​សហគមន៍​អឺរ៉ុប​ថ្កោលទោស​ករ​ដ្ឋ ប្រហារ​យោធា​ថៃ និង​ប្រកាស​កាត់ផ្ដាច់ ទំនាក់ទំនង​ផ្លូវការ​

0

​រដ្ឋមន្ដ្រីការបរទេស​សហគមន៍​អឺរ៉ុប កាលពី​ថ្ងៃទី​២៣ ខែមិថុនា បាន​ថ្កោល ទោស​ការធ្វើ​រដ្ឋប្រហារ និង​ការគ្រប់គ្រង អំណាច​របស់​កម្លាំងយោធា​ថៃ ដោយ បានប្រកាសថា នឹង​កាត់ផ្ដាច់​បណ្ដោះ អាសន្ន​ទំនាក់ទំនង​ផ្លូវការ​, ក៏ដូចជា​ការ ចុះហត្ថលេខា​ធ្វើ​សហ​ប្រតិ​ប​ត្ដិ​ការ​ជា មួយ​ទីក្រុង​

បាងកក​ដើម្បី​ដាក់ពិន័យ​ដល់ ការធ្វើ​រដ្ឋប្រហារ​យោធា​នេះ ព្រមទាំង អំពាវនាវ​ឱ្យ​ប្រទេស​នេះ​ឆាប់​ដំណើរការ ជ្រើសរើស​មេដឹកនាំ​ប្រកបដោយ​លទ្ធិ ប្រជាធិបតេយ្យ​ឡើងវិញ​។​ ​

នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​របស់ សហគមន៍​អឺរ៉ុប​បញ្ជាក់ថា រដ្ឋមន្ដ្រី ទាំងឡាយ​បាន​បញ្ឈប់​រាល់​ដំណើរ​ទស្សន កិច្ច​ផ្លូវការ​របស់ខ្លួន​ទៅកាន់​ប្រទេស​ថៃ ព្រមទាំង​ផ្អាក​ការចុះហត្ថលេខា​លើ​កិច្ច ព្រមព្រៀង​ដៃគូ​យុទ្ធសាស្ដ្រ​ក្នុង​កិច្ច​សហ ប្រតិ​ប​ត្ដិ​ការ​ជាមួយ​ទីក្រុង​បាងកក​ថែម ទៀតផង ។​ ​ដោយ​ថ្លែងថា មានការ​ព្រួយបារម្ភ ខ្លាំង​ដល់​ការអភិវឌ្ឍន៍​នោះ រដ្ឋមន្ដ្រី សហគមន៍​អឺរ៉ុប​បាន​បញ្ជាក់ថា រដ្ឋា​ភិ បាល​យោធា​ថៃ​គួរតែ​ស្ដារ​ស្ថានការណ៍ ជាបន្ទាន់ ដោយ​រៀបចំ​ឱ្យមាន​ការបោះ ឆ្នោត​ប្រកបដោយ​សេរី និង​យុត្ដិធម៌ ស្របទៅតាម​រដ្ឋធម្មនុញ្ញ និង​លទ្ធិ​ប្រជា ធិ​បេ​តយ្យ​ពិត​ប្រក​ដ ។​ ​ប្រភព​បន្ដថា រដ្ឋាភិបាលយោធា​ថៃ ត្រូវតែ​ដោះលែង​ទាំងអស់​អ្នកនយោបាយ​ដែល​កំពុង​ឃុំខ្លួន​, គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​បញ្ចេញមតិ​ស្របតាម​ច្បាប់ អន្ដរជាតិ ។

សច​ក្ដី​ថ្លែងការណ៍​បន្ថែម ទៀតថា រដ្ឋ​ជា​សមាជិក​សហគមន៍​អឺរ៉ុប កំពុង​ពិនិត្យមើល​ទំនាក់ទំនង​យោធា ជាមួយ​ប្រទេស​ថៃ​។​ ​ប្រភព​បាន​បន្ដថា មានតែ​ការរៀបចំ បោះឆ្នោត​ប្រកបដោយ​លក្ខណៈ​សេរី និង​យុត្ដិធម៌ ស្របតាម​រដ្ឋធម្មនុញ្ញ ប៉ុណ្ណោះ​ទើប​អាចធ្វើឱ្យ​ទំនាក់ទំនង​រវាង​សហគមន៍​អឺរ៉ុប​នឹង​ប្រទេស​ថៃ​ត្រឡប់ មកកាន់​សភាព​ធម្មតា​វិញ​។​

​សូមបញ្ជាក់ថា កាលពី​ដើមខែ មិថុនា ប្រមុខ​ដឹកនាំ​រដ្ឋប្រហារ​យោធា ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រកាស ថា ខ្លួន​អាច​នឹង​រៀបចំ​រដ្ឋាភិបាល​បណ្ដោះ អាសន្ន​មួយ​នៅក្នុង​ខែកញ្ញា ឆ្នាំ​២០១៤ ដើម្បី​ពិនិត្យមើល​ការកែទម្រង់​ន​យោ បាយ​គឺ​ការរៀបចំ​ឱ្យមាន​ការបោះ​ឆ្នោ ក្នុង​ឆ្នាំ​ខាងមុខ​។ លោក​ចាន់​អូ​ចា បាន សង្ខេប​ព័ត៌មាន​អំពី​ដំណើរការ​នេះ​ដោយ បញ្ជាក់ថា ប្រទេស​ថៃ​ត្រូវការ​កម្លាំង យោធា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់គាំង នយោបាយ​ក្នុងប្រទេស ដោយសារតែ ការ​បាតុកម្មហិង្សា​អូសបន្លាយ​ពេល​រាប់ ខែ​រវាង​បាតុករ​ប្រឆាំងនឹង​រដ្ឋាភិបាល លោកស្រី​យី​ង​ឡាក់​បណ្ដាលឱ្យមាន​អ្នក ស្លាប់ និង​រងរបួស​ជាច្រើន​នាក់