​លោកយាយ​ចំណាស់​ជរា មាន​ជម្ងឺ​ប្រចាំកាយ ឥតមាន​កូនចៅ​សាច់ញាតិ​ជាទី​ពឹង ត្រូវបាន ប្រធាន​ក្រុម​រំលោភ​យក​ដី​លក់​

0

​លោកយាយ​ចាស់ជរា អាយុ​ជាង ៦0 ឆ្នាំ ម្នាក់​រស់នៅ​ឥតមាន កូនចៅ​សាច់ញាតិ​ជាទី​ពឹង ដោយមាន​ជ​ម្អឺ​របេង​ប្រចាំកាយ រស់​ដោយសារ​អ្នកជិតខាង ភូមិ​ផង​របង​ជាមួយ ហុច​បាយ​សម្ល ព្រឹក ល្ងាច ហើយ​ដីស្រែ​ចំការ របស់គាត់ កន្លះ​ហិតា ត្រូវបាន​អាជ្ញាធរ ភូមិ ឃុបឃិត​គ្នា​លក់ របស់ គាត់ អស់​ទៀត ។​ ​ ​លោកយាយ​ជរា ខាងលើ​មានឈ្មោះ

រាម ពុ​ជ អាយុ ៦៦ ឆ្នាំ រស់នៅ​ភូមិ​រំចេក ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ប្រធាន​ក្រុម​ដែល​ឃុបឃិត​យក​ដី​រប​ស់​គាត់​លក់ ឈ្មោះ ទឹម សុខន ហៅ យាយ​កត ភេទ​ស្រី អាយុ ជាង ៥០ ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា ។​ ​បើតាម​សំដី​របស់​លោកយាយ​ខាងលើ បាន​ឲ្យ​ដឹងថា គាត់​បាន​ទៅ​ព្យាបាល​ជម្ងឺ របេង​នៅ​ខេត្តសៀមរាប​ជាច្រើន​ថ្ងៃ ហើយ​ខ្លួន​ក៏​ចាស់ជរា​ណាស់​ទៅហើយ​ដែរ ពេលដែល​ត្រឡប់មកវិញ ប្រធាន​ក្រុម បាន​ឃុបឃិត​យក​ដីចំការ​របស់គាត់​លក់​អស់ ដោយ​ស្មានថា​គាត់​មិនមាន​ជីវិត រស់រាន​វិលត្រឡប់​មកវិញ ។

បន្ទាប់ពី​គាត់​វិលត្រឡប់​មកវិញ គាត់​បាន​សុំ ដី​ពី​អ្នកទិញ និង​អ្នកលក់​មកវិញ តែ​គេ​មិន​ព្រម គាត់​ក៏បាន ឲ្យ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ជួយ​រក​យុត្តិធម៌ ដោយមាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ ​រាប់រយ​នាក់​ជាស​ក្សី បញ្ជាក់ថា​ដីស្រែ​ចំការ​ជា​កម្មសិទ្ធិ​របស់គាត់​ពិត​ប្រាកដ តែ​អាជ្ញាធរ ភូមិ ឃុំ ស្រុក មិនបាន​រក​យុត្តិធម៌​ឲ្យ​ពួកគាត់​ទេ បែរជា​នាំគ្នា​និ​យា​យា​ថា រឿង​យាយ​ឯងរ​ញេ​រ​ញ៉ា​យ​ណាស់ រហូតមកដល់​សព្វថ្ងៃ អស់​រយៈពេល​ជាមួយ​ឆ្នាំ ទៅហើយ ។​ ​ដោយ​ធ្វើ​ឲ្យ​រូបគាត់​សង្ស័យថា ក្រុម​អាជ្ញាធរ​បាន​ឃុ​ត​ឃិត​គ្នា​លក់​ដី​របស់គាត់​ចែក​លុយ​គ្នា​ចាយ ទើប​ពន្យា​ពេល​ពី​១​ថ្ងៃ ទៅ​១​ឆ្នាំ​យ៉ាងនេះ ៕1 2 3