ក្រុមប្រឹក្សាខេត្តក្រចេះបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី២ ដើម្បីពិនិត្យនិងអនុម័តនូវខ្លឹមសារតាមរបៀបវារៈចំនួន៣ ដែលបានគ្រោងទុក

0

ក្រចេះ: រដ្ឋបាលខេត្តក្រចេះ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ ដោយឯកឧត្តម នូ ភឿង ប្រធាន​ក្រុមប្រឹក្សា​ខេត្តនិង​ឯកឧត្តម ហឿ សុីយ៉ែម អភិបាល​រងខេត្ត និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញនានាជុំវិញខេត្តដើម្បីពិនិត្យនិងអនុម័តនូវខ្លឹមសារតាមរបៀបវារៈចំនួន០៣ ដែលបានគ្រោងទុក។ ​
យោងតាមរបាយការណ៏សង្ខេបលទ្ឋផលអនុវត្តការងារលើគ្រប់វិស័យប្រចាំឆ្នាំ២០១៨ កន្លងមកនេះ លទ្ឋផលការងារដាំដុះដំណាំគ្រប់ប្រភេទក្នុងឆ្នាំ២០១៨ មានល្បឿនលឿនជាងការដាំដុះក្នុងឆ្នាំ២០១៧ព្រោះនៅដើមរដូវវស្សាមានរបាយទឹកភ្លៀងគ្រប់គ្រាន់សព្វទីកន្លែងរួមផ្សំនិងទឹកទន្លេមេគង្គបានស្រកលឿនបង្កដល់ការដាំដុះប្រព្រឹត្តទៅបានលឿនដោយសម្រេចបានការដាំដុះដំណាំស្រូវប្រចាំ ឆ្នាំ២០១៨-២០១៩បានជិត៥ម៉ឺនហិចតា ស្មើនិង១០១,១៨%នៃផែនការ៤៧,០០០ហិចតាច្រើនជាងឆ្នាំ២០១៧ចំនួន២៨៦ហិចតា នៃផ្ទៃដីប្រមូលផលមានចំនួន៤៧,៣៩៣ហិចតា ចំពោះការងារសន្តិសុខសណ្ឋាបធ្នាប់សារធារណះនិងទេសចរណ៏ឃើញថាក្នុងឆ្នាំ ២០១៨ មានបទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន៤១លើកបទឧក្រិដ្ឋ១៧លើក។ដោយឡែកការងារប្រឆាំងគ្រឿងញៀននិងកិច្ចប្រតិ្តការបង្ក្រាបបានចំនួន៨៥លើ១០៨ ករណីបើប្រៀបធៀបនិង២០១៧ ថយចុះ២៣ ករណីស្មើនិង២១% ឃាត់ខ្លួនមនុស្សបានចំនួន ១៣៧នាក់ ស្រី១៦នាក់។

ឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៏ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាដោយបានជម្រុញដល់អាជ្ញាធរស្រុក ក្រុង ខេត្ត ត្រូវធ្វើការជួសជុលកែលំអរសោភណ្ឌ័ភាពក្រុងដូចជាសួនច្បារនៅមុខសាលាក្រុងក្រចេះហើយរូបក្តាន់២បាក់ស្នែង ជាយូមកហើយមិនឃើញខាងអាជ្ញាធរណាមកជួសជុលចំពោះផ្លូវលំក្រាលគ្រោះក្រហមដែលបំបែក ចេញពីផ្លូវជាតិចូលទៅតាមភូមិនិមួយៗ នៅ
មានក្រហុគតូចធំ ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានស្មើឲមន្ទីរជំនាញចុះជួសជុលផងកុំបាច់ប្រចាំគ្នា រួមគ្នាសំដៅធ្វើយ៉ាងណាឲក្រុងក្រចេះ កាន់តែមានសោភណ្ឌ័ភាពសណ្តាប់ធ្នាប់ល្អអាចនិងទទួលផ្ការំដួល ៣ទង់ក្នុងប្រលង់ប្រណាំងទីក្រុងស្អាតផងដែរនោះ។
ឯកឧត្តម នូ ភឿង បានវាយតម្លៃកោតសរសើដល់គ្រប់មន្ទីរអង្គភាពចំណុះឲខេត្តក្រចេះដែលបានរួមគ្នាខិតខំប្រឹងប្រឺង បំពេញការងារទៅតាមជំនាញ់រៀងៗខ្លួនក្នុងឆ្នាំ២០១៨កន្លង មក បានល្អប្រសើរហើយក៏នៅមានចំនុចខ្វះ
ខាតខ្លះៗដែលត្រូវបន្តធ្វើនៅក្នុងឆ្នាំ២០១៩នេះដើម្បីចូលរួមការងារអភិវឌ្ឍន៏ខេត្តឲមានការរីកចំរើនក៏ដូចជាប្រទេសជាតិយើងក្រោមការដឹក នាំពីសម្តេច តេជោហ៊ុនសែន នាយករដ្ឋមន្រ្តី ដែលបាននាំប្រទេសកម្ពុជាយើង ឲមានភាពរីកចំរើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ៕ដោយ ម៉េង គាង