ក្នុងមួយយប់ចោរលួចម៉ូតូនៅស្រុកកំពង់ស្វាយចំនួន៤គ្រឿងក្នុងឃុំត្រពាំងឬស្សីនៅថ្ងៃតែមួយ

0

កំពង់ធំ៖ កម្លាំងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ លោក វរះសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងទទួលការងារស្រាវជ្រាវពត៌មាន សន្តិសុខ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ រួមទាំងមន្រ្តី​ក្រោម​ឳវាទចំនួន៤នាក់  ចុះធ្វើអន្តរាគមន៍ ស្ទាក់ចាប់ក្រុមចោរ មួយក្រុម ដែលកំពុងតែធ្វើសកម្មភាព គាស់ផ្ទះប្រជា​ពលរដ្ឋ ដើម្បីប៉ុនប៉ងលួចឡាន និងម៉ូតូ តែត្រូវបាន​កម្លាំងកងរាជអាវុធហត្ថ ស្ទាក់ចាប់បានឡាន និង ម៉ូតូមក​វិញ  នៅវេលាម៉ោង២ ១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៨  ។

កិច្ចប្រតិបត្តិការបង្ក្រាបករណីចោរលួចរថយន្តនិងម៉ូតូនៅចំនុចភូមិ ត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រលួចរថយន្តនិងម៉ូតូត្រូវកំលាំងកងរាជអាវុធហត្ថខេត្តកំពង់ធំបង្ក្រាបបាន  ឃាត់បានរថយន្ត១គ្រឿង ម៉ាកតាកូម៉ា ពត៌ សរ សេរីឆ្នាំ 1999 ពាក់ស្លាកលេខភ្នំពេញ2L.55082/ កូនសោរចំរុះនៅក្នុងរថយន្តមួយចំនួន 3 / ម៉ូតូម៉ាក C125 សេរីឆ្នាំ2011ពត៌ខ្មៅបិទស្គុតពត៌លឿងពាក់ស្លាកលេខ កំពង់ធំ 1E .0716 ចំណែក ជនសង្សយ័បានរត់ចគេចខ្លួនបាត់។

លោក វរះសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានមាន​ប្រសាស៍​ថា កាល​ពី​យប់ថ្ងៃទី១៤ វេលាម៉ោង ១រំលោងអាធ្រាត មានក្រុមចោរមួយក្រុម បានធ្វើសកម្មភាព កាច់សោរ​គាស់ផ្ទះ  ក្នុងគោលបំណងលួចឡាន ស្ថិតនៅក្នុងម្តុំភូមិត្រពាំងឬស្សី  បានគាស់ទា្វឡានបាឡែនមួយគ្រឿង តែគាស់ ពុំបាន ក្រុមចោរបានប្តូរចិត្តគាស់ទ្វាចូលទៅលួចម៉ូតូ បានមួយគ្រឿង ក្នុងពេលនោះក៏មាន​គេឃើញ​សកម្ម​ភាព ចោរលើកម៉ូតូដាក់ឡាន ក្រោយមកក៏មានប្រជាពលរដ្ឋ ដែលមានបំណងល្អ ខលមករាយ​ការជូន​កម្លាំង កងរាជអាវុធហត្ថ ដែលជាកូនប្រសាររបស់ម្ចាស់ផ្ទះ កងកម្លាំងរាជអាវុធហត្ថ បានប្រទះឃើញ​រថយន្ត​មុខ​សញ្ញាក៏បានបើករថយន្តតាម តែរថយន្តមុខសញ្ញាក៏បានបើកទៅដល់ភូមិតារៀម ស្រាប់តែបើក​បក​ក្រោយ ។

លោក វរះសេនីយ៍ទោ ឃុន ប៊ុនហូ បានបន្តថាក្រោយមកលោកបានដឹកនាំកម្លាំងបន្ថែម តែក្រុមចោរបាន​បើកមកដល់ល្មាំងងាប់ក៏ចតឡានហើយនាំគ្នាចុះរត់អស់តែម្តង ដែលបានបន្សល់ឡានមួយគ្រឿង និងម៉ូតូ​មួយគ្រឿង ក្រោយពីបាននាំយកមកដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានពិនិត្យទើបដឹងថា រថយន្ត មួយគ្រឿងនេះត្រូវបានក្រុមចោរលួចពីខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៨ ចំណែកម៉ូតូមួយ​គ្រឿងដែលនៅលើឡាន គឺបានលួចពីភូមិ ស្នោរ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  ដូច្នេះក្នុង​មួយយប់ចោរបានលួចម៉ូតូពីស្រុកកំពងស្វាយចំនួន៤ គ្រឿង ទី១ នៅភូមិស្នោរ ទី២ ភូមិថ្នល់បែក ទី៣ ភូមិ ត្រពាំងឬស្សី ទី៤ ភូមិត្រពាំងឬស្សី ស្ថិតនៅក្នុង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  តែយកម៉ូតូ​បានមកវិញ២គ្រឿង។ បច្ចុប្បន្នសមត្ថកិច្ច មន្ទីស្រាវជ្រាវ អ ហ ខេត្តកំពង់ស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញាដេម្បីចាត់ការតាមផ្លូវច្បាប់ រីឯរថយន្តនិងម៉ូតូរង់ចាំម្ចាស់យកឯកសារមកបញ្ជាក់ដើម្បីប្រគល់ជូនម្ចាស់ដើមវិញ។​ដោយ ប៊ុន  រដ្ឋា