​ស្ត្រី​ម្នាក់​ចងក​សម្លាប់ខ្លួន​ព្រោះតែ​ប្រច័ណ្ឌ​ប្រពន្ធ​ដែលជា​ស្រី​ដូចគ្នា​

0

​កំពង់ឆ្នាំង​៖​ភ្លើង​ប្រច័ណ្ឌ​បានធ្វើអោយ​មនុស្ស​ប្រុស​ស្រី​គ្រប់រូប​ជួបប្រទះ​នូវ​បញ្ហា​ឈឺចាប់​គ្រប់ៗ​គ្នា ភាគច្រើន​គឺ​ប៉ះពាល់​ចំពោះ​ភាគី​អ្នក​ដែលមាន​ចិត្ត​ប្រច័ណ្ឌ ដោយផ្ទាល់​។​ ​ជាក់ស្តែង នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ ២០១៤ ថ្មីៗ​នេះ មាន​ស្ត្រី​ម្នាក់​ឈ្មោះ យ៉េ​ង គ​ន្ធា អាយុ ២៨​ឆ្នាំ រស់នៅ​ក្នុងភូមិ ស្វាយចេក ឃុំ​ចោ​ង​ម៉ោង ស្រុក រលារ ប្អៀ​រ ប្តូរ​ចារឹក​ជា​ប្រុស​ទៅ ស្រឡាញ់​ស្រី​ដូចគ្នា​ហើយ ព្រោះតែ​ភ្លើង​ប្រ​ច៏​ណ្ឌ និង ប្រព​ន្ឋ ក៏បាន​ចងក​សម្លាប់ខ្លួន​ទាំង​ក្មេង​គ្មាន​ស្តាយស្រណោះ​ផងដែរ ។​

​អ្នកនាង សេង ផៃ អាយុ ២៨ ឆ្នាំ នាង​បាន​រៀបរាប់​ប្រាប់​អោយដឹងថា​៖​នាង​បាន​ស្កាល់​ស្ត្រី​ជា​ប្តី​របស់​នាង​ដែល​ចងក​ស្លាប់​ខាងលើនេះ​គឺ​រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា ហើយ​ការស្រឡាញ់គ្នា​មាន​រយះពេល​៥​ឆ្នាំ​មកហើយ គឺ​ចាប់តាំងពី​ពួកគេ​ទៅ​ស៊ីឈ្នួល​ច្រួត​ស្រូវ​នៅឯ​បាត់ដំបង ពេល​ត្រឡប់មកផ្ទះ​វិញ​ប្តី​របស់​នាង​នេះ​មិនបាន​ទៅផ្ទះ​របស់គេ​ទេ គឺ​តាម​មក​នៅ​ជាមួយនិង​នាង​រហូតមក ទោះជា​នាង​ដេញ​អោយទៅ​នៅផ្ទះ​របស់គេ​វិញ​យ៉ាងណាក៏ដោយ​។​

​ថ្ងៃមួយ​ដោយសារតែ​នាង​ធុញទ្រាន់​ក្នុងការ​រស់នៅក្នុង​សភាព​បែបនេះ​តទៅទៀត​លែង​បាន និង​ម្យ៉ាង​ដោយ​នាង​ចង់បាន​ប្តី​ជាស​ភាពបុរស​ដូច​គេ​ដួច​ឯង​ផង​នោះ នាង​ក៏បាន​សុំ​បែកផ្លូវ​គ្នា​ជាមួយនិង​គេ​តែ​គេ​មិន​ព្រមអោយ​នាង​បែក​ជាដាច់ខាត​។​តាំងពី​ពេលនោះ​មក​គេ​ចេះតែ​ប្រច័ណ្ឌ​និង​នាង​រហូត​ពេលខ្លះ​នាង​និយាយ​ទូរស័ព្ទ​ជាមួយ​អ្នក​ដ៏​ទៃ​ក៏​គេ​រករឿង​ស្តីបន្ទោស​អោយ​នាង ឬក៏​ជិះ​ម៉ូតូ​ចេញទៅ​បាត់​១​ថ្ងៃ​ក៏មានដែរ​។​ ​នាង​បន្តថា​៖​ប៉ុន្មាន​ឆ្នាំនេះ​នាង​រស់នៅ​ជាមួយ​ប្តី​ដែលជា​ស្រី​ដូចគ្នានេះ​គឺ​គ្មាន​សេរីភាព​ទេ​បើ​ចង់​ដើរលេង​ទៅណា​មក​ណា​ក៏​ត្រូវតែទៅ​ជាមួយ បើ​ពុំ​នោះទេ​នាង​មិនអាច​ចេញពីផ្ទះ​បានឡើយ​។​ពេល​គេ​ស្លាប់​ទៅនេះ​នាង​បាន​ចាត់​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​របស់​នាង​ជាង​២​លាន់​រៀល យក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ផ្ទះ​ដែល​នាង​និង​គេ​រស់នៅ​សព្វថ្ងៃ​។

បញ្ចប់​ពី​ការ​កាន់​ទុក​នេះ​ទៅ​នាង​និង​មាន​សេរីភាព​ឡើង​វី​ញ ហើយ​ប្រសិនបើ​មាន​គេ​ស្រឡាញ់​នាង នាង​និង​រៀបការ​ជាមួយ​ដើម្បី​សាង​ជីវិត​ថ្មី​។​ ​ស្ត្រី​ឈ្មោះ ធឹ​ម ស៊ីម អាយុ ៤២ ឆ្នាំ ជា​អ្នក​រាប់អាន​ជា​មូ​យ​និង​ស្ត្រី​រងគ្រោះ​ដែល​ចងក​សម្លាប់ខ្លួន​ខាងលើ បាន​រៀបរាប់ថា​៖​នៅ​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​របស់គាត់​ពេលមកដល់​ភ្លាម​ស្ត្រី​រងគ្រោះ​បាន​បបួល​គាត់​ទៅធ្វើ​សំណង់​នៅ​ផ្សារ​រមាស បន្ទាប់មក​គេ​ក៏បាន​ដើរទៅ​និយាយ​ទូរស័ព្ទ​នៅឯ​មុខផ្ទះ​បាត់ទៅ រូបគាត់​ក៏​ចេញទៅ​ចង​របង​ក្បែរ​ស្ត្រី​រងគ្រោះ​កំពុង​ឈរ​និយាយ​ទូរស័ព្ទ​នោះដែរ ហើយ​គាត់​ក៏​បានឮ​ស្ត្រី​រងគ្រោះ​និយាយ​ជាមួយ​ប្រពន្ធ​ថា​៖​បើ​នាង​ឯង​ចង់យក​ប្តី​អោយ​យកទៅ​នៅ​អោយ​ឆ្ងាយ​ពី​ស្រុក​កុំ​នាំអោយ​អញ​ក្តៅក្រហាយ​អោយសោះ​ណា​។​

 

​ស្ត្រី​ខាងលើ​បន្តថា​៖​បន្តា​ប់​ពី​បានឮ​បែបនេះ​គាត់​ពុំបាន​ចាប់​អារ​ម្ម​ណ៏​អ្វី​ដែរ ពេល​កំពុងតែ​ចង​របង​ភ្លេចខ្លួន លុះ​ក្រឡេក​មក​ក្រោយ​ក៏​បាត់​ស្ត្រី​រងគ្រោះ​ឃើញ​នៅតែ​ម៉ូតូ​គាត់​នឹកស្មានថា​គេ​ដើរ​ចេញទៅ​ក្រៅ​បាត់​ហើយ​។​រហូតដល់​វេលា​ម៉ោង​ប្រមាណ​ជា​៤​ល្ងាច​គាត់​ក៏​ដើរទៅ​បេះ​ស្លឹក​អំពិល​នៅ​ខាងក្រោយ​ផ្ទះ យកមក​ស្លរ​ក៏​ប្រទះឃើញ​ស្ត្រី​រងគ្រោះ​ឡើង​ចងក​លើ​ដើម​អំពិល​ដែលមាន​កំពស់​៥​ម៉ែត្រ​ស្លាប់​បាត់ទៅហើយ ឃើញ​

ដូច្នេះ​គាត់​ក៏បាន​ស្រែកហៅ​អ្នកជិតខាង​អោយ​មកជួយ​ស្រាយ​ខ្សែ​ទំលាក់ តែ​គ្មាន​អ្នកណា​ហ៊ាន​ចូលទៅ​ស្រាយ​ឡើយ​។​២០​នាទី​ក្រោយ​ទើប​សមត្ថកិច្ច​មកដល់​ហើយ​ឡើងទៅ​ស្រាយ​ដាក់​ចុះមក​ដី និង​បានធ្វើ​កោសល​វិ​ច្ច័​យ ឃើញថា ស្ត្រី​រងគ្រោះ​ពិតជា​បាន​ចងក​សម្លាប់ខ្លួន​ពិតមែន ហើយ​បានប្រគល់​សព​អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ ៕DSC08704 ??????????????????????????????? DSC08701