ដាក់ម៉ូទរ័រាយលួសឆក់កណ្តរកំុឲសុីស្រូវភ្លាត ស្នៀតឆក់ស្លាប់ខ្លួនឯង

0

ព្រៃវែង៖ បុរស់ម្នាក់បានរាយខ្សែលួសដាក់ម៉ូទរ័ឆក់កណ្តុរការពារកំុឲសុីស្រូវភ្លាត់ស្នៀតរអិលជេីងឆក់ខ្លួនឯងស្លាប់នៅក្បែរភ្លឺស្រែគួឲអណោចអធម៌។ហេតុការខាងលេីបានបង្ករការភ្ញាក់ផ្អេីលឡេីងកាល់ពីព្រលឹមស្រាងៗថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៨វេលាម៉ោង៣នឹង៣០នាទីនៅចំណុចវាស្រែបឹងលលាខាងលិចព្រែកទាលចំងាយពីផ្ទះរបស់ជនរងគ្រោះប្រហែល២គីឡូម៉ែត្រស្ថិតក្នុងភូមិព្រែកក្រូចឃំុព្រែកតាសស្រុកពោធិរៀងខេត្តព្រៃវែង។ប្រឋភពពីសមត្ថកិច្ចប៉ុស្តិ៍ព្រែកតាសបានឲដឹងថាជនរងគ្រោះខាងលេីមានឈ្មោះត្រិះ ស៊ាងហេងភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិឃំុកេីតហេតខាងលេីបានរាយលួសដាក់ម៉ូទរ័ឆក់កណ្តុរដេីម្បីកំុឲកណ្តុរចូលសុីស្រូវ។ហេីយនៅយប់ថ្ងៃកេីតហេតុទំនងជាជនរងគ្រោះដេីររេីសកណ្តុរដោយមិនបានដកដង្គាបអាគុយនឹងមិនប្រយត្ន័ផងនោះធ្វេីឲរអីលជេីងដួលលេីខ្សែលួសបណ្តាលឲឆក់ស្លាប់តែម្តង។ក្រោយពេលកេីតហេតុសមត្ថកិច្ចជំុនាញរបស់អធិការដ្ឋានស្រុកពោអិរៀ ងសហការជាមួយជំុនាញខេត្តដែលមានកាតចូលរួមពីអាជ្ញាធរភូមិឃំុបានចុះដល់ចំណុចកេីតហេតុធ្វេីកោសលវិច្ចយ័ឃេីញថាជនរងគ្រោះគឺពិតជាត្រូវបានស្លាប់ដោយឆក់ម៉ូទរ័ឆក់កណ្តុរខ្លួនឯងពិតប្រាកត់មែន។មូលហេតុគឺជនរងគ្រោះដេីររេីសកណ្តុរដែលត្រូវឆក់ហេីយនោះដោយជនរងគ្រោះមិនបានដកដង្គាបអាគុយចេញហេីយទំនងជារអិលជេីងដួលលេីខ្សែលួសបណ្តាលឲឆក់ស្លាប់តែម្តង។សព្វក្រោយពីពិនិត្យរួចបានប្រគល់ឲក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕វិចិត្រ