​VDEO អ៊ីរ៉ាក់​ទិញ​យន្តហោះ​ចម្បាំង​រុស្ស៊ី​៥​គ្រឿង​ដើម្បី​សកម្មភាព​ប្រឆាំង​ក្រុម​ភេរ​វករ​

0

​ប្រភពព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៤​ថា រដ្ឋាភិបាល​អ៊ីរ៉ាក់​ទើបតែ​ទទួលបាន​យន្តហោះ​ចម្បាំង​៥​គ្រឿង​ដែល​ទិញ​ពី​ប្រទេស​រុស្ស៊ី​ដើម្បី​ធ្វើ​សកម្មភាព​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវកម្ម​សាន់​នី​ដែល​កំពុង​គ្រប់គ្រង​ភាគ​ខាងជើង​អ៊ីរ៉ាក់ ។​ ​ក្រុម​ឧទ្ទាម​សាន់​នី ដោយ​រួមបញ្ចូល​ទាំង​ក្រុម​ដែល​ហៅ​ខ្លួនឯង​ថា រដ្ឋ​អិស្លាម​អី​រ៉ា​ក់ ឬ ISIL នោះ​កំពុង​គ្រប់គ្រង​តំបន់​ជាច្រើន​ស្ថិតនៅ​ភាគ​ខាងជើង​អ៊ីរ៉ាក់ ក្រោយពី​ក្រុម​នេះ​បានធ្វើ​សកម្មភាព​ដណ្តើម​ពី​រដ្ឋាភិបាល​តាំងពី​៣​សប្តាហ៍​កន្លងមក ។​ ​

កាលពី​ថ្ងៃទី​២៨ ខែមិថុនា កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បានប្រកាសថា ទាហាន​រដ្ឋាភិបាល​បាន​វាយ​ដណ្តើម​គ្រប់គ្រង​ទីក្រុង Tikrit ដែល​ក្រុម​ភេរវ​ករ​បាន​កាប់​កាប់​នាពេល​ថ្មីៗ​នោះ​។ ទូរទស្សន៍​រដ្ឋ​បាន​ផ្សព្វផ្សាយ​ថា ពួក​ឧទ្ទាម​៦០​នាក់​ត្រូវបាន​សម្លាប់ ក្នុងខណៈដែល​កម្លាំងរ​ដ្ឋា​ភិ​បាល​ចាប់​ប្រតិបត្តិការ​ឆ្ពោះទៅកាន់​ភាគ​ខាង​ដើ​ង​ដើម្បី​ដណ្តើម​គ្រប់គ្រង​ឡើងវិញ​ទីក្រុង ម៉ូ​ស៊ូ​ល ពី​សំណាក់​ពួក​ភេរ​វករ​។​

​ក្រសួងការពារជាតិ​អ៊ីរ៉ាក់​បានបញ្ជាក់​ថា យន្តហោះ​ចម្បាំង​ប្រភេទ SU-25 (​ប្រភព​ខ្លះ​ថា យន្តហោះ​ចម្បាំង ប្រភេទ SU-30 )​ត្រូវបញ្ជូន​ពី​រុស្ស៊ី​មកកាន់​អ៊ីរ៉ាក់ ។ យន្តហោះ​ទាំងនេះ​មានតម្លៃ​រហូតដល់​៥០០​លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​អ៊ីរ៉ាក់​ទិញ​ពី​រុស្ស៊ី​។ អ៊ីរ៉ាក់​ត្រូវការ​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​ដើម្បី​វាយប្រហារ​ពួក​ភេរវកម្ម​ស្ថិតនៅ​តំបន់​ភាគ​ខាងជើង ៕