បុរស​ជនជាតិ​កូរ៉េ​២​នាក់​ស្រវឹងស្រា​បើករថយន្ត​លុច​ស៊ី​ស​បុក​រះ​រថយន្ត​ចត​ស្ងៀម​៤​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ

0

​ភ្នំពេញ ៖ បុរស​ជនជាតិ​កូរ៉េ​២​នាក់​បើករថយន្ត​ទាំង​ស្ថាន​ភាពស្រវឹង​ក្នុង​ល្បឿន​លឿន​បុក​រះ​រថយន្ត​៤​គ្រឿង​ដែល​ចត​ស្ងៀម​មុខ​ក្រុមហ៊ុន​មូល​ប​ត្រ សូ​ណា​ត្រា រុញ​ផ្ទប់​គាប​ជាប់​ទៅមុខ​លែងរួច កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​ ​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​លុច​ស៊ី​ស​RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-9596 បើកបរ​ដោយ​បុរស​ជនជាតិ​កូរ៉េ​២​នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ពី​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុងស្ថានភាព​

ស្រវឹង ហើយ​បើកបរ​ក្នុង​ល្បឿន​លឿន​រេ​ពេញ​ផ្លូវ ខណៈ​មកដល់​មុខ​ក្រុមហ៊ុន​មូល​ប​ត្រ​សូ​ណា​ត្រា ក៏បាន​ជ្រុល​ទៅបុក​រះ​រថយន្ត​៤​គ្រឿង​របស់​ក្រុមហ៊ុន និង​បុគ្គលិក ដែល​ចត​ទុក​មុខ​ក្រុមហ៊ុន​បណ្ដាលអោយ​រុញ​ផ្ទប់​គាប​ជាប់​រង​ការខូចខាត​យ៉ាងដំណំ​។​ ​រថយន្ត​ទាំង​៤​គ្រឿង​ដែល​ខូចខាត​មាន រថយន្ត​ឡង់​គ្រី​ស័​រ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2C-6669 រថយន្ត​ទួរីស ១២​កៅអី ១​

គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2P-1311 និង​រថយន្ត​ហ៊ីយ៉ាន់ដាយ ១​តោន​កន្លះ ២​គ្រឿង​ទៀត ពាក់​ស្លាក​លេខ ភ្នំពេញ 2K-2951 និង ភ្នំពេញ 2T-3713​។​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង​និង​យក​រថយន្ត​បង្ក​និង​អ្នកបើកបរ​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕ ​Image1 Image2 Image3