VDEO ​នាយករដ្ឋមន្ដ្រី​រ៉ូ​ម៉ា​នី រួច​ផុតពី​ក្ដី ស្លាប់​ពី​ការបាញ់ប្រហារ​ដោយ​កាំជ្រួច មី​ស៊ី​ល​

0

​នាយករដ្ឋមន្ដ្រី​រ៉ូ​ម៉ា​នី លោក​វិចទ័រ ផន​តា (Victor ponta) បាន​រួច​ផុតពី​ក្ដី ស្លាប់​ក្រោយ​រង​ការ​ការវាយប្រហារ​ដោយ កាំជ្រួច​មី​ស៊ី​ល​ទៅលើ​ទីតាំង​យោធា ដែល​គ្រប់គ្រង​ដោយ​ណា​តូ​នៅ​ទីក្រុង កា​ដា​ហា ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាល ពីថ្ងៃ​ទី​២៩ ខែមិថុនា ។ ​នាយករដ្ឋមន្ដ្រី​ផាន​ដា បាន​ភៀសខ្លួន ភ្លាមៗ​ក្រោយ​រង​ការបាញ់ប្រហារ ។ ពេល​ហេតុការណ៍​កើតឡើង លោក​ផាន តា និង​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ការ ពារ​ជាតិ និង​មន្ដ្រី​យោធា​ជាច្រើនរូប ទៀត​មាន​វត្ដ​មាននៅ​ទីនោះ​ចូលរួម​ពិធី ដក​កម្លាំង​ទាហាន​ចេញពី​ប្រទេស​អា​ហ្វ ហ្គា​នី​ស្ថាន ។ ការវាយប្រហារ​កើតឡើង ចំ​ពេលដែល​កម្លាំង​ទាហាន​កំពុង​ហូប បាយ​ពេលយប់ ប៉ុន្ដែ​ជា​ភ័​ព្ទ​សំណាង​គ្មាន នរណា​រងរបួស​នោះឡើយ ។ ​មកទល់ពេលនេះ​មិនទាន់មាន​ក្រុម ណាមួយ​ទទួលស្គាល់ថា​ជា​ទង្វើ​របស់ខ្លួន នោះឡើយ ។ រ៉ូ​ម៉ា​នី បាន​បញ្ជូន​កម្លាំង ទាហាន​២​ពាន់​នាក់​ចូលរួម​ក្នុង​សង្គ្រាម អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ត្រូវ​ដកចេញ​ពី ប្រទេស​នេះ​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ ក្នុងអំឡុងពេល​នៃ​ការធ្វើ​សង្គ្រាម​មាន ទាហាន​រ៉ូ​ម៉ា​នី​ដល់​ទៅ​២៣​នាក់​បាត់បង់ ជីវិត