កម្លាំង​រដ្ឋបាល​ជលផល ខេត្តកំពង់ចាម បាន​ចុះបង្ក្រាប់​បទល្មើស​នេសាទ តាម​ដង​ទន្លេមេគង្គ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កងមាស​

0

កំពង់ចាម៖​ ​កម្លាំង​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល កំពង់ចាម ដឹកនាំ​ដោយ​លោក គង់ ពុទ្ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តកំពង់ចាម សហការ​ជាមួយនឹង​កម្លាំង​អាជ្ញាធរ ស្រុក​កងមាស បាន​ចុះបង្ក្រាប់​បទល្មើស​នេសាទ តាម​ដង​ទន្លេមេគង្គ ក្នុងភូមិ​សាស្ត្រ​ស្រុក​ខាងលើ ដោយ​បង្ក្រាប់បាន​

ដាយ​មួយ​មាត់ ដែលមាន​ទំហំ​៨​ម៉ែត្រ ធ្វើ​ពីសា​ច់​អួន និង​ចាក់​លែង​កូន​ត្រី​ចំនួន ១០kg ។​ ​

​លោក គង់ ពុទ្ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល បាន​ឲ្យ​ដឹងថា ចាប់​តាំង​ដើមខែ​មិថុនា​មក ដែលជា​រដូវ​បិទ​នេសាទ​នេះ កម្លាំង​របស់លោក បាន​ចុះ​បង្ក្រាប់បាន​ចំនួន ៨​ករណី ស្មើ​៨​មាត់ លូ​ស្បៃ​ម៉ុង​២​ករណី ស្មើ​២៥​លូ របាំង ១២០០​ម៉ែត្រ ប​ង្កោ​ល​ឬ​ស្សី​២៥០​ដើម និង​បាន​បញ្ជូន​ជនល្មើស​ចំនួន​១១​នាក់ ទៅ​តុលាកា និង​បាន​ពិន័យ​៤​ករណី ស្មើនឹង​ប្រាក់ ចំនួន ២.៨០០.០០០ រៀល ផងដែរ ។​

​ ​លោក​បាន​បន្តទៀតថា ប្រសិនបើ​បងប្អូន ដែលជា​ប្រជា​នេសាទ បាន​ជួប​ប្រទេះ ឃើញ​មាន​បទល្មើស​នេសាទ​ដូចខាងលើ សូម​បងប្អូន​រាយការណ៍​មក​ខណ្ឌ​រដ្ឋបាល​ជលផល​ជាបន្ទាន់ នោះ​កម្លាំង​ខណ្ឌ​រដ្ឋបាល​ជន​ផល និង​មាន​វិធានការ​ចុះបង្ក្រាប់​ភា្ល​ម ទោះបីជា​មានការ​លំបាក​យ៉ាងណាក៏ដោយ ៕3 20140624_104402_resized 1