( មានវីដេអូ ) សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  ទទួលសាងសង់ផ្ទះថ្មីមួយខ្នង ជូនអតីតយុទ្ធជនពិការ

0

កំពង់ធំ៖  ឧត្តមសេនីយ៍ទោ សោម ស៊ុន  ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខ ទុកគ្រួសារអតីតយុទ្ធជនពិការ មួយគ្រួសារ ដែលមានជីវភាពខ្វះខាត ជួបនឹងការលំបាក ក្រោយពីបាន សំណេះសំណាលនៃការរៀបរាប់ពីជីវិតពិត របស់អតីតយុទ្ធជន ក៏បានសម្រេចនឹងសាងសង់ផ្ទះថ្មីមួយខ្នង ជូនដែលជាផ្ទះអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។

សកម្មភាពរបស់សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានអនុវត្តតាមការណែនាំ ចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្រ្តីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ពីការយកចិត្តទុកដាក់លើអ្នកមាន គុណគឺគ្រួសារអតីតយុទ្ធជន ក៏បានចុះធ្វើសកម្មភាពយ៉ាងមមាញឹក ដោយពុំគិតពីថ្ងៃឈប់សម្រាក់ ឬសៅរ៍ អាទិត្យនោះឡើយ បានលះបង់ទាំងកំលាំងចិត្ត កំលាំងកាយ ដើម្បីឲ្យអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ រស់នៅ បានសេចក្តីសុខ និងសុវត្តិភាព ដែលជាការតបស្នងសងគុណ ម្ចាស់សំលេងឆ្នោតអណត្តិទី៦នេះ តាមការ ផ្តាំផ្ញើរពំសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ជាក់ស្តែងនៅ រសៀលថ្ងៃទី ​៣១ ខែមករា ឆ្នាំ​២០១៩​ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំរងកំពង់ធំ បានដឹកនាំសហការី​រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ ចុះទៅតាមមូលដ្ឋាន របស់​អតីត​យុទ្ធ​ពិការ​ ឈ្មោះ ស៊ន វិន​ អាយុ​៥៥​ ឆ្នំា​ មានឋានៈ ពលបាលទោ អតីត​អង្គភាព​យោធា​ស្រុក​បារាយណ៍​ ​ បាន​ត្រូវ​របួស​និង​ពិកា​រ​ជើងដោយ​សារ​សង្គ្រាម​នៅ​ឆ្នាំ​១៩៨៩មាន​ភរិយា​ឈ្មោះ​ ហ៊ាម រាម​ អាយុ​ ៤៨ ឆ្នំា​ មាន​កូន​ចំនួន​ ០៤ នាក់​ រស់​នៅ​ភូមិ​ប្រនាគ​ ឃុំ​ចើងដើង​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​។ឧត្តមសេនីយ៍ទោ សោម ស៊ុន  បានបញ្ជាក់ថា ក្រោយពីបានមើលឃើញ ទិដ្ឋភាពរស់នៅ ដែលមានជម្រក មិនសមរម្យ របស់លោក ស៊ន វិន​ និងបានផ្តល់ដំណឹងជូនដល់ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានបញ្ជាជាបន្ទាន់ឲ្យសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ដឹក​ជញ្ជូនឈើ គ្រឿង​ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន​ សែន​ យកទៅសាងសង់ផ្ទះថ្មីជូនក្រុមគ្រួសារលោកពលបាលទោ  ស៊ន វិន​ នៅព្រឹក​ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ស្អែកនេះតែម្តង  ។ឯកឧត្តម សោម ស៊ុន និង ក្រុមការងារ បានផ្តល់​អំណោយ​​សម្ដេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ តាម​រយៈ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត​ អគ្គ​លេខាធិការ​រង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ​មានអង្ករចំនួន ៥០ គីឡូ​ក្រាម​ , មីយើងចំនួន​ ០២ កេស​ , ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​ ០២ យួរ​ , ឈើ​ច្រត់​ចំនួន​ ០១ គូ​ និង​ថវិកា​ចំនួន​ ១០០,០០០​ រៀល​  លោក ស៊ន វិន និងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានគិតគូរគ្រួសាររបស់គាត់ខណៈពេលដែលកំពុងមាន ជីវភាពខ្វះខាត នឹងសូមប្តេជ្ញាស្មោះត្រង់គាំជាមួយនិង សម្តេចជារៀងរហូត ។   ដោយ  ប៊ុន  រដ្ឋា