2Xabi Alonso (​សា​ប៊ី អា​ឡុ​ន​សូ​) ប្រកាស​ចូលនិវត្តន៍ពី​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បន្ទាប់ពី World Cup ចប់​ ( រូបភាពវីដេអូ)

0

​ខ្សែបម្រើ​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ​កីឡាករ​Xabi Alonso (​សា​ប៊ី អា​ឡុ​ន​សូ​) បានប្រកាសថា រូបគេ នឹង​ចូលនិវត្តន៍​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​បន្ទាប់ពី​អេ​ស្ប៉ា​ញ​ប្រកួត​ជាមួយ​ក្រុម​កុង​ហ្គូ​រូ​អូស្ត្រាលី​ក្នុង យុទ្ធនាការ World Cup ចប់ ។​

កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​បាន​ចូល​លេង​ទាំងពីរ​ប្រកួត​ឲ្យ​អេ​ស្ប៉ា​ញ​ក្នុង tournament ដ៏​ធំ​មួយ​នេះ​ដែល​អេ​ស្ប៉ា​ញ​បាន​ប្រកួត​ចាញ់​ហូ​ឡង់​និង​ចាញ់​ឈី​លី ។​
​យោងតាម​សារព័ត៌មាន​Marca បាន​ចុះផ្សាយ​ថា អតីត​កីឡាករ playmaker របស់ ក្លិប​ហង្ស​ក្រហម Liverpool រូបនេះ​បានសម្រេច​ចិត្ត​បញ្ចប់​អាជីព​របស់ខ្លួន​បន្ទាប់​ពី​ចំណាយពេល ចំនួន​១១​ឆ្នាំ​លេង​បាល់ទាត់ ។​
​គួរ​បញ្ជាក់ថា Alonso ចូល​លេង​ឲ្យ​អេ​ស្ប៉ា​ញ​បាន​ចំនួន​១១២​ប្រកួត​ហើយ​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ជើងឯក​ពានរង្វាន់​ទ្វីបអឺរ៉ុប​នៅ​ឆ្នាំ ២០០៨ និង​ពានរង្វាន់ World Cup នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពី​៤​ឆ្នាំមុន​ផងដែរ ៕