សិក្ខាសាលា ស្តីពីការងារត្រួតពិនិត្យគ្រឿងញៀនឦសាន្ត និងការអនុវត្តផែនការភូមិស គ្មានគ្រឿនញៀន

0

ខេត្តស្ទឹងត្រែង:អជា្ញធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំសិក្ខាសាលាស្តីពីការងារត្រួតពិនិត្យគ្រឿងញៀនទិសឦសាន្ត និងការអនុវត្តផែនការភូមិ ឃុំ សង្កាត់ គ្មានគ្រឿនញៀន ។ សិក្ខាសាលានេះប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន។

មានប្រសាសបើកអង្គសិក្ខាសាលា ឯកឧត្តម នាយឧត្តមសនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀនបានកត់សម្គាល់ថា បញ្ហាគ្រឿងញៀនជាបញ្ហាស្មុកស្មាញបំផុតដែលពិភពលោកក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាកំពុងទប់ស្កាត់ បើទោះបីប្រទេសកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនក្តី ប៉ុន្តែប្រទេសកម្ពុជា ជាប្រទេសដែលឧក្រិដ្ឋជនគ្រឿងញៀនបានចរាចរណ៍គ្រឿងញៀនឆ្លងកាត់ពីប្រទេសនានា ក្នុងតំបន់និងបន្តនាំចេញទៅប្រទេសទី៣ ជាពិសេសតំបន់ភាគឦសានមានខេត្តស្ទឹងត្រែង ខេត្តព្រះវិហា ដែលមានការចរាចណ៍ឆ្លងកាត់គ្រឿងញៀនពីតំបន់ព្រំដែនឡាវ ចូលមកក្នុងប្រទេសនិងមួយចំនួនបន្តទៅប្រទេសថៃ វៀតណាម និងមួយចំនួនធំប្រើប្រាស់ក្នុងប្រទេសកម្ពុជា។
ទោះបីបញ្ហាគ្រឿងញៀនជាបញ្ហាស្មុកស្មាញយ៉ាងណាក្តី ឯកឧត្តម នាយឧត្តមសនីយ៍ កែ គឹមយ៉ាន បានបញ្ហាក់ថា អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន អនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ខ្លួនល្អប្រសើ ធ្វើឲ្យបញ្ហាគ្រឿងញៀននិងបទល្មើសផ្សេងៗទៀតធ្លាក់ចុះគួកត់សម្គាល់ ។ តាមរយៈសកម្មភាពទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងទទួលបានការកោតសរសើពីមជ្ឍដ្ឋានអន្តរជាតិ។

ឯកឧត្តមបន្ថែមថា បញ្ហាគ្រឿនប៉ុន្មានឆ្នាំមុនមកនេះ បញ្ហាគ្រឿងញៀនបានហូចូលរពីព្រំដែនថៃ ប៉ុន្តែពីភាគីថៃបានប្រតិត្តិការណ៍ខ្លាំង ឧក្រឹដ្ឋជន បានបង្វែមកបែកឦសានវិញ ដូចនេះអាជ្ញាធរត្រូវយកចិត្តទុក ក្នុងការសហការបង្ក្រាប ពិសេសតាមបណ្តោយព្រំដែន។

ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ ម៉ុក ជីតូ អគ្គលេខាធិការរងអជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ដើម្បីឲ្យការប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសិទ្ធិភាពរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទឹសដៅយុទ្ធសាស្ត្រសំខាន់ៗ ដោយកន្លងមកនេះយើងបានអនុវត្តនូវទឹសដៅផែនកាយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ (ចាប់ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨) ដែលធ្វើឲ្យការបង្ក្រាបគ្រឿងញៀនកាន់តែសកម្មថែមទៀត។

ឯកឧត្តម នាយឧត្តមសនីយ៍ បន្ថែមថាតាមរយៈសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ក្នុងឆ្នាំ២០១៨នេះ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ក្រាបបានបទល្មើសគ្រឿងផ្នែក ទិសឦសានរួមមានខេត្តរតនៈគិរី ស្ទឹងត្រែង ព្រះវិហា មណ្ឌលគិរី និងក្រចេះ បង្ក្រាបបានបទល្មើសសរុប ៣៣៤ករណី ឃាត់ខ្លួនជនសង្ស័យបាន ៦៨៧នាក់ ស្រី ៩៨នាក់ និងចាប់បានវត្ថុតាំងគ្រឿងញៀនប្រមាញ២០០គីឡូក្រាម បើធៀបនិងឆ្នាំ២០១៨នេះប្រមាណជា៥៣៦គីឡូក្រាម មានន័យស្មើរជិត៤០%។
គួបញ្ចាក់ផងដែរថាសិក្ខាសាលាស្តីពីការត្រួតពិនិត្យគ្រឿងញៀននេះមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្តាខេត្តភូមិភាគឦសាន មានខេត្តស្ទឹងត្រែង រតនៈគិរី ព្រះវិហា មណ្ឌលគិរី ខេត្តក្រចេះ និងមានការចូលរួមពីគណៈប្រតិភូមកពីបណ្តាប្រទេសជាប់ព្រំដែនកម្ពុជារួម មានប្រទេសថៃ ប្រទេវៀតណាម និងប្រទេសឡាវផងដែរ ។