កំពង់ធំ៖ បន្ទាប់ពីការងារដ៏សំខាន់របស់ប្រទេសជាតិ គឺបើកយុទ្ធនាការឃោសនាបោះឆ្នោត និងការចូលរួម បោះឆ្នោតសកលឆ្នាំ២០១៨ ដើម្បីជ្រើសរើសតំណាងរាស្រ្ត ក្នុងការកំណត់វាសនាប្រទេសជាតិត្រូវបានបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបន្តការងារមនុស្សធម៌ ចុះប្រគល់ផ្ទះចំនួន៣ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជកម្ពុជា ដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តកំពង់ធំ។
ជាក់ស្តែងឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំក្រុមការងារ នៅព្រឹកថ្ងៃទី៣០ ខែកក្តដា ឆ្នាំ ២០១៨ ដែលមានការចូលរួម ពីសំណាក់អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមរីករាយអបអរសាទរ ដល់ក្រួសារអតីតយុទ្ធជនដែលមានជីវភាព ខ្វះខាត ខ្នងផ្ទះទី៨៤ ប្រគល់ជូនគ្រួសារអតីតយុទ្ឋជនពលី ឈ្មោះ រស់ ឆេង អាយុ ៧៨ ឆ្នាំ រស់នៅភូមិ សាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានទំហំ ៤,៥០មx៦,៥០ម សាងសង់អំពីឈើខ្ពស់ផុតពីដី ដំបូងស័ង្កសី ជញ្ជាំង និងរនាប ក្តារ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានពាំនាំនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភជូនគាត់បន្ថែមទៀតរួមមាន៖ អង្ករ ៥០ គ.ក្រ ,មីម៉ាម៉ា ០២ កេស ,ទឹកត្រីទឹកស៊ីអ៊ីវ ០២យួរ ,មុងជ្រលក់ថ្នាំ ចំនួន ០២ និងថវិកា ២០០,០០០ រៀល ។
ផ្ទះខ្នងទី៨៥ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលី ឈ្មោះ ស្រី ណាន អាយុ ៥៤ ឆ្នាំ រស់នៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជន ជូនគ្រួសារអតីតយុទ្ឋជនពលី ដែលមានជម្រកស្នាក់នៅមិនសមរម្យនៅភូមិឥន្ទកុមា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឧបត្ថម្ភជូនគាត់បន្ថែមរួមមាន÷ អង្ករ ៥០ គ.ក្រ ,មីម៉ាម៉ា ០២ កេស ,ទឹកត្រីទឹកស៉ីអ៉ីវ ០២ យួរ និងថវិការ ២៣០,០០០ រៀល ។
ខ្នងផ្ទះទី៨៦ ឈ្មោះ យ៉ន ពៅ អាយុ ៤៤ ឆ្នាំ រស់នៅភូមិវ័ល្លិយាវ ឃុំត្រពាំងឬស្ស ស្រុកកំពង់ស្វាយ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន ដែលមានទំហំ៥ គុណ ៧ ម៉ែត្រ សាងសង់ខ្ពស់ផុតពីដី ដំបូងស័ក្កសី ជញ្ជាំង និងរនាប ក្តារ ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលី ក្រុមការងារសមាគមអតីយុទ្ឋជនខេត្តកំពង់ធំបានពាំនាំមកនូវអំណោយរបស់សម្តេចតេជោប្រគល់ជូនគាត់បន្ថែមទៀតនូវ អង្ករចំនួន ៥០ គីឡូក្រាម មីម៉ាម៉ា ចំនួន២ កេស ទឹកត្រីទឹកស៊ីអ៊ីវ ចំនួន២យួរ មុងជ្រលក់ថ្នាំចំនួន២ និងថវិកាចំនួន២៧០,០០០ រៀល គ្រួសារយុទ្ឋជនពលីដែលមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិវល្ល៍យាវ ឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
គ្រួសារអតីតយុទ្ធជនពលី ទាំង ០៣ គ្រួសារ មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់អតីតយុទ្ធជន ជាក់ស្តែងដូចគ្រួសារអតីតយុទ្ធជនទាំង ០៣ គ្រួសារ បានទទួលផ្ទះថ្មីនេះ ហើយបានបោះឆ្នោតគាំសម្តេចតេជោ ហ៊ុន សែន ជាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៦នេះ និងប្តេជ្ញាបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រី នៅអាណត្តិទី៧ បន្តទៀត ។ដោយ ប៊ុន រដ្ឋា