(រូបភាពវីដេអូ)នាយករដ្ឋមន្ដ្រី​អ៊ីរ៉ាក់​ច្រានចោល ការអំពាវនាវ​បង្កើត​រដ្ឋាភិបាល​សាមគ្គី​

0

​ ​នាយករដ្ឋមន្ដ្រី​អ៊ីរ៉ាក់ លោក​នូ​រី អាល់ ម៉ា​ឡា​គី កាលពី​ថ្ងៃទី​២៥ ខែមិថុនា បាន ច្រានចោល​ការអំពាវនាវ​ឱ្យ​បង្កើត​រដ្ឋា ភិ​បាល​សាមគ្គី​ដើម្បី​ទប់​ទល់នឹង​ក្រុម បះបោរ​នៅ​ភាគ​ខាងកើត​ប្រទេស​នេះ គឺ ក្រុម ISIL ។ ​លោក​ម៉ា​ឡា​គី បញ្ជាក់ទៀតថា ការ អំពាវនាវ​ឱ្យ​បង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី

ខាងលើ​ជាការ​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​ទៅ នឹង​រដ្ឋធម្មនុញ្ញ និង​គោលនយោបាយ​នៅ ក្នុងប្រទេស​នេះ ។

​លោក​អាល់ ម៉ា​ឡា​គី កំពុង​ប្រឈម នឹង​សម្ពាធ​ឱ្យ​បង្កើត​រដ្ឋាភិបាល​ដែល មានការ​ចូលរួម​ពី​ក្រុម​តំណាង​សាសនា ជាតិ​សាសន៍​នៅលើ​ទឹកដី​នេះ ក្នុងនោះ មាន​ទាំង​ជនជាតិ​ឃើ​ដ ដើម្បី​ទប់ទល់​នឹង ក្រុម​អ៊‌ិ​ស្លាម​ជ្រុលនិយម​នៅ​ភាគ​ខាង កើត ខណៈដែល​ទាហាន​រដ្ឋាភិបាល អសមត្ថភាព​វាយប្រហារ​ទៅលើ​ក្រុម ឧទ្ទាម​ខាងលើ ទុកឱ្យ​រាលដាល​គ្រប់គ្រង នៅ​តំបន់​ទ្រង់ទ្រាយ​ធំ​ក្នុងប្រទេស​អ៊ីរ៉ាក់​។ ​

សារព័ត៌មាន​វ៉ាស៊ីនតោន​ប៉ុស្ដិ៍​បាន ផ្សព្វផ្សាយ​ថា ស៊ី​រី​បាន​បញ្ជូន​យន្ដហោះ ចម្បាំង​វាយប្រហារ​ទៅលើ​ទីតាំង​ក្រុម ឧទ្ទាម​និកាយ​សាន់​នី​នៅលើ​ទឹកដី​អ៊ីរ៉ាក់ បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​អំពើហិង្សា ការវាយប្រហារ​កាន់តែ​ខ្លាំង​ឡើង និង វិបត្ដិ​រាលដាល​នៅ​គ្រប់ទិសទី​តំបន់ មជ្ឈិមបូព៌ា ។​ ​កន្លងមក បណ្ដាញ់​ផ្សព្វផ្សាយ​អ៊ីរ៉ាក់ បាន​ផ្សព្វផ្សាយ​ថា យន្ដហោះ​ចម្បាំង អាមេរិក​បាន​បើក​ការវាយប្រហារ​តំបន់ ព្រំដែន​ជាប់​ប្រទេស​ស៊ី​រី ប៉ុន្ដែ​ក្រសួង​ការ ពារ​ជាតិ​អាមេរិក​បានប្រកាសថា អា​មេ រិ​ក​មិនបាន​បញ្ជូន​យន្ដហោះ​ណាមួយ​ទៅ វាយប្រហារ​នៅ​ប្រទេស​អ៊ីរ៉ាក់​នោះឡើយ​។​

​ក្នុងពេល​ជាមួយគ្នានេះដែរ​ក្រុម ដែល​គាំទ្រ​ពួក​ឧទ្ទាម ISIL នៅ​អ៊ីរ៉ាក់ បាន​ព្រមាន​អាមេរិក​ថា ប្រសិនបើ អាមេរិក​ចូលរួម​វាយប្រហារ​តាម​ដែន អាកាស​នៅ​អ៊ីរ៉ាក់​នោះ នឹងមាន​ការ​វាយ ប្រហារ​តបត​វិញ​ទៅលើ​ពលរដ្ឋ​អាមេរិក នៅ​គ្រប់ទិសទី​ជុំវិញ​ពិភពលោក ។​ ​ក្រោយពេល​ក្រុមប្រឆាំង​រដ្ឋាភិបាល អ៊ីរ៉ាក់​គ្រប់គ្រង​ទាំងស្រុង រោងចក្រ ចម្រាញ់​ប្រេង​ដ៏​ធំ​បំផុត​ក្នុងប្រទេស​នេះ ក្រុម​ISIL បាន​បង្កើន​ការវាយប្រហារ ដណ្ដើម​ការគ្រប់គ្រង​ស្រុក Yathrib និង ឡោមព័ទ្ធ​ទីតាំង​ទ័ពអាកាស​ដ៏​ធំ​បំផុត របស់​អ៊ីរ៉ាក់​ទៀតផង ។​ ​

នៅក្នុង​ព្រឹ​ត្ដិ​ការ​មួយ​ផ្សេងទៀត​ដែល ពាក់ព័ន្ធ​នោះ​ផងដែរ អ៊ីរ៉ង់​បាន​បញ្ជូន យន្ដហោះ​គ្មាន​មនុស្ស​បើក និង​សម្ភារ យោធា​ជាសម្ងាត់​ទៅកាន់​អ៊ីរ៉ាក់ ។ សារ ព័ត៌មាន​ញូវយ៉ក​ថា​ម កាលពី​ថ្ងៃទី​២៥ ខែមិថុនា បាន​ដកស្រង់​សម្ដី​មន្ដ្រី​យោធា ជាន់ខ្ពស់​អាមេរិក​មក​បញ្ជាក់ថា អ៊ីរ៉ង់ ពិតជា​បាន​បញ្ជូន​យន្ដហោះ​គ្មាន​មនុស្ស បើក និង​សម្ភារ​យោធា​ជួយ​ដល់​រដ្ឋា​ភិ បាល​អ៊ីរ៉ាក់​ដែល​ដឹកនាំ​ដោយ​និកាយ ស៊ី​អ៊ី​ដ​ទប់​ទល់នឹង​ខ្មាន់កាំភ្លើង​មកពី និកាយ​សាន់​នី ។

​មន្ដ្រី​យោធា​អាមេរិក​បានឱ្យដឹងថា អ៊ីរ៉ង់​បាន​បង្កើត​ទីតាំង​បញ្ជាការ​ពិសេស នៅ​អាកាសយានដ្ឋាន អា​រ៉ា​ស៊ីដ ក្នុង​ទី ក្រុង​បា​ដា​ដ​ដើម្បី​ដំណើរការ​កងពលតូច មួយក្រុម ក្នុងនោះ​មាន​យន្ដហោះ​គ្មាន មនុស្ស​បើក​ស៊ើបអង្កេត​នៅលើ​ដែន អាកាស​អ៊ីរ៉ាក់ ។ លើសពីនេះទៅទៀត រដ្ឋាភិបាល​អ៊ីរ៉ង់​ដែល​ដឹកនាំ​ដោយ​និកាយ ស៊ី​អ៊ី​ដ​ដូចគ្នា​បាន​ដឹកជញ្ជូន​តាម​ជើង យន្ដហោះ​មួយថ្ងៃ​២​ជើង​នូវ​សម្ភារ យោធា​ទៅកាន់​ទីក្រុង​បា​ដា​ដ ដោយ​ក្នុង មួយ​ជើងមាន​ទម្ងន់​ប្រមាណ​៧០​តោន ។

​លើសពីនេះទៅទៀត អ៊ីរ៉ង់​ក៏បាន ប្រមូលផ្ដុំ​១០​កងពល​នៅតាម​បណ្ដោយ ព្រំដែន​ត្រៀមលក្ខណៈ​ទៅ​ជួយ​ដល់​រដ្ឋា​ភិ បាល​ទីក្រុង​បា​ដា​ដ ប្រសិន​ទីក្រុង​នោះ ប្រឈម​នឹង​ការធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ ពួកក្រុម​សាន់​នី ។ ​ប៉ុន្ដែ ពេលនេះ​អ៊ីរ៉ង់​បាន​ច្រានចោល ព័ត៌មាន​ដែលថា​មាន​ទាហាន​អ៊ីរ៉ង់​ឈរ ជើង​នៅលើ​ទឹកដី​អ៊ីរ៉ាក់ ។ អ្នកនាំពាក្យ ក្រសួងការបរទេស​អ៊ីរ៉ង់​លោកស្រី Mar-zeih Afkham បញ្ជាក់ថា ពេលនេះ​គ្មាន មន្ដ្រី​យោធា​ណាមួយ​ឈរជើង​នៅ​អ៊ីរ៉ាក់ នោះឡើយ ។ ប៉ុន្ដែ​ក្នុងករណី​ដែលមាន សំណើ​ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់​នោះ អ៊ីរ៉ង់ ប្រាកដជា​ជួយ​អន្ដរាគមន៍​តាមច្បាប់ អន្ដរជាតិ