អំណោយខ្នងផ្ទះ​ទីលើក​១០៩​ ​​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ បាន​ប្រគល់​ជូន​អតីត​យុទ្ធ​ជន​នៅ​ខេត្តកំពង់​ធំ​

0

កំពង់ធំ៖  ខ្នងផ្ទះ​ទីលើក​១០៩ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីត​យុទ្ធជនកម្ពុជា បានផ្តល់ជូនដល់ ក្រុមគ្រួសារអតីតយុទ្ធជនកម្ពុជា នៅក្នុងខេត្តកំពង់ធំ តាមរយះឯកឧត្តម ទេសរដ្ឋមន្រ្តីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅ​ថ្ងៃ​ទី​២០​ ខែមករា​ឆ្នាំ​២០១៩។

ខ្នងផ្ទះ​ទីលើក​១០៩ ត្រូវបានដឹកនាំ សាងសង់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមា​គម​អតីត​យុទ្ធ​ជន​ខេត្តកំពង់ធំ​  សហការជាមួយសាខាសមាគមស្រុក បានសាងសង់ផ្ទះរួចជាស្ថាពរ និងបាន ប្រគល់ជូន ​ជូន​លោក​តាស្វាយ​ ឃិន​ អតីត​យុទ្ធ​ជន​ រស់នៅ​ភូមិ​អណ្តាស់​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​  ដោយមានការចូលរួមពី អាជ្ញាធរ​ដែនដី​ ប្រជាពលរដ្ឋ ក្នុងពិធី​ប្រគល់​ផ្ទះ​ថ្មី ដែល​មាន​ទំហំ​៥ម៉ែត្រ​x​៦ម៉ែត្រ​ សង់​ពីឈើ​ខ្ពស់​ផុត​ពី​ដី​ រនាប​និង​ជញ្ជាំង​ក្តារ​ ប្រក់​ស័ង្កសី​ ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាង​សង់​អស់​ទឹក​ប្រាក់​ចំនួន​ ៩,៨៥០,០០០​ រៀល​  ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ សម្តេចអគ្គមេហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែផ្តាំផ្ញើរសួរសុខទុក្ខ ដល់អតីតយុទ្ធជន ដែលកំពុងតែរស់នៅក្នុងខេត្តកំពង់ធំ ក៏ដូចជាទូទាំងប្រទេសផងដែរ ក្នុងនោះសម្តេចតែងតែគិតគូរ ជានិច្ចនូវការប្រកបមុខរបរចិញ្ចឹមជីវិតរបស់អតីតយុទ្ធជន ដោយមិនព្រងើយកន្តើយ និងបោះបង់ចោលនោះ ទេ ក្នុងនាមអតីតយុទ្ធជនគឺជាបុគ្គលមានគុណបំណាច់លើប្រទេសជាតិ បូជាសាច់ស្រស់ឈាមស្រស់ ព្រាត់ ម្តាយ ព្រាត់កូន ព្រាត់ប្រពន្ឋជាទីស្រឡាញ់ ដើម្បីតស៊ូដណ្តើមយកសន្តិភាពមកជូនប្រជាពលរដ្ឋខ្មែរ  មានអតីតយុទ្ធជនទើបបានថ្ងៃនេះ ។ក្នុងឳកាស ប្រគល់ផ្ទះថ្មីជូនលោក​តា ស្វាយ ឃិន​ ដែល​ជា​អតីត​យុទ្ធ​ជន ក្រុម​ការងារបាន​នាំ​យក​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន តាម​រយៈ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត​ អគ្គ​លេខាធិការ​រង​ សមាគមអតីតយុទ្ធជនកម្ពុជា ផ្ដល់​ជូន​គាត់​បន្ថែម​ទៀត​នូវ​ អង្ករចំនួន៦៦ គីគីឡូក្រាម , មីយើងចំនួន​  ០២ កេស , ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​ ០២ យួរ និង​ថវិកា​ចំនួន​ ២០០,០០០​ រៀល​  ។  ដោយ ប៊ុន រដ្ឋា