រដូវបុណ្យភ្ជុំបិណ្ឌគេនាំគ្នាទៅវត្តធ្វើបុណ្យ ៣នាក់នាំគ្នាទៅដេកក្នុងគុក…!!

0

ខេត្តរតនគិរី÷ កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់កាចាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ក្បែរការ៉ាសសាំងគៀមនី ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ។

អធិការនគរបាលក្រុងបានលុងលោក ហួត បូរី បានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ ទី១-ឈ្មោះ វ័យ ឆវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
ទី២- ឈ្មោះ កែម ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
ទី៣- ឈ្មោះ កាតាន់ ណុត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិគ្រឹង មុខរបរមិនពិតប្រាកដ។

បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះបានរកឃើញវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន៣កូនថង់តូច(សង្ស័យថ្នាំញៀន)
ហើយបានដកហូតម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មួយគ្រឿង សម្រាប់ប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូន។

បច្ចុប្បន្នកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់កាចាញបានបញ្ជូនជនសង្ស័យទាំង៣នាក់ទៅអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីឃាត់ខ្លួន បណ្តោះអាសន្នធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការតាមនិតិវិធីច្បាប់៕ យក្ខឡោម