​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​បាន​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​យកឈ្នះ​ឈី​លី​ដោយ​បាល់​ប៉េ​ណា​ល់​ទី​

0

​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​បាន​ឡើងទៅ​វគ្គ​៨​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ទាំង​ត្រដាប់ត្រដួស​បន្ទាប់ពី​ពួកគេ​ប្រកួត​ឈ្នះ​ឈី​លី​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ។​ ​ការប្រកួត​នៃ​តង់​ទី​១​បាន​ដំណើរការ​រហូតដល់​នាទី​ទី​១៨​ទើប​កីឡាករ David Luiz (​

ដេវីដ ល្វី​ស​) ស៊ុត​ឲ្យ​ប្រេ​ស៊ី​ល​នាំ​មុខមុន ១-០ ។ ប៉ុន្តែ​ការប្រកួត​នៅ​នាទី​ទី​៣២​នៃ​តង់​ទី​១​ដដែល​នេះ ឈី​លី​តាម​បាន​ស្មើ​វិញ​ដោយ​ថ្វី​ជើង​របស់​ខ្សែប្រយុទ្ធ Alexis Sanchez (​អា​ឡិច​ស៊ី​ស សាន់​ឆេស​) បន្ទាប់ពី​ខ្សែការពារ​របស់​ប្រេ​ស៊ី​ល​ធ្វើ​ឲ្យ​មាន​កំហុស ។

ចប់​តង់​ទី​១​ក្រុម​ទាំងពីរ​ស្មើគ្នា​១-១ ។ ការប្រកួត​ចូលដល់​តង់​ទី​២​ក្រុម​ទាំង​២​មិនអាច​រក​គ្រាប់​បាល់​បន្ថែម​បានឡើយ​លុះ​ចប់​ការប្រកួត​៩០​នាទី ប្រេ​ស៊ី​ល​១ ឈី​លី​១ ។​ ​ការប្រកួត​បាន​ឈាន​ចូលដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ក្រុម​ទាំងពីរ​នៅតែ​មិនអាច​ធ្វើ​អ្វី​គ្នា​បាន​ដដែល​ហើយ​ការប្រកួត​នេះ​ត្រូវ​កាត់សេចក្តី​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ។ ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី នេះ​ប្រេ​ស៊ី​ល​ធ្វើបាន​ល្អ​ជាង​ដោយបាន​យកឈ្នះ​ក្នុង​លទ្ធផល​៣-២ ។​ ​គួរ​បញ្ជាក់ថា ៣ គ្រាប់​នៃ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់​ប្រេ​ស៊ី​ល​គឺ​ធ្វើបាន​ដោយ​កីឡាករ David Luiz, Marcelo និង Neymar ចំណែក​ពីរ​គ្រាប់​របស់​ឈី​លី​គឺ​ស៊ុត​បាន​ដោយ​កីឡាករ Charles Aranguiz និង Marcelo Diaz ៕