ភ្លៀងធ្លាក់មូយមេយ៉ាងធំ លាយឡំនឹងរន្ទះបាញ់សត្វគោងាប់៦ក្បាល

0

ខេត្តរតនគិរី÷ ភ្លៀងធ្លាក់មួយមេយ៉ាងធំបង្កឲ្យមានរន្ទះបាញ់សត្វគោងាប់ចំនួន៦ក្បាល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង២០នាទីយប់ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច

សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិចាអ៊ុងកេត ឃុំចាអ៊ុង ស្រុកអូរជុំ ។

ហេតុការណ៍រន្ទះបាញ់គោងាប់៦ក្បាលនេះ ត្រូវបានលោក នី ណុល អាយុ៤៨ឆ្នាំ ជនជាតិទំពួន ជាម្ចាស់គោបានឲ្យដឹងថា នៅមុនពេលកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងធំមានផ្គររន្ទះលាយឡំផ្លេកបន្ទោរព្រាកៗ ស្រាប់តែរន្ទះបាញ់លាន់យ៉ាងខ្លាំងនឹងផ្សែងហ៊ុយងងឹតក្នុងលំនៅឋានរបស់គាត់។
លុះដល់ម៉ោង១១យប់ថ្ងៃដដែល គាត់ម្ចាស់គោបានដើរទៅរកមើលគោរបស់គាត់ដែលដេកជុំគ្នាសរុបចំនួន២២ក្បាល ចម្ងាយពីផ្ទះ២០ម៉ែត្រ។
លោកបន្តថា ក្នុងចំណោមសត្វគោចំនួន៣៣ក្បាលនោះ ត្រូវរន្ទះបាញ់ងាបគោ៦ក្បាលទេ ដោយគោងាប់៦ក្បាលនោះ គាត់លក់បាន៤ក្បាលសរុបទឹកប្រាក់ចំនួន២លាន៤០ម៉ឺនរៀល ហើយគាត់មានការសោកស្តាយសត្វគោរបស់គាត់យ៉ាងខ្លាំងដែលបានខំចិញ្ចឹមជាយូមកហើយ៕ យក្ខឡោម