ស្រ្តីម្នាក់​ត្រូវបានឃាតករ ចងដៃចងជើងច្រកការ៉ុងទម្លាក់ទឹក

0

កណ្ដាល ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ឃាតក​មិន​ស្គាល់មុខ​រឹត​ក​នឹង​ខ្សែ​នីឡុង ស្លាប់ យក​សព​ចងដៃ​ចងជើង​កាច់​ព័ទ្ធ​រុំ​ទៅ​ត្រង់​ក​ខាងមុខ​ញាត់​ចូលក្នុង​បាវ ដាក់​ក្នុង​កញ្ឆេរ ធ្វើ​ពី​ឫស្សី​ដឹក​ទៅ​ទម្លាក់ចោល​នៅ​ចំណុច​មុខ​លូ​២​ខាងកើត ចុះ​ពី​ផ្លូវជាតិ​លេខ​២១​បេ ជាង​៥០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​កោះគរ ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល ។ សព​ស្ត្រី​រងគ្រោះ​បាន​ត្រូវ​ប្រជាពលរដ្ឋ​ធ្វើ​ស្រូវប្រាំង​ក្បែរ​នោះ ប្រទះឃើញ​នៅវេលា​ម៉ោងជាង​៧​ព្រឹក ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ​២០១៤ ។​ ​លោក សេង សុជាតិ អធិការ​ប៉ូលិស​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា សព​ស្ត្រី​រងគ្រោះ​រហូតមកដល់​រសៀល​ថ្ងៃ​ដដែល​នេះ មិនត្រូវ​បាន​ប្រភព​ណាមួយ​ស្គា​ល់ពី​

អត្តសញ្ញាណ​ទេ ហើយ​គេ​សង្ស័យថា ជនល្មើស​អាច​សម្លាប់​ជនរងគ្រោះ​នៅ​កន្លែង​ផ្សេង រួច​ដឹក​សព​យកទៅ​ទម្លាក់ចោល​នៅ​ចំណុច​ខាងលើ​រយៈពេល មិនតិចជាង​៥​ម៉ោង មុនពេល​ប្រទះឃើញ​សព ។​ ​ភិនភាគ​ស្ត្រី​រងគ្រោះ​មាន​កម្ពស់ ១.៥៥​ម៉ែត្រ អាយុ​ចន្លោះ​ពី ៥៥​ឆ្នាំ ទៅ​ជាង​៦០​ឆ្នាំ ស្លៀកខោ​សាច់​ក្រណាត់​យឺត​ពណ៌​ខ្មៅ​ជើងវែង ពាក់អាវ​ដៃខ្លី​ពណ៌​ក្រហម មាន​ក្រឡា​

ការ៉ូ​កង់ៗ និង​ជាម​នុស្ស​ហូប​ស្លា​ម្លូ​ផងដែរ ។ សាច់ឈាម​ជនរងគ្រោះ​ទំនងជា​អ្នក​គ្មាន​ទ្រព្យ​ធន់​ច្រើន​ទេ ប៉ុន្តែ​រូបភាព​សម្លាប់​មាន​លក្ខណៈ​សាហាវ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចោមរោម​មើល​សាកសព​មានការ​ព្រឺព្រួច​ខ្លាចរអា​យ៉ាង ខ្លាំង​ដែល​សកម្មភាព​ព្រៃផ្សៃ​នេះ ពុំ​ធ្លាប់​កើតមាន​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ។​ ​

ឈ្មោះ ស៊ុន ប៊ី ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ អ្នកធ្វើ​ស្រូវប្រាំង និង​ជា​អ្នក​ប្រទះឃើញ​សព​មុនគេ​បាន​និយាយ​ឲ្យ​ដឹងថា នៅវេលា​ព្រឹក​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ​២០១៤ ខ្លួន​គាត់​បាន​ទៅ​បោចស្មៅ​ស្រូវប្រាំង​នៅក្បែរនោះ ។

ស្រាប់តែ​ដើរ​ដល់​មុខ​ចំណុច​លូ​២ ក៏​ប្រទះឃើញ​កញ្ឆេរ​ធ្វើ​ពី​ឫស្សី​រាង​បួន​ជ្រុង​ទ្រវែង មាន​បណ្ដោយ​ប្រមាណ​មួយ​ម៉ែត្រ​នៅ​ក្រឡាប់​ផ្អៀង​ក្បែរ​ភ្លឺស្រែ គាត់​មានការ​សង្ស័យ​ដោយសារ​មាន​ឃើញ​ខ្សែ​នីឡុង និង​ខ្សែ​កៅស៊ូរឹត​នៅ​រាយប៉ាយ​ក្បែរ​កញ្ឆេរ​នោះ ហើយ​គាត់​មើលទៅ​ក្នុង​ទឹក​បឹង​ឃើញ​បាវ​មួយ​ចង​មាត់ជិត ដែល​គេ​ទម្លាក់ចោល​មាន​ចម្ងាយ​ពី​កញ្ឆេរ​នោះ​ប្រមាណ​ជាង​២០​ម៉ែត្រ ពី​កញ្ឆេរ​ឫស្សី ។

ដោយមាន​ការសង្ស័យ​ខ្លួន​បាន​ចុះទៅ​មើល​បាវ ស្រាប់តែ​ឃើញ​ម្រាមដៃ​មនុស្ស​លៀន​ចេញពី​ក្នុង​បាវ ក៏មាន​ការភ្ញាក់ផ្អើល​ទៅប្ដឹង​សមត្ថកិច្ច​ប៉ុស្តិ៍​រការ​ខ្ពស់​ឲ្យ​ចុះ ទៅពិនិត្យ​ស្រាយ​មាត់​បាវ​ក៏​ប្រទះឃើញ​សព​ស្ត្រី​រងគ្រោះ ដែលមាន​ស្នាម​គេ​រឹត​ក​សម្លាប់ និង​ចងដៃ​ចងជើង​កាច់​រុំ​ជាប់​មក​ដងខ្លួន​ព័ទ្ធ​ទៅ​ក​ដើម្បី​ងាយស្រួល ជនល្មើស​ញាត់​សព​ចូលក្នុង​បាវ ។

ករណីនេះ ប៉ូលិស​សង្ស័យថា ជនល្មើស​សម្លាប់​ជនរងគ្រោះ​ពី​កន្លែង​ផ្សេង ហើយ​ទំនងជា​ដឹក​សព​តាម​ម៉ូតូ​មក​ទម្លាក់ចោល​នៅ​ទីនោះ ។​ ​

លោក​វរសេនីយ៍ត្រី សេង សុជាតិ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​ប្រគល់​ជូនទៅ​អាជ្ញាធរ​រក​ដី បញ្ចុះសព បណ្ដោះអាសន្ន​និង​បន្តធ្វើ​ការអំពាវនាវរ​ក​សាច់ញាតិ​បងប្អូន​ជន​រង គ្រោះ​ដែល​បាត់​សមាជិកគ្រួសារ ដែលមាន​ភិនភាគ​ដូចខាងលើ​សូម​ធ្វើការ​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​ស្រុក​ស្អាង ដើម្បី​ទទួលយក​សព​ក៏ដូចជា​ការស្វែងរក​ចាប់ខ្លួន​ឃាតក​ដៃដល់​ផងដែរ​៕ ​unnamed (10) unnamed (11) unnamed (12) unnamed (13)