VDEO កម្លាំង​ទាហានជើងទឹក​អ៊ីតាលី​ជួយ រំដោះ​ជនភៀសខ្លួន​១.៦០០​នាក់​ជួប គ្រោះ​ថ្នាក់លើ​ដែនសមុទ្រ​

0

​ ​មន្ដ្រីជាន់ខ្ពស់​អ៊ីតាលី​បានប្រកាស​ឱ្យ ដឹងថា នៅ​យេៈ​ពេល​២​ថ្ងៃ​ចុង​សបា្ដហ៍ កន្លងមក កម្លាំង​ការពារ​ដែនសមុទ្រ ប្រទេស​ទាំង​២​បាន​ជួ​យស​ង្គ្រាះ​ជន​ភៀស ខ្លួន​ខុសច្បាប់​មកពី​ទ្វីបអាហ្វ្រិក​១៦០០ នាក់​ដោយសារ​ជួប​គ្រោះថ្នាក់​នៅលើ ដែនសមុទ្រ ។ កម្លាំង​ទាហានជើងទឹក អ៊ីតាលី​បាន​និយាយថា ពួកគាត់​បាន​ប្រទះ ឃើញ​សាកសព​ប្រមាណ​៣០​នាក់​នៅ លើក​ប៉ាល់​ដឹក​ជនអន្ដោប្រវេសន៍​ខុស ច្បាប់​នៅ​តំបន់​សមុទ្រ បែងចែក​រវាង អឺរ៉ុប​នឹង​អាហ្វ្រិក ។

បន្ទាប់មក​កម្លាំង ទាហានជើងទឹក​អ៊ីតាលី​ក៏បាន​ប្រទះឃើញ កប៉ាល់​នេសាទ​មួយគ្រឿង​ដឹក​ជន​អន្ដោ ប្រវេសន៍​ខុសច្បាប់​រហូតដល់​៥៩០​នាក់ ស្ថិតក្នុង​សភាព​ហេវ​ហត់​អស់កម្លាំង ដោយ​ក្នុងនោះ​មាន​ស្ដ្រី​មាន​ផ្ទៃពោះ​២ នាក់​ផងដែរ ។ ​ក្នុង​រយៈពេល​២​ថ្ងៃ ថ្ងៃ​សៅ និង​ថ្ងៃ អាទិត្យ​ចុង​សបា្ដហ៍ កម្លាំង​ការពារ​ដែន សមុទ្រ​អ៊ីតាលី បាន​ប្រទះឃើញ​នាវា​ដឹក ជនអន្ដោប្រវេសន៍​ខុសច្បាប់​ដល់​ទៅ​៧ គ្រឿង ដោយ​ក្នុងនោះ​កុមារ​ជាច្រើន ។

ចាប់តាំងពី​ដើមឆ្នាំ​២០១៤​មកទល់​ពេល នេះ មាន​ជនអន្ដោប្រវេសន៍​ខុសច្បាប់ ពី​ទ្វីបអាហ្វ្រិក​ចូល​តំបន់​អឺរ៉ុប​មាន​រហូត ដល់​ជាង​៦​ម៉ឺន​នាក់ ហើយ​ចំនួន​នេះ​អាច ឡើងដល់​១​សែន​នាក់​នា​ចុងឆ្នាំ​២០១៤ នៅពេលដែល​អាកាសធាតុ​អំណោយផល រលក​សមុទ្រ​ស្ងប់ស្ងាត់​ជនអន្ដោប្រវេសន៍ នឹង​កើន​ឡើងជា​បន្ដបន្ទាប់