡាចេះតែមានការរីកចម្រើនជាលំដាប់ទាំងបរិមាណទាំងគុណភាព។សកម្មភាពទាំងនេះមានន័យថាការចូលរួមចំណែកលើកស្ទួយនូវវិស័យកីឡាជាតិរបស់យើងឱមានការរីកចម្រើននិងជាផ្នែកមួយដ៍សំខាន់សម្រាប់ធ្វើឱមានសុខភាពល្អមាំមួន មានការសាមគ្គីគ្នាឱបានទូលំទូលាយមានភាពរុងរឿងសម្រាប់ប្រទេសជាតិយើងទាំងមូលផងដែរ។
ដូច្នេះចាប់ពីពេលនេះតទៅខ្ញុំសូមផ្តាំផ្ញើទៅដល់គ្រប់ក្រុមកីឡាករ-កីឡាការិនីទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីពង្រឹងនិងពង្រីកសកម្មភាពអប់រំកាយនិងកីឡានៅក្នុងជួរសិស្សានុសិស្ស និសិ្សត និងមហាជនអោយបានទូទាំងក្រុង ស្រុកក៍ដូចជាទូទាំងខេត្ត ដើម្បីឈានដល់ការទៅរកការប្រែប្រួលថ្មីទាំងគុណភាព និងបច្ចេកទេសរបស់កីឡា។
ជាមួយគ្នានេះដែរខ្ញុំសូមអំពាវនាវចំពោះ ក្រុមកីឡាករ-កីឡាការិនីទាំងអស់ត្រូវចង់ចាំថាកីឡាគឺដើម្បីសុខភាព ទាំងផ្លូវកាយនិងផ្លូវបញ្ញាដល់មនុស្សគ្រប់រូបដោយឡែកចំពោះកីឡាករ-កីឡាការិនី ទន្ទឹមនិងការសិក្សារៀនសូត្រត្រូវខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់បង្កើន សមត្ថភាព វិន័យ សីលធម៏ និងសាមគ្គីផងដែរ។
តាមរបាយការណ៏របស់គណៈកម្មការរៀបចំការប្រកួតអោយដឹងថាជើងឯកថ្នាក់ខេត្តសំរាប់ឆ្នាំ២០១៨នេះ១.វិញ្ញាសាបាល់ទាត់៖ក.ផ្នែកបឋម ចំណាត់ថ្នាក់លេខ១ បានទៅលើសាលាបឋមសិក្សាហ៊ុនសែនដីក្រហមមកពីស្រុកកំពង់សីលា។
ចំណាត់ថ្នាក់លេខ២ បានទៅលើសាលាបឋមសិក្សាបិតត្រាំងមិត្តភាពមកពីស្រុកព្រៃនប់និងចំណាត់ថ្នាក់លេខ៣ បានទៅលើសាលាបឋមសិក្សាអង្គការម្លប់តាប៉ាងមកពីក្រុងព្រះសីហនុ។
ខ.សំរាប់ថ្នាក់មធ្យមចំណាត់ថ្នាក់លេខ១ បានទៅលើវិទ្យាល័យឡាយ្វមកពីក្រុងព្រះសីហនុចំណាត់ថ្នាក់លេខ២ បានទៅលើវិទ្យាល័យហ៊ុនសែនព្រៃនប់មកពីស្រុកព្រៃនប់លេខ៣ បានទៅលើវិទ្យាល័យហ៊ុនសែនកំពង់សីលាមកពីស្រុកកំពង់សីលា។
២.វិញ្ញាសាបាល់ទះក.ថ្នាក់បឋម ចំណាត់ថ្នាក់លេខ១បានទៅលើសាលាបឋមសិក្សាកំពង់សិលា និងលេខ២បានទៅសាលាបឋមសិក្សាសំរុង ស្រុកព្រៃនប់។
ខ.ថ្នាក់មធ្យម លេខ១បានទៅលើវិទ្យាល័យហ៊ុនសែនកំពង់សិលា លេខ២បានទៅវិទ្យាល័យស្ទឹងហាវ និងលេខ៣បានទៅវិទ្យាល័យហ៊ុនសែនស្មាច់ដែង។
លោក វ៉ាន់ ឈួន អនុប្រធានមន្ទីរ អយកខេត្តព្រះសីហនុ បានស្នើអោយការរិយាល័យជំនាញពិនិត្យនិងផ្តល់លទ្ធភាពដល់ក្រុមកីឡាករដែលមានសមត្ថភាពល្អទោះបីជាទទួលបានជ័យលាភីឬមិនបានទទួលក៏ដោយត្រូវខិតខំរៀនសូត្រនិងហ្វឹកហាត់លេងកីឡាអោយអស់ពិកំលាំងកាយចិត្តបន្តទៀត។