មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រជុំផ្សព្វផ្សាយសាេ់រាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងសំរាប់ឆ្នាំ២០១៩

0

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែមករាឆ្នាំ២០១៩នេះលោកអ៊ូ ជួបកុសល ប្រធានមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងបានថ្លែងថាៈច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០១៩ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ដែលរាជរាដ្ឋាភិបាលនិតិកាលទី៦នៃរដ្ឋសភាបាននិងកំពុងបន្តបេសកកម្មដ៏ឧត្តង្គឧត្តមជាប្រវត្តិសាស្រ្តរបស់ខ្លួនក្នុងការបំរើប្រជាពលរដ្ឋ ការពន្លឿនការអភិវឌ្ឍ និងការជំរុញការអនុវត្តការកែទំរង់កាន់តែស៊ីជំរៅនិងទូលំទូលាយលើគ្រប់វិស័យក្នុងនិតិកាលទូ៦នេះ។

លោកបានថ្លែងបែបនេះនៅសាលប្រជុំរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញវត្ថុខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានអង្គភាពនិងប្រធានគណនេយ្យអង្គភាពជុំវិញខេត្តចូលរួមជាច្រើនផងដែរ។

ក្នុងឱកាសនោះផងដែរលោកអ៊ូ ជួបកុសល ក៏បានផ្តាំផ្ញើដល់ប្រធានអង្គភាពជុំវិញខេត្តត្រូវអនុវត្តការចំណាយអោយបានត្រឹមត្រូវស្របតាមច្បាប់ហិរញ្ញវត្ថុបានកំណត់និងជំរុញការប្រមូលចំណូលគ្រប់មធ្យោបាយអោយអស់ពីលទ្ធភាពហើយបង់ចូលថវិការដ្ឋអោយបានទាន់ពេលវេលា ជាពិសេសយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាទ្រព្យសម្បត្តិរបស់រដ្ឋអោយបានល្អប្រសើរ ៕