​មេខ្យល់​ម្នាក់​អស់​ល​ក្ខ័​ត្រូវ​ប៉ូលិស​អូ​សក​បញ្ជូនទៅ​តុលាការ ខ​ណះ​ដែល​កំពុង​ប្រមូល​លុយ​និង​នាំ​ពលករ​ទៅ​ថៃ​

0

​ក្រុង​ប៉ោយប៉ែត​៖ ​ពលករ​ប្រុស​ស្រី​ចំនួន​២០​អ្នក​ត្រូវបាន​មេខ្យល់​បោក​យកលុយ​ក្នុង​ម្នាក់​២​ពាន់​៥​រយ​បាត​ហើយ​គ្រោង​នាំ​ជនរងគ្រោះ​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បែ​ជា​នាំចេញ​ទៅតាម​ច្រករបៀង​ទោ​វិញ ប៉ុន្តែ​ពលករ​មានកា​សង្ស័យ​ហើយក៏រ​ត់រក​មេខ្យល់​នៅឯ​ក្រុង​ប៉ោយប៉ែត​

សំណាងអាក្រក់​ត្រូវ​ប៉ូលិស​ក្របួច​យក​ទាំង​មេខ្យល់​និង​ជនរងគ្រោះ​មក​សាកសួរ​តែម្តង​។​ ​ក្នុង​ហេតុ​ការប្រមូល​ពលករ​និង​មេខ្យល់​នោះ គឺ​កើត​មាននៅ​ម៉ោង​១១ ៣០​នាទី ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៤​នេះ​នៅ​ចំណុច​ខាងមុខ​វត្ត​បា​លិ​លេ​យ្យ ដែល​ស្ថិតនៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខ​ណះ​ដែល​ពលករ​ប្រុស​ស្រី​ដូច​មាន​ចំនួន​ខាងលើ​នោះ កំពុង​ឆ្លេឆ្លា​រក​មេខ្យល់​ដែល​នាំខ្លួន​ចេញទៅ​ប្រទេស​ថៃ​មិនឃើញ ហើយក៏​ត្រូវ​សមត្ថកិច្ច​ដើ​ល្បាត​ប្រទេះ​ឃើញ​ជនរងគ្រោះ​ដើរ​ចុះ​ដើរ​ឡើង​តាម​ដងផ្លូវ​មុខ​វត្ត​ខាងលើ​នោះ​រួច​ប៉ូលិស​ក៏​សួរនាំ​ទើប​ធ្លាយ​រឿង​តែម្តង ។​

​គួ​រំលឹក​ដែលថា ចាប់ពី​ថ្ងៃទី​៦ មកដល់​ថ្ងៃទី​២៦​ខែ​ឆ្នាំ​ដ៏​ដែល​នោះ គឺ​ទា​ហ៊ាន​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​មក​ស្រុកកំណើត​វិញ​ជាង​២២​ម៉ឺន​អ្នក​នៅ​ទូទាំងប្រទេស​កម្ពុជា​ដែល​ចេញមក​តាម​ច្រកទ្វារ​អន្តរជាតិ​ដូចខាងលើ​នោះ មកដល់ពេលនេះ​សកម្មភាព​ដឹកជញ្ជូន​ពលករ​នោះ​ហាក់ដូចជា​មានកា​ថយចុះ​យ៉ាងគំហុក​ផងដែរ ដោយឡែក​ក៏មាន​មេខ្យល់​មួយចំនួន​បាន​បោកប្រាស់​ជនរងគ្រោះ​ជាប​ន្ត​បន្ទាប់​ទៅតាម​រូបភាព​ផ្សេងៗ ដែល​បាន​ឆបោក​ជនរងគ្រោះ​អោយ​វិល​ត្រលប់​ទៅ​ប្រទេស​ថៃ​វិញ​តាម​ច្រករបៀង​ប៉ែក​ខាងជើង​ក្រុង​ប៉ោយប៉ែត និង​ប៉ែក​ខាងត្បូង រហូត​ទៅដល់​ស្រុក​ម៉ាឡៃ​ទៀតផង មកដល់ពេលនេះ​ពុំទាន់​ឃើញ​មាន​ចំណាប់​កា​ណា​មូ​យ​ពី​អស់លោក​ថ្នាក់ដឹកនាំ​ដើម្បី​ទប់ស្កាត់​ទៅលើ​មេខ្យល់​ដែល​ដឹកនាំ​ពលករ​ចេញទៅ​តាម​ច្រករបៀង​នោះទេ​។​ ​

លោក​អុំ សុផល អធិកា​ក្រុង​ប៉ោយប៉ែត​បានអោយដឹងថា កំលាំង​របស់លោក​ចាប់បាន​បុរស​ជាម​រេ​ខ្យល់​ម្នាក់​មានឈ្មោះ​ថេ​ម​ធឿ​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ពោធិ ឃុំ​ស្វាយ​ពោធិ ស្រុក​ស្រី​សន្ធរ ខេត្តកំពុងចាម បាន​ឆបោក​ពលករ​នៅក្នុង​ស្រុក​ដូចខាងលើ​ចំនួន​២០​អ្នក​ហើយ​បាន​យកលុយ​ជនរងគ្រោះ​ក្នុង​ម្នាក់​២​ពាន់​៥​រយ​បាត​ដែល​គ្រោង​គេចខ្លួន​តែ​គេច​មិន​រួច ឥឡូវនេះ​ត្រូវបាន​រៀបចំ​សុំ​ណុំ​រឿង​បញ្ជូន​ខ្លូន​ទៅ​តុលាការ​ឯ​ជនរងគ្រោះ​កំពុង​អប់រំ​និង​អោយទៅ​ផ្ទះ​វិញ​៕​ដោយ​ពៅ​រី​IMG-20140626-WA0001 IMG-20140626-WA0003 (1)