គណប្រតិភូ កាកបាទក្រហមទីក្រុង Wuxi ប្រទេសចិន បានផ្តល់ថវិកា ៥ម៊ឺនយ៉ន់ ដល់កាកបាទក្រហមខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ: ព្រឹកថ្ងៃទី ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ គណៈប្រតិភូកាកបាទក្រហមចិន ដឹកនាំដោយឯកឧត្តម Zhou Minwei Chairman of Wuxi Municipal Committee ofChiinese People’s អនុប្រធាន គណៈកម្មការទីក្រុង Wuxi នៃសភាប្រឹក្សានយោបាយប្រជាជនចិន ប្រធានសហព័ន្ធឧស្សាហកម្ម ពាណិជ្ជម្មចិន ចូលជួមសំដែងការគួរសម និងពិភាក្សាការងារជាមួយអភិបាលរងខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ។
លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ បានជម្រាបជូនពីសក្តានុពលខេត្តព្រះសីហនុ ជាខេត្តមួយក្នុងចំណោមខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា មានសក្តានុពលផ្នែកទេសចរណ៍ សេដ្ឋកិច្ច ឧស្សាហកម្ម មានកំពង់ផែអន្តរជាតិទឹកជ្រៅ មានព្រលានយន្តហោះ ផ្លូវរថភ្លើង ហើយប៉ុន្មានឆ្នាំចុងក្រោយនេះមានអ្នកវិនិយោគ និងទេសចរចិនមកវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានយកចិត្តទុកដាក់ជួយ ដល់ប្រទេសកម្ពុជា ក្នុងពេលមានភាពក្រីក្រ និងថ្លៃងអំណរគុណប្រតិភូ ដែលបាននាំយកនូវថវិកាជូនដល់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នូវទឹកប្រាក់ចំនួន ៥ម៉ឺនយ៉ន់ ទឹកប្រាក់នេះសាខាកាកបាទក្រហមខេត្ត និងយកមកប្រើប្រាស់ឲ្យចំគោដៅរបស់កាកបាទក្រហមកម្ពុជា។
ឯកឧត្តម Zhou Minwei មានប្រសាសន៍ថា គណៈប្រតិភូរបស់លោកមកទស្សនខេត្តព្រះ សីហនុ
ទី១ ស្វែងយល់ពីសក្តានុពលរបស់ខេត្តព្រះសីហនុ ,
២ កាកបាទក្រហមទីក្រុង Wuxi នាំយកថវិកាជូនកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ,
៣ មន្ទីសុខាភិបាលទីក្រុង Wuxi បានសហការជាមួយក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស និងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បង្កើតប៉ុស្ត៍សុខភាពនៅតំបន់សេដ្ឋកិច្ចពិសេសរវាងចិន និងកម្ពុជា ។

ឯកឧត្តមបានបន្តថា ប្រតិភូរបស់លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឆ្នេរសមុទ្រខេត្តព្រះសីហនុ មានភាពល្អប្រសើរ ឆ្នេរសមុទ្រស្អាត បន្ថែមពិនេះខេត្តមានព្រលានយន្តហោះអន្តរជាតិ កំពង់ផែអន្តរជាតិទឹកជ្រៅ និងផ្លូវគមនាគមន៍ ដែលបានផ្តល់នូវផលប្រយោជន៍មួយយ៉ាងសំខាន់ក្នុងការដឹកជញ្ជូន ពិសេសខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនលឿន ។
ឯកឧត្តមសង្ឃឹមថា រដ្ឋបាលខេត្ត និងគាំទ្រដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចជួយអភិវឌ្ឍដល់សេដ្ឋកិច្ចកម្ពុជា និងផ្តល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ចូលរួមកាត់បន្ថយភាពក្រីក្រថែមទៀតផង ៕
(រូបភាពនិងអត្ថបទដោយ៖ ដោយក្រុមគេហទំពរ )