អាជ្ញាធរខេត្តបន្ទាយមានជ័យអគុណពលរដ្ឋដែលគាំទ្រគម្រោងសាងសង់ពហុកីឡាដ្ឋានខេត្ត ខណ:មន្ត្រីបន្តដោះស្រាយផលប៉ះពាល់

0

បន្ទាយមានជ័យ: អាជ្ញាធរខេត្តបន្ទាយមានជ័យបានអគុណនិងកោតសរសើរពលរដ្ឋដែលគាំទ្រនិងចូលរួមអនុវត្តគម្រោងសាងសង់ពហុកីឡាដ្ឋានខេត្ត ខណ:មន្ត្រីពាក់ព័ន្ធបន្តដោះស្រាយផលប៉ះពាល់ដីធ្លីជាមួយពលរដ្ឋដែលមានលំនៅឋាន សំណង់ទាំងចម្ការនិងទីបញ្ចុះសពជាដើម។
លោកអភិបាលរងខេត្តបន្ទាយមានជ័យ ទទួលខាងការសិក្សានិងដោះស្រាយផលបះ៉ពាល់និយាយក្នុងកិច្ចប្រជុំពិភាក្សានិងដោះស្រាយផលបះពាល់ជាមួយពលរដ្ឋនិងអ្នកពាក់ព័ន្ធនៅសាលាខេត្តនាថ្ងៃទី៤ ខែកញ្ញាថា: គម្រោងសាងសង់ពហុកីឡាដ្ឋានឬស្តាតខេត្តបន្ទាយមានជ័យស្ថិតនៅម្តុំភ្នំដូងព្រះសង្កាត់អូរអំបិលនិងភ្នំខ្លាកូនចាស់សង្កាត់កំពង់ស្វាយកណ្តាលក្រុងសិរីសោភ័ណ។
គម្រោងនេះអាចរពង្រីកទំហំពី៥,៥ហិចតានៅជំហានដំបូង ទៅដល់១៣ឬ រហូតលើស២០ហិចតានោះ ក៏កើនផលប៉ះពាល់នឹងពលរដ្ឋប្រមាណ៣៥គ្រួសារដែលមានដីចម្ការ ដីលំនៅឋានឬសំណង់ទាំងការ្យទាំងពួង ដីគោកខ្មោច(ដីកប់សពតាមសាសនាព្រះពុទ្ធ សាសនាគ្រឺស្ទនិងបែបជំនឿសែស្រឡាយចិន) រាប់រយជាដើម ។
ប៉ុន្តែមកទល់ពេលនេះ មន្ត្រូីក្រុមការងារគ្រប់ថ្នាក់ បានដោះស្រាយផលបះពាល់ រួមទាំងការបើកផ្លូវទទឺង២០ម ចំនួន៣ខ្សែដំបូងៗ ជាមួយពលរដ្ឋបានភាគច្រើនហើយ។
បងប្អូនពលរដ្ឋមួយចំនួនដែលកំពុងស្ទះការដោះស្រាយផលប៉ះពាល់បាននិយាយថា: គម្រោងអភិវឌ្ឍន៍របស់រដ្ឋនេះ ពួកគាត់គាំទ្រនិងចូលរួមអនុវត្តជាមួយអាជ្ញាធរនិងសមត្ថកិច្ច តែសូមអោយបើកចំហ ទទួលស្តាប់និងដោះស្រាយផលបះ៉ពាល់ជាមួយពលរដ្ឋដោយត្រង់ទៅទៅត្រង់មកនិងជាក់ស្តែងចំពោះមុខ។
ព្រោះថា កន្លងមក អាជ្ញាធរនៅមានការលាក់លៀម ហើយបញ្ជូនតែមនុស្សពិបាកៗទៅបង្ខំពលរដ្ឋអោយផ្តិតមេដៃចាកចេញ គ្មានការធានាសំណងច្បាស់លាស់។ ព្រោះថា ដីធ្លីរបស់ពួកគាត់ដែលប៉ះពាល់ជាដីទិញ លក់និងមានលិខិតបញ្ជាក់ពីជំនាញនិងអាជ្ញាធរដែនដី។
ចំណេកលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលខាងគណ:កម្មការសាងសង់និយាយថា: លោកសូមអោយរដ្ឋបាលខេត្ត មន្ទិររៀបចំដែនដី និងផ្នែកឯកជនអនុវត្តគម្រោងនេះ ផ្តល់ព៍ត័មាននិងសហការដើម្បីបំណងរួមគឺអនុវត្តគម្រោងនេះអោយជោគជ័យ ។
ផ្នែកឯកជនគឺក្រុមហ៊ុនសំណង់តាន់គឹមអេងខន់ស្ត្រាក់សិននៅក្រុងសិរីសោភ័ណដែលរដ្ឋបាលខេត្តបានប្រគល់សិទ្ធុិពិសេសម៉ៅការត្រួសត្រាយទីតាំងស្តាតនេះ ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបាន អគុណនិងកោតសរសើរពលរដ្ឋដែលគាំទ្រនិងចូលរួមអនុវត្តគម្រោងសាងសង់ពហុកីឡាដ្ឋានខេត្តនេះ ប៉ុន្តែឯ/ឧបានសុំទោសពលរដ្ឋ បើសិនជាកន្លងមកមន្ត្រីឬអ្នកពាក់ព័ន្ធដោះស្រាយផលប៉ះពាល់ដីធ្លីជាមួយពលរដ្ឋមិនបានសមរម្យ។
លោក សួន បវរ និយាយបន្តថា: គម្រោងអភិវឌ្ឃន៍នេះ ជារបស់រដ្ឋគឺថង់សាងសង់ស្តាតមួយអោយមានក្នុងខេត្តទុកជាកេរមរតក ដើម្បីត្រង់កម្មវិធីខ្លះនៃគម្រោងសីហ្គេម(SEAGAME) នៅឆ្នាំ២០២៣ ខាងមុខ។និងសាងសង់មជ្ឈមណ្ឌលនិងក្រុងរណបរដ្ឋបាលជាដើម ។
យោងមន្ត្រីអាជ្ញាធរថា គម្រោងនេះ អាចត្រូវការថវិកាជំហានដំបូងប្រមាណ២០មឺុនលានរៀល(ឬ ៥លានដុល្លាសរអា ) ដោយរដ្ឋបាលខេត្តបន្ទាយមានជ័យបានស្នើសុំជំនួយមហាសម្ព័ន្ធមិត្តខេត្តយូណាន ប្រទេសចិន ៕ ដោយ៖ឃិន គន្ធា