ពិធីសម្ពោធអគារសិក្សាវិទ្យាល័យសម្តេច ហ៊ុន សែន អង្គស្តុក ១ខ្នងពីរជាន់ ១០បន្ទប់

0

កំពត: ព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរ ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន ទេសរដ្ឋមន្រ្តី និងជាទីប្រឹក្សាផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាវិទ្យាល័យសម្តេច ហ៊ុន សែន អង្គស្តុក ១ខ្នងពីរជាន់ ១០បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី។ អគារសិក្សានេះចំណាយថវិកាលើការសាងសង់ និងបំពាក់គ្រឿងសម្ភារៈអស់ចំនួន ១៥៧,០០០ ដុល្លារ ស្ថិតក្នុងភូមិអង្គស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។

ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងដឹកនាំប្រទេសអភិវឌ្ឍរីកចំរើនបន្ថែមទៀត និងសូមក្មួយៗសិស្សានុសិស្សខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ សម្រាប់សង្គមកម្ពុជាយើងនាថ្ងៃអនាគត។

សូមជម្រាបថាពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សមាជិកក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុកអង្គរជ័យ សមាជិកក្រុមប្រឹក្សាឃុំសំឡាញ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្អូនៗយុវជន និងបងប្អូនប្រជាពលរដ្ឋសរុប ៣,២១៩នាក់​ ៕