Mertesacker មាន​ទំនុកចិត្ត​ថា Arsenal អាច​យកឈ្នះ Bayern Munich បាន​

0

​ខ្សែការពារ​ក្លិប​កាំភ្លើង​ធំ Arsenal កីឡាករ Per Mertesacker មាន​ទំនុកចិត្ត​ថា Arsenal មានលទ្ធភាព​អាច​យកឈ្នះ​លើ Bayern Munich បាន​ក្នុង​ការប្រកួត Champions League ។​ ​ការលើកឡើង​បែបនេះ​គឺ​ស្របពេល​កាំភ្លើង​ធំ Arsenal ត្រូវ​ប្រកួត​ជាមួយ​ម្ចាស់​ជើង Champions League មួយ​នេះ​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ដែល​ជើង​ទី ១ ត្រូវធ្វើឡើង​នៅ​ទឹកដី Emirates Stadium នៅ​យប់​ថ្ងៃ​ពុធ ។​ ​

កូនក្រុម​របស់លោក Arsene Wenger ត្រូវបាន Bayern Munich ទម្លាក់​ម្តង​រួចមកហើយ​កាលពី​រដូវ​កាល​មុន​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ Mertesacker បាន​អះអាងថា នៅពេលនេះ​ពួកគេ​គឺ​ខ្លាំងក្លា​ជាង​មុន ។​

Mertesacker ប្រាប់​គេហទំព័រ The Mirror ថា “​យើង​ត្រូវ​ប្រកួត​ជាមួយ​ពួកគេ​ទាំង​ក្នុង​និង​ក្រៅ​ទឹកដី ឥឡូវ​យើង​អាចមាន​លទ្ធភាព​ឈ្នះ​គេ​បាន​ព្រោះ​ក្រុម​របស់​យើង​ខ្លាំង​ជាង​មុន​” ។​ ​គួរ​បញ្ជាក់ថា ទោះបីជា​យ៉ាងណាក៏ដោយ Arsenal នឹងត្រូវ​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង​បំផុត​ដោយសារតែ​បច្ចុប្បន្ន Bayern Munich កំពុង​ឡើង​ជើង​ដោយ ១៣ ប្រកួត​ចុងក្រោយ​នេះ​ពួកគេ​មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់​ឡើយ ៕ ​