កំលាំងកងរាជអាវុធហត្ដខេត្តកំពង់ឆ្នាំងបង្ក្រាបករណីជួញដូរគ្រឿងញៀនស្រុកកំពង់ត្រឡាច

0

កំពង់ឆ្នាំង: ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តម សេនីយ៍ត្រីសារ៉ាន់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងនិងដោយមានការអនុញ្ញាតពីលោកយូទិត្យវឌ្ឍនៈព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៧ ខែមករាឆ្នាំ ២០១៩កំលាំងអាវុធហត្ថស្រុកកំពង់ត្រឡាច៥នាក់ដឹកនាំដោយលោកវរសេនីយ៍ត្រីរស់ វុទ្ធា បានចុះបង្ក្រាបករណីជួញដូរប្រើប្រាស់រក្សាទុកនូវសារធាតុញៀនខុសច្បាប់ស្ថិតនៅក្នុងភូមិសុបិនឃុំពានីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។

ក្នុងនោះផងដែរលោកវរសេនីយ៍ត្រីលឹម ហាក់បានអោយដឹងថាការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៧នាក់ 1-ឈ្មោះសូ សុផលប្រុស2- ឈ្មោះឌុច កុសលប្រុស3- ឈ្មោះមាន សារ៉ាត់ប្រុស4-ឈ្មោះសាំង ស្រីទុំស្រី5-ឈ្មោះហ៊ គឹមសៀភេទស្រី6-ឈ្មោះធី រ៉កីភេទស្រី7-ឈ្មោះស្លេះ លីហ្សាភេទស្រី។

នៅក្នុងនោះផងដែរកំលាំងកងរាជអាវុធហត្តយើងបានដកហូតវត្ថុតាងរួមមាន 1-ម្សៅក្រាមពណ៌ស 25 កញ្ចប់តូច 24 កញ្ចប់ធំមួយកញ្ចប់ជាប្រភេទម៉ាទឹកកកទំងន់ 10,71ក្រាម2-ដែកកេះ 10
3-កាបូបលុយមួយ 4-ទូរស័ព្ទដៃចំនួន 6-គ្រឿងនិងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នកំលាំងការិយាល័យជំនាញកងរាជអាវុធហត្ដខេត្តកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យប្រុសស្រីចំនួន៧ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ដើម្បីចាត់ការបន្តតាមនីតិវិធី។