​ក្រុម​សាខា​ក្រុងភ្នំពេញ បាន​យកឈ្នះ​ក្រុម​សាខា​ពោធិ៍ចិនតុង សឹងតែ​មិនគួរ​ឱ្យ​ជឿ​

0

​ ​ជំនួប​យ៉ាង​ក្តៅគគុក​រវាង​ក្រុម​សាខា​ក្រុងភ្នំពេញ ជាមួយ​ក្រុម​សាខា​ពោធិ៍ចិនតុង ក្នុងការ​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ធនាគារ​អេស៊ីលីដា​ប្រចាំឆ្នាំ​២០១៤ នា​ព្រឹក​មិញ​នេះ នៅលើ​ទីលាន​ខេមរា គឺ​ជាល​ទ្ឋ​ផល​សឹងតែ​មិនគួរ​ឱ្យ​ជឿ ដែល​ក្រុម​សាខា​ក្រុងភ្នំពេញ នាំមុខ​គូប្រកួត​មុន​បាន​ចំនួន​៣​គ្រាប់​នោះ បែរជា​ចាញ់​ទៅវិញ ។ នៅក្នុង​តង់​ទី​១ ក្រុម​សាខា​ពោធិ៍ចិនតុង វាយ​សំរុក​ផ្ទួនៗ​បាន​ចំនួន​៣​គ្រាប់ ដោយ​ក្រុម​សាខា​ក្រុងភ្នំពេញ មិនអាច​ធ្វើការ​តបត​វិញ ល​ទ្ឋ​ផល​បណ្តោះអាសន្ន ៣​ទល់នឹង​០ ។ ប៉ុន្តែ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ ពេល​ចូលដល់​តង់​ទី​២ ក្រុម​សាខា​ក្រុងភ្នំពេញ បាន​ផ្លាស់ប្តូរ​កំលាំង និង​យុ​ទ្ឋ​សាស្ត្រ​លេង​យ៉ាង​ល្អ ហើយ​រក​គ្រាប់​បាល់​សង​វិញ​បាន​ភ្លាមៗ​ចំនួន​៤​គ្រាប់ ខ​ណះ​ដែល​ក្រុម​សាខា​ពោធិ៍ចិនតុង មិនមាន​ល​ទ្ឋ​ភាព​រក​គ្រាប់​បាល់​បន្ថែមទៀត​ទាល់តែសោះ ។ នៅពេល​បញ្ចប់​ការប្រកួត​ពេញ​ម៉ោង​៩០​នាទី ក្រុម​សាខា​ក្រុងភ្នំពេញ ឈ្នះ​ក្រុម​សាខា​ពោធិ៍ចិនតុង ដោយ​ល​ទ្ឋ​ផល​៤​ទល់នឹង​៣ ។​ ​

​ ​ ​មួយគូ​ទៀត ក្រុម​សាខា​ចោមចៅ បាន​យកឈ្នះ​ក្រុម​សាខា​ដូនពេញ ដោយ​ល​ទ្ឋ​ផល​២​ទល់នឹង​០ ប៉ុន្តែ​នេះ​ជាការ​ប្រកួត​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ ដោយ​ក្រុម​ទាំង​២ បាន​ជ្រុះ​ចេញពី​ការប្រកួត​ក្នុង​ពូ​ល​ដូចគ្នា ។ នៅក្នុង​តង់​ទី​១ ក្រុម​ទាំង​២​នេះ​ធ្វើការ​ប្រកួត​គ្នា​យ៉ាង​ស្វាហាប់ និង​ស្វិតស្វាញ ដោយបាន​វាយ​សំរុក​ដាក់គ្នា​ទៅវិញទៅមក​ជា​ញឹកញាប់ តែ​មិនមាន​ក្រុម​ណាមួយ​រក​គ្រាប់​បាល់​បាន​ដូចគ្នា ។ តែ​ពេល​ចូលក្នុង​តង់​ទី​២ ក្រុម​សាខា​ដូនពេញ ហាក់ដូចជា​ថប​ថយកំលាំង​បន្តិច ជាហេតុ​ធ្វើឱ្យ​ក្រុម​សាខា​ចោមចៅ ឆ្លៀតឱកាស​នេះ ទាត់​បាល់​បញ្ចូល​ទី​បាន​ដល់​ទៅ​២​គ្រាប់ ដែលជា​គ្រាប់​ជ័យជំនះ​តែម្តង ខ​ណះ​ក្រុម​សាខា​ដូនពេញ មិនអាច​រក​គ្រាប់​បាល់​បាន​សង​វិញ ។??????????????????????????????? ???????????????????????????????