សត្វ​ចង្រិត​បាន​ចុះ​យ៉ាងគំហុក​កាលពី​យប់​ថ្ងៃទី​២៣​ខែមិថុនា ប្រជាពលរដ្ឋ​សប្បាយ​ចាប់​លក់​

0

​ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋ​នៅតាម​ភូមិ​ជាប់មាត់​ទន្លេរ ក្នុងស្រុក​បរិបូ​ណ៏ កាលពី​យប់​ថ្ងៃទី​២៣ ខែមិថុនា បាន​សប្បាយចិត្ត និង​មមាញឹក ក្នុង​ការចាប់​ចង្រឹត យកមក​លក់​អោយ​ឈ្មួញ ព្រោះតែ​នៅ​យប់នោះ​ចង្រឹត បាន​ចុះ​យ៉ាងច្រើន​គំហុក​ពុំ​ធ្លាប់មាន​ពីមុនមក​នៅ​តំបន់​នោះ ហើយក៏​

បានធ្វើអោយ​ឈ្មួញ​ចាំ​ឈរ​ទិញ នៅ មាត់កំពុង​ក៏​រីករាយ​និង​ការដណ្តើម​គ្នា​ទិញ​យកទៅលក់​នៅ​ខេត្ត​ឆ្ងាយៗ​បន្ត​ដែរ ។​ ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា នៅ​មាត់កំពុង មុខ​ផ្សារ​ពន្លៃ គេ​ឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​មកពី​តាម​បណ្តា ភូមិ ឃុំ​ដែល​ជាប់មាត់​ទន្លេរ ក្នុងស្រុក​បរិបូ​ណ៏ មានដូចជា ឃុំ​ពន្លៃ ឃុំ​ផ្សារ ឃុំ​ត្រពាំង​ចាន់​ឃុំ​មេលំ ឃុំ​កំ ពង់ ព្រះ​គគី និង​ឃុំ​ឆ្នុ​ង​ទ្រូ ជាដើម បាននាំគ្នា​សម្រុក​យក​ចង្រិត ដែល​ចាប់បាន​យកមក​លក់​អោយ ឈ្មួញ ដែល​ឈរ​ចាំ​ទិញ ។

ប្រជាពលរដ្ឋ​ខ្លះ​មាន​ចង្រិត​តិច​ច្រើន​ទៅតាម​ដែល​គាត់​ចាប់បាន ខ្លះ​មាន​តិច​បំផុត ៥​គីឡូក្រាម​រហូតដល់​ជាង​៥០​គីឡូក្រាម​តាម​ដែល​គាត់​មាន​ល​ទ្ឋ​ភាព​ទិញ​អំពូល​ភ្លើង​សម្រាប់​ទាក់ទាញ​សត្វ​អោយ​ចុះ និង​តាម​តំបន់​ខ្លះ​មាន​ចង្រិត​ចុះ​តិច​ឬ​ច្រើន ។​ ​ស្ត្រី​ម្នាក់​ជា​ឈ្មួញ​ចាំ​ទិញ​ចង្រិត​នៅមុខ​ផ្សា​ពន្លៃ បាន​និយាយថាៈ ព្រឹក​នេះ​គាត់​ទិញ​ចង្រិត​បានជា​មួយ តោន ហើយ​នៅ​មិន​អស់​ប្រជាពលរដ្ឋ​នាំគ្នា​មក​លក់​នៅឡើយ ។​ចំណែក​តម្លៃ​វិញ គឺ​ខុសគ្នា​តាម​ប្រភេទ ចង្រិត​ធំ​ឬ​តូច គឺ​ចាប់ពី​១​ពាន់​៥​រយ​រៀល​ទៅ ១​ម៉ឺន​២​ពាន់​រៀល សម្រាប់​ចង្រិត​លេខ​១​។

គាត់​ប្រាប់ថា គាត់ ទិញ​ចង្រិត​នេះ​យកទៅលក់​នៅ​ខេត្តកំពង់ចាម ។​ ​ចំណែក​បងស្រី​ម្នាក់​ដែល​ទិញ​យកទៅលក់​នៅ​ខេត្តបន្ទាយមានជ័យ បាន​និយាយថា គាត់​ទិញ​បាន​តិច ជាងគេ​ព្រោះ​គាត់​ទទួលដំណឹង​ក្រោយ​គេ​ហើយ​មក​ទិញ​ក្រោយ​គេ បានតែ​ជាង​៧០០​គីឡូក្រាម​ប៉ុណ្ណោះ តែ​គាត់​ទិញ​បាន​ចង្រិត​ល្អៗ​ច្រើន ។​

ចង្រិត​ទាំងនោះ​គាត់​បានដាក់​ធុង​ស្នោ​វ៉ៃ​ទឹកកក​ក្លាសេ​មិនអោយ ស្អុយ រលួយ​ឡើយ អាច​ទុក​បានយូ​ថ្ងៃ​អោយ​តែមាន​ទឹកកក​ជាប់​គឺ​ទៅ​លក់​ដល់​ទីណា​នៅតែ​ស្រស់​ជានិច្ច ។​ ​ស្ត្រី​ឈ្មោះ​ជា វ៉ើ​ន អាយុ​៤៥ ឆ្នាំ នៅ​ភូមិ​ទួល​រការ ឃុំ​មេលំ ស្រុក​បរិបូ​ណ៏ បាន​និយាយ​ទាំងរ​សើច​ថា​យប់ ម៉ិ​ញ​ទាំង​ប្តី​ទាំង​កូន​នាំគ្នា​ប្រមូល​ចង្រិត​ពី​ក្នុង​ថង់ (​ថង់​ដាក់​ទឹក​មាន​បំពាក់​អំពូល​ខៀវ​សម្រាប់​ទាក់​សត្វ​) គ្មាន​បាន​ដេក​ពួន​ទេ សប្បាយ​ម្យ៉ាងដែរ គាត់​បាន​ចង្រិត​២​ខេង ជាង​៧០​គីឡូក្រាម មួយ​គីឡូក្រាម​លក់ បាន​ថ្ងៃ​២៥០០​រៀល ។​ ​

មន្ត្រីនគរបាល​ស្រុក​បរិបូ​ណ៏ ដែល​នៅ​រៀបចំ​សណ្តាប់ធ្នាប់​បាន​និយាយថា ឈ្មួញ​ដែល​មក​ចាំ​ទិញ ចង្រិត នៅ​ព្រឹក​នេះ​មាន​៣​នាក់ ដែល​នៅមុខ​ផ្សារ​ពន្លៃ​នេះ​មាន​២​នាក់ ម្នាក់​ទិញ​យកទៅលក់​នៅ​ខេត្ត​កំពង់ ចាម និង​ម្នាក់ទៀត​ទិញ​យកទៅលក់​នៅ​ខេត្តបន្ទាយមានជ័យ ។​ចំណែក​ម្នាក់ទៀត​ដែល​ទិញយក​ទីល​ក់នៅ ភ្នំពេញ គឺ​បាន​ចុះទៅ​ទិញ​ដល់​មាត់​កំពុងទឹក​ឆ្នុ​ង​ទ្រូ​តែម្តង គាត់​ទិញ​បាន​ច្រើនជាងគេ ។​ឈ្មួញ​ម្នាក់ ៗ សុ​ទ្ឋ​តែមាន​ធុង​សម្រាប់​ក្លាសេ និង​មាន​រថយន្ត​ផ្ទាល់ខ្លួន​ទៀតផង​៕q1 q3 q4 q5 q2