​កម្ពុជា​អរគុណ​អាមេរិក​សម្រាប់​ក្រុម​បេសកកម្ម​នាវិក​អាមេរិក​នៅ​ខេត្ត​ព្រះសីហនុ​

0

​ព្រះសីហនុៈ​ពិតមែនតែ​កន្លងមក​ទំនាក់ទំនង​កម្ពុជា អាមេរិក មាន​ភាព​ផ្អែមល្ហែម​ខ្លះ និ​ហ​ឲ​ង​ជូរចត់​ខ្លះ តែ​ជាទូទៅ​មិត្តភាព​ប្រទេស​នៅ​ទ្វីបអាស៊ី​មួយ​នេះ និង​អាមេរិក តែងតែបាន​បង្ហាញ​នូវ​ការគោរព​គ្នា រក្សា​ទំនាក់ទំនង សហប្រតិបត្តិការ និង​ផ្លាស់ប្តូរ​បទពិសោធ​គ្នា​ជា​ញឹកញាប់ ជាពិសេស អាមេរិក​តែង​បាន​ជួយ​កម្ពុជា​នូវ​ផ្នែក​មនុស្សធម៌ និង​សកម្មភាព​គំរូ​នានា​ជាប្រចាំ​ផងដែរ​។ ​តាម​ទំព័រ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៤ បាន​បង្ហាញថា “​កម្ពុជា​សូម​ស្វាគមន៍ និង ថ្លែងអំណរគុណ​ចំពោះ​ក្រុម​នាវិក​សហរដ្ឋអាមេរិក​ ​ក្នុង​បេសកកម្ម Pacific Partnership ឆ្នាំ​២០១៤”​។​

ក្រុម​នាវិក​សហរដ្ឋអាមេរិក​ក្នុង​បេសកកម្ម Pacific Partnership ឆ្នាំ​២០១៤​ដែលមាន​ចម្រុះ​ជាតិ​សាសន៍​Australia, Chile, Japan, Korea, Malaysia, US ចំនួន ១១០​នាក់ ដែល​បាន ​ជួយ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង វះកាត់​ជំងឺ​ទូទៅ និង ​ចែករំលែក​បទពិសោធ​លើ​ការវះកាត់​ផ្នែក​ស្ត្រី និង ការសង្គ្រោះ​បន្ទាន់​ដល់​ ​ក្រុមគ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក​ក្នុង​ខេត្ត ព្រះសីហនុ ពីថ្ងៃ​ទី​២៦- ២៧ ខែមិថុនា​ ​ឆ្នាំ ២០១៤ ។​ ​

នេះ​មិនមែនជា​លើក​ទី​១​ដែល​កាង​នាវិក​អាមេរិក ក៏ដូចជា​បណ្តា​កងទ័ព​ជើង​ទឹក​ប្រទេស​នានា បាន​ចូល​ចត និង​មាន​បេសកកម្ម​ជួយ​បង្វឹក ក៏ដូចជា​ចែករំលែក​ដ​លើ​កងទ័ព​កម្ពុជា​ទេ មានន័យថា ជា​រៀងរាល់ឆ្នាំ​តែងតែមាន​កង​នាវា​មហាអំណាច​នានា​មក​ចត និង​ជួយ​ពង្រឹង​ដល់ កងទ័ព​កម្ពុជា ជាពិសេស​កងទ័ពជើងទឹក​តែម្តង​។ នេះ​ជា​ជំហាន​ថ្មី​មួយ​សម្រាប់​កម្ពុជា​បើក ការស្វាគមន៍​រាល់​បណ្តា​ប្រទេស​នានា​ក្នុង​បំណង​ពង្រឹង​មិត្តភាព និង​សហប្រតិបត្តិការ​កា់ តែ​ជិតស្និទ្ធ​ទ្វេ​ឡើង ថែមទៀត​៕​Us +K US+K