​រញ្ជួយ​ដី​៦.៩​រ៉ិ​ច​ទ័​រ​នៅ​ញូ​វ​ហ្សឺ​ឡេ​ន​, ៧.៩​នៅ​អា​ល្លា​ស្កា អាមេរិក​

0

​ក្រុម​ភូ​គម្ព​សាស្ដ្រ​អាមេរិក​បាន ប្រកាស​កាលពី​ថ្ងៃទី​២៤ ខែមិថុនា​ថា ការរញ្ជួយ​ដី​កម្លាំង​ខ្លាំង​៦.៩​រ៉ិ​ច​ទ័​របា​ន កើតឡើង​នៅលើ​កោះដាច់​ស្រយាល របស់​ញូ​វ​ហ្សឺ​ឡេ​ន គឺ​កោះ​Kermadec ស្ថិតនៅ​ចម្ងាយ​៩៦​គីឡូម៉ែត្រ និង​មាន ជម្រៅ​២០​គីឡូម៉ែត្រ​ភាគខាងត្បូង​កោះ Raoul​។ ប៉ុន្ដែ​

ការរញ្ជួយ​ដី​នេះ​មិន​គំរាម កំហែង ឬ​បណ្ដាលឱ្យ​កើតមាន​រលក យក្ស​ស៊ូណាមិ​នោះឡើយ ។​ ​នៅមុន​ដំបូង ក្រុម​ភូ​គម្ព​សាស្ដ្រ អាមេរិក​ប្រកាសថា ការរញ្ជួយ​ដី​នេះ មាន​ទំហំ​៦.៩​រ៉ិ​ច​ទ័​រ ប៉ុន្ដែ​ក្រោយមក បាន​កែ​ថា​មាន​ទំហំ​៦.៣​រ៉ិ​ច​ទ័​រវិ​ញ​។ ម​ជ្ឈ មណ្ឌល​ព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ ប៉ាស៊ីហ្វិក​ដែលមាន​មូលដ្ឋាន​នៅ​ហា​វ៉ៃ បានប្រកាសថា ការរញ្ជួយ​ដី​នេះ​មិន បណ្ដាលឱ្យ​ខូចខាត​ទ្រព្យសម្បត្ដិ អាយុ ជីវិត ឬ​បង្កឱ្យមាន​រលក​យក្ស​ស៊ូណាមិ គំរាមកំហែង​នោះឡើយ​។​

​ប្រភព​នេះ​បន្ដថា ជាធម្មតា​ការ រញ្ជួយ​ដី​ក្នុង​កម្រិត​៦.៣​រ៉ិ​ច​ទ័​រ​នេះ​តែង តែ​បង្កឱ្យមាន​រលក​ស៊ូណាមិ​លាតសន្ធឹង តាម​ឈូង​សមុទ្រ​រាប់រយ​គីឡូម៉ែត្រ ។ ប៉ុន្ដែ​នៅពេលនេះ​គ្មាន​សញ្ញា​គំរាម កំហែង​នោះទេ ។​ ​ញូ​វ​ហ្សឺ​ឡេ​ន​ជា​ប្រទេស​ដែល​ស្ថិត នៅត្រង់​ចន្លោះ​ដែល​គេ​ហៅថា ផ្ចិត​ភ្លើង មាន​ព្រំប្រទល់​ជាមួយ​អូស្ដ្រាលី និង សមុទ្រ​ប៉ាស៊ីហ្វិក​។ ប្រទេស​នេះ​ក្នុង​មួយ ឆ្នាំ​មានការ​កម្រើក​ញាប់​ញ័រ​រហូតដល់ ១៥.០០០​ដង​ឯណោះ ។​ ​ការរញ្ជួយ​ដី​កម្រិត​៦.៣​រ៉ិ​ច​ទ័​រ​កើត ឡើង​នៅ​ភាគខាងត្បូង​របស់​ញូ​វ​ហ្សឺ​ឡេ​ន កាលពី​ខែកុម្ភៈ ឆ្នាំ​២០១១ បាន​បំផ្លិច បំផ្លាញ​ទីក្រុង​ព្រះវិហារ​គ្រឹ​ស្ទ​យ៉ាង​ហិន ហោច ដោយ​សម្លាប់​មនុស្ស​អស់​១៨៥ នាក់ ។​

​រញ្ជួយ​ដី​កម្រិត​៧.៩​រ៉ិ​ច​ទ័​រ​នៅ​អា​ល្លា ស្កា​អាមេរិក ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ពលរដ្ឋ រស់​នៅលើ​កោះ Aleutian ស្ថិតនៅក្នុង រដ្ឋ​អា​ល្លា​ស្កា អាមេរិក​ត្រូវ​ភៀសខ្លួន​ទៅ កាន់​តំបន់​ខ្ពស់ ក្រោយ​ការរញ្ជួយ​ដី​កម្រិត ៧.៩​រ៉ិ​ច​ទ័​រ និង​ប្រកាសអាសន្ន​ពីរ​លក យក្ស​ស៊ូណាមិ ។ ​សារព័ត៌មាន AFP បាន​ផ្សព្វផ្សាយ ថា ការរញ្ជួយ​ដី​មាន​ជម្រៅ​១១២​គីឡូ ម៉ែត្រ បន្ទាប់ពី​ការរញ្ជួយ​ដី​នោះ​នៅ មានការ​រញ្ជួយ​ដី​ទ្រង់ទ្រាយ​តូច​ជាច្រើន ក្នុងនោះ​មានការ​រញ្ជួយ​ដី​កម្រិត​៦​រ៉ិ​ច​ទ័​រ​។ ការរញ្ជួយ​ដី​មិន​បង្ក​ឱ្យ​ខូចខាត​ជា​ទ្រង់ ទ្រាយ​ធំ​នោះឡើយ ប៉ុន្ដែ​មជ្ឈមណ្ឌល ប្រកាសអាសន្ន​ពីរ​លក​យក្ស​ស៊ូណាមិ អាមេរិក​បានប្រកាស​អាសន្ន​ពី​រលក​យក្ស ដែល​អាច​កើតឡើង​នៅតាម​បណ្ដោយ ឆ្នេរសមុទ្រ ។ នេះ​ជាការ​រញ្ជួយ​ទ្រង់ ទ្រាយ​ធំ​បំផុត​នៅ​អា​ល្លា​ស្កា​មិន​ធ្លាប់ មាន​ចាប់តាំងពី​ឆ្នាំ​១៩៦៥