ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខេត្ដមានវិធានការរក្សាទឹកអូរស៊ិនលែរ៍ទុកសម្រាប់កំសាន្តចូលឆ្នាំប្រពៃណីខ្មែរ

0

ខេត្តរតនគិរី÷ ប្រជាពលរដ្ឋនៅស្រុកលំផាត់សំណូមពរទៅអាជ្ញាធរខេត្ដឲ្យមានវិធានកាធ្វើទំនទប់ទឹកនៅអូរសិនលែរ៍ដើម្បីរក្សាទឹកទុកសម្រាប់ឲ្យភ្ញៀវជាតិនឹងអន្តរជាតិមកលេងកំសាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាថ្ងៃខាងមុខនេះ។ប្អូនស្រី ណា គ្រី ជាអាជីវករលក់គ្រឿងហូបចុកប្រចាំរមណីយដ្ឋានមួយនេះបានត្អូញត្អែរថា ការលក់ដូររបស់ប្អូនមួយថ្ងៃកាត់មួយថ្ងៃកោរ ដោយសារខ្សត់ភ្ញៀវចេញចូលមកលេងកំសាន្តរមណីយដ្ឋាននេះ មូលហេតុ ទីមួយ ផ្លូវធ្វើដំណើរ ដីហ៊ុយ ខ្លាំង ជង្ហុកជ្រៅ ផុសក្បាលថ្មធំៗ គ្រប់កន្លែង ទីពីរ ទឹកអូរសិនលែរ៍ រីងហួត ពេលភ្ញៀវមកដល់គ្រាន់តែអើតៗ ក៏នាំគ្នាត្រឡប់ទៅវិញអស់ទៅ។

ចំណែកអាជីវករ ឈ្មោះ សិន សាវុធ ជាអ្នកលក់សម្លៀកបំពាក់និងវត្ថុអនុស្សាវរីយ៍ រួមមាន៖
ក្រម៉ា ខោអាវ ជារចនាម៉ូដ បុរាណរបស់បងប្អូនជនជាតិដើមភាគតិច ក៏មានកង្វល់ចំពោះការស្រក់ខ្លាំងទឹកធ្លាក់អូរសិនលែរ៍ក្នុងឆ្នាំនេះ។ ពួកគាត់សំណូមពរទៅអាជ្ញាធរពាក់ព័ន្ធឲ្យមានវិធានការ
ទប់ទឹកអូរកន្លែងណាមួយធ្វើជាអាងបិតបើកពេលយប់និងពេលថ្ងៃត្រៀមលក្ខណះទទួលភ្ញៀវមកកំសាន្តលេងនារដូវចូលឆ្នាំថ្មីខាងមុខនេះ។ជាពិសេសបញ្ហា ផ្លូវធ្វើដំណើរមានប្រវែង១៩ គីឡូម៉ែត្រ ដែលបំបែកចេញពីរមណីយដ្ឋានបឹងយក្ខឡោមមក ទឹកធ្លាក់៧ជាន់ អូរសិនលែរ៍នេះពោរពេញទៅដោយជង្ហុកជ្រៅៗ ខូចខាតខ្ទេចខ្ទាំស្ទើរតែទាំងស្រុង បច្ចុប្បន្ននេះ។ដោយឡែកលោក ម៉ុក កៀង ប្រធានសហគមន៍និងជា តំណាងពលរដ្ឋនៅភូមិបីស្រុកឃុំកាឡែង ស្រុកលំផាត់ ដែលមានទីលំនៅក្បែរតំបន់រមណីយដ្ឋានអូរសិនលែរ៍ បានឲ្យដឹង នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨នេះថា ទឹកជ្រោះអូរស៊ិនលែរ៍បច្ចុប្បន្នបានចាប់ផ្ដើមចុះខ្សោយខុសពីបណ្ដាឆ្នាំកន្លងមក ដោយសារអាកាសធាតុក្ដៅខ្លាំង និងព្រៃឈើធម្មជាតិនៅតំបន់នោះត្រូវបានគេកាប់បំផ្លាញអស់។ជាពិសេស ថៅកែដាំដំណាំម្រេចដែលមានចម្ការរាប់រយហិកតាតាមបណ្តោយអូរសិុនលែរ៍ដែលគេសង្កេតឃើញបូមយកទឹកអូរសិុនលែរ៍នេះទៅស្រោចដំណាំម្រេចជារៀងរាល់ថ្ងៃ។ផ្តើមឲ្យមានការកង្វះខាតស្របពេលដែលអូរសុិនលែរ៍ ខណ:នេះកំពុងរីងហួតស្រាប់នោះ។លោក ប្រធានសហគមន៍រូបនេះបាន បន្ដទៀតថា កាលពីខែមេសាឆ្នាំ២០១៧កំពស់ទឹកនៅអូរស៊ិនលែរ៍មានទឹកច្រើនហើយហូរធ្លាក់បែកផ្កាត្រែងគួរជាទីគយគន់។ប៉ុន្ដែមកដល់ខែមីនាឆ្នាំ២០១៨កម្រិតទឹកអូរមួយនេះស្ទើតែខ្វះទៅហើយគឺនៅមានទឹកហូរតិចតួចបំផុតហើយមិនយូរប៉ុន្មានទឹកនោះអាចនឹងរីងក៏ថាបាន។លោកបញ្ជាក់ថា រមណីយដ្ឋានអូរស៊ិនលែរ៍អាចប្រឈមនឹងកាខ្វះប្រភពទឹកសម្រាប់ឲ្យភ្ញៀវទេសចរណ៍មកកម្សាន្ដលេងក្នុងថ្ងៃចូលឆ្នាំប៉ុន្ដែបើអាជ្ញាធរខេត្ដជាពិសេសមន្ទីរទេចរណ៍ចាត់វិធានការធ្វើទំនប់បិតស្ដុបទឹកទុកកុំឲ្យទឹកហូរលឿនពេករមណីយដ្ឋានមួយនេះមិនអាចខ្វះទឹកឡើយ។ទឹកអូរស៊ិនលែរ៍ដែលចុះខ្សោយនោះជាក្ដីកង្វល់របស់លោកនិងប្រជាពលរដ្ធដែលរក ស៊ីលក់ដូរនៅតំបន់នោះព្រោះកាលណារមណីយដ្ឋានធម្មជាតិខ្វះទឹកធ្វើឲ្យភ្ញៀវទេសចរណ៍គេលែងមកលេងហើយចំណូលផ្សេងៗក៏ត្រូវបាត់បង់ដែរ។សូមបញ្ចាក់ថា រមណីយដ្ឋានជ្រោះអូរស៊ិនលែរ៏ពេលនេះនៅសល់ទឹកប្រមាណ៣០ភាគរយប៉ុន្ដែលោកប្រធានសហគមន៍បាន ស្នើសុំទៅប្រធានមន្ទីរទេសចរណ៍ខេត្ដជាច្រើនដងហើយតែពុំទាន់បានជួបគឺសុំធ្វើទំនប់នៅផ្នែកខាងលើចម្ងាយប្រហែល៥០ម៉ែត្រ មានកំពស់ជាងមួយម៉ែត្រ សង់ឡើងអំពីឈើ និង ធ្វើទ្វារឈើបិតទឹកនៅពេលយប់ហើយពេលថ្ងៃ បើកទឹកឲ្យហូរតាមធម្មតាធ្វើយ៉ាងនេះទើបមានទឹកសម្រាប់ឲ្យភ្ញៀវងូតលេងកម្សាន្ដនៅថ្ងៃបុណ្យចួលឆ្នាំ។លោក នូ ថេរ អភិបាលស្រុកលំផាត់ បានឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១៥ខែមិនានេះ ថា ជុំវិញបញ្ហាការកែច្នៃជាទ្វាទឹកធ្វើអំពីឈើគឺមិនអាច នោះទេវាខុសលក្ខណ:ធម្មជាតិតំបន់រមណីយដ្ឋាន ត្រូវរមៀលថ្មផ្ទប់គរលើគ្នាទប់ទឹកវិញ។ដោយឡែកលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងនៅថ្ងៃទី១៥ខែមីនាថា លោកបានអរគុណចំពោះប្រជាពលរដ្ឋដែលជួយព្រួយបារម្ភរឿងរមណីយដ្ឋានដែលខ្វះឲ្យភ្ញៀវងូតទឹកលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ប៉ុន្ដែលោកថា មិនអាចលើកគំរោងទៅធ្វើទំនប់ដើម្បីបិតទឹកនៅតំបន់នោះតាមសំណូបពរបានទេ ដោយសារត្រូវចំណាយថវិការដល់ទៅរាប់សែនដុល្លារឯណោះ។ប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា បញ្ហាកង្វះទឹកនៅតាមរមណីយដ្ឋានគឺជារឿងធម្មតាទេ រមណីយដ្ឋានណាក៏ប្រឈមនឹងការខ្វះដែរ គឺជាបំរែបំរួលធម្មជាតិ។លោកជឿជាក់ថា នឹងមិនខ្វះទឹកឲ្យភ្ញៀវងូតលេងនៅក្នុងថ្ងៃចូលឆ្នាំខាងមុខនេះទេ បើរីងនៅផ្នែកខាងលើក៏ផ្នែកខាងក្រោមនៅមានទឹកសម្រាប់ឲ្យភ្ញៀវងូតដែរ។សូមបញ្ជាក់ថា នៅក្នុងខេត្ដរតនគិរីនាពេលបច្ចុប្បន្នមានរមណីយដ្ឋានធម្មជាតិជិត២០កន្លែងឯណ្ណោះ ប៉ុន្ដែបច្ចុប្បន្នមានចំនួនតែ៧កន្លែងទេ ដែលបានបង្កលក្ខណ:អាចឲ្យភ្ញៀវទៅទស្សនាកស្សាន្ដលេងបានគឺរមណីយដ្ឋានអូរស៊ិនលែរ៍ទឹកជួរតាត់តៃ ទឹកជ្រោះកាចាញ ទឹកជ្រោះកាទៀង ទឹកជ្រោះចាអ៊ុងបឹងគិរីលំកុដ និងបឹងយក្សឡោម៕ យក្ខឡោម