ទាមទារលុយចំនួន៥០០ដុល្លារ ជាថ្នូរនិងការជួយឃាត់រថយន្តបាន

0

សៀមរាប៖ករណីមន្ត្រីអាវុធហត្ថក្លែងក្លាយម្នាក់ឆបោករថយន្តពលរដ្ឋក្នុងខេត្តសៀមរាបចំនួន៣១គ្រឿងដោយមានបណ្តឹងចំនួន២៧នោះ កម្លាំងនគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលក្រសួងមហាផ្ទៃ ព្រមទាំងនគរបាលតាមបណ្តាខេត្តមួយចំនួន បានធ្វើការស្រាវជ្រាវមួយរយៈនេះរកឃើញរថយន្តចំនួន១១គ្រឿងហើយ។ លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការស្រាវជ្រាវ នោះកម្លាំងនគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលក្រសួងមហាផ្ទៃ ព្រមទាំងនគរបាលតាមបណ្តាខេត្តមួយចំនួន បានធ្វើការស្រាវជ្រាវមួយរយៈនេះរកឃើញរថយន្តចំនួន១១គ្រឿង ក្នុងនោះសមត្ថកិច្ច បង្កកទុកចំនួន៣គ្រឿង។លោកបនតថា ក្នុងបណ្តឹង២៧ ស្មើ៣១រថយន្ត ឈរលើស្មារ តីនៃកម្លាំងសហការណ៍ល្អ នាំឲ្យយើងជោគជយ័១ជំហ៊ាន ហើយយើងខ្ញុំនឹងដឹកនាំសហការណ៍ស្រាវជ្រាវរុករករថយន្តជូនបងប្អូនបន្តទៀត។លោកបន្តថា ក្នុងនេះខ្ញុំសូមការអធ្យាស្រយ័ៈ១.ពីបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តមួយចំនួន ដែលសមត្ថកិច្ចបានរកឃើញ មិនទាន់បានប្រគល់ជូន មូលហេតុ អ្នកបានទិញរថយន្តនេះខ្លះគាត់មានឯកសាររថយន្ត គ្រប់គ្រាន់ត្រង់ថាឯកសារនោះត្រឹមត្រូវតាមច្បាប់ឬមិនត្រឹមត្រូវ នេះជាឆន្ទានុសិទ្ធិរបស់ចៅក្រមជាអ្នកស៊ើបអង្កេតបន្តនិងសម្រេច។២.ប្រជាពលរដ្ឋម្ចាស់រថយន្តដែលសមត្ថកិច្ចរកមិនទាន់ឃើញ សមត្ថកិច្ចយើងខ្ញុំនឹងប្រឹងប្រែងស្រាវជ្រាវរកឲ្យអស់ពីសមត្ថភាព ជូនបន្តទៀត។៣.ពីការធ្វើសន្និសិទ្ធកាសែតកាលពីថ្ងៃទី០៩មីនា២០១៨ មិនបានអធិប្បាយឲ្យអស់សេចក្តី ដោយពុំបានគ្រោងទុក ចប់ប្រជុំក៏ធ្វើការសម្ភាសន៍ភ្លាមទៅ ជាពិសេសគឺលោកប្រធាននាយកដ្ឋាន និង ក្រុមប្រតិបត្តិការ ព្រមទាំងលោកព្រះរាជអាជ្ញាផងដែរសូមអរគុណៗចំពោះកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានសហការណ៍ក្នុងកិច្ចប្រតិបត្តិការនេះ។ដោយឡែក ម្ចាស់រថយន្តកាមរី ឆ្លាមស្លាកលេខភ្នំពេញ 2s 5682 ឈ្មោះ ផល្លី រស់នៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប បានឲ្យដឹងថា គាត់បានចាញ់បោកជនខាងលើនេះដែរប៉ុន្តែ គាត់ប្រឹងស្វែងរកឃើញមកវិញនៅថ្ងៃទី១១ខែមីនា នេះ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ។គ្រានោះកម្លាំងនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលខេត្តសៀមរាប និងរូនលោក បានទៅដល់អធិការនគរបាលស្រុកថ្មគោល ដើម្បីយករថយន្តមកវិញ។លោកបន្តថា ពេលនោះរថយន្តរបស់លោកត្រូវបានគេបំពាក់ស្លាកលេខ នគរបាល2.2024។ពេលដែលលោក និងសមត្ថកិច្ចទៅដល់ខាងប៉ូលិសស្រុកថ្មគោល ទាមទារលុយចំនួន៥០០ដុល្លារ ជាថ្នូរនិងការជួយឃាត់រថយន្តនោះ ។លោកបន្តថា លោកបានសុំបញ្ចុះតម្លៃត្រឹម២៥០ដុល្លារតែគេមិនព្រម។លោកបន្ថែមថាលោកស្នើឲ្យសមត្ថកិច្ចមេត្តាយោគយល់ចំពោះជនរងគ្រោះផង។យ៉ាងនេះក្តី អ្នកយកព័ត៌មាន មិនអាចសុំការបំភ្លឺពីលោក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បាននោះទេ៕

ម្ចាស់រថយន្ត