ពលរដ្ឋជាងនៅស្រុកស្នួល១ពាន់គ្រួសារ ចាប់ឆ្នោតទទួលដីឡូតិ៍សម្បទានសង្គមកិច្ចស្របច្បាប់

0

ក្រចេះ៖ប្រជាពលរដ្ឋប្រមាណជា១៥៤៨គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់ នាពេលកន្លងទៅនេះ  ត្រូវបានអាជ្ញាធរខេត្តរួមមន្ទីរជំនាញ ដោះស្រាយនិងសម្រចផ្តល់ជូនដីសម្រាប់សាងសង់លំនៅដ្ឋាននិងដីកសិកម្មសម្រាប់បង្ករបង្កើនស្របច្បាប់

បើតាមលិខិតលេខ០០៥ស.ជ.ណ.របស់រដ្ឋបាលខេត្តក្រចេះចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩កន្លងទៅ ប្រជាពលរដ្ឋទាំង១,៥៤៨គ្រួសារ ដែលបានដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចស្ថិតនៅក្នុងឃុំ២ធ្នូ ស្រុកស្នួល តម្រូវអោយមកចាប់ឆ្នោតជ្រើសរើសយកឡូតិ៍ដីសម្បទានសង្គមកិច្ច ពេលនេះបានទទួលការចាប់ឆ្នោតសម្រេចយកឡូតិ៍ដីរបស់ខ្លួនជាស្ថាពរ ដែលពិធីចាប់ឆ្នោតនេះធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកស្នួលកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ដោយនិងមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម វ៉ា ថន អភិបាននៃគណៈអភិបាលខេត្តក្រចេះ។

ក្នុងពិធីចាប់ឆ្នោតជ្រើសយកឡូតិ៍ដី ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ៖ ឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់បងប្អូន ដែលទទូចសុំដីកម្មសិទ្ធិស្របច្បាប់រាជរដ្ឋាភិបាលដែលមានថ្នាក់ក្រោមជាតិ ជាអាជ្ញាធរខេត្ត បានដុតដៃដុតជើងសម្រួលដោះស្រាយនូវបញ្ហានេះឲ្យបានទាន់ពេលវេលា ក្នុងរយៈពេលដ៏ខ្លី ដើម្បីបញ្ចប់ទំនាស់បងប្អូន ។ 

ហើយចំពោះដីសម្បទានដីសង្គមកិច្ចនេះមានទីតាំងស្ថិតនៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ដែលបានការផ្តល់ជូន ចំនួន១.៥៤៨គ្រួសារ និងត្រូវធ្វើការចាប់ឆ្នោតជ្រើសរើសយកដីឡូត៍កសិកម្ម ដោយគ្រួសារនីមួយៗទទួលបានដីឡូត៍កសិកម្មទំហំ២ហិកតា ។

ពលរដ្ឋបានសំដែងភាពសប្បាយរីករាយចំពោះប្រមុខរាជរដ្ឋាភិបាលក៍ដូចជាអាជ្ញាធរខេត្តក្រចេះ ដែលបានផ្តល់ដីជូនពួកគាត់សម្រាប់កាសាងសង់លំនៅដ្ឋាន និងដីសម្រាប់បង្ករបង្កើនដាំដំណាំកសិកម្ម សម្រាប់ការចាប់កសាងជីវភាពគ្រួសារនីមួយៗ ដែលអ្នកខ្លះទើបនិងរៀបការថ្មើងថ្មី ក៍ត្រូវទទួលដីសម្រាប់បង្កបង្កើនផលដាំដំណាំផ្គត់ផ្គង់ជួយសម្រួលជីវភាពគ្រួសារបានសមរម្យផងដែរ ។

ឯកឧត្តម អភិបាលខេត្តក្រចេះ មានប្រសាសន៍ថា​ អាជ្ញាធរខេត្តក្រចេះបានធ្វើការររៀបចំអោយបងប្អូនប្រជាពលរដ្ឋធ្វើការចាប់ឆ្នោតបែបនេះដើម្បីធានាបានតម្លាភាពនិងសុវត្តិភាពជូនបងប្អូន ហើយនៅពេលបងប្អូនអនុវត្តនៅលើក្បាលដីរបស់ខ្លួនក្នុងរយះពេល៥ឆ្នាំ និងទទួលបានបណ្ណ័កម្មសិទ្ឋស្របច្បាប់ ក្រោយពេលណីនេះអាជ្ញាធរនិងចុះបង្ហាញឡូតិ៍ដីជូន និងតម្រូវឲ្យបងប្អូនធ្វើការបោះបង្គោលកំណត់ព្រំដីរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីត្រៀមចូលប្រើប្រាស់ និងអាស្រ័យផលស្របច្បាប់ ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូន ត្រូវប្រញាប់ចូលទៅធ្វើការសំអាត និងប្រើប្រាស់ អាស្រ័យផលនៅលើឡូតិ័ដីរបស់ខ្លួន ជៀសវាងការទុកចោល និងត្រូវថែរក្សាការពារទ្រព្យសម្បត្តិរបស់ខ្លួនឲ្យបានគង់វង់សុវត្ថិភាព និងប្រើប្រាស់ប្រកបដោយការប្រុងប្រយត្ន័ និងឲ្យចំគោលដៅ ៕ដោយ ប៊ុន មនោ