លោក ជូរ៉ាម៉ី ប្រធានមន្ទីររ៉ែ ថាមពល ខេត្តសៀមរាប អសមត្ថភាពក្នុងការគ្រប់គ្រង ជំនាញរបស់ខ្លួន

0

សៀមរាប៖ ឈ្មួញជីកដីលក់មានរណ្ដៅជ្រៅចាល់ក្បាលប្រែត រាប់សិបកន្លែងក្នុងខេត្តសៀមរាប និងមានទំហំធំប៉ុនមេឃ បានកំពុងតែប្រព្រឹត្តខុសទៅនិងច្បាប់ភូមិបាល ខុសទៅច្បាប់រ៉ែ ថាមពល យ៉ាងគឃ្លើន បែរជាលោក ជូរ៉ាម៉ី ប្រធានមន្ទីររ៉ែ ថាមពល ខេត្តសៀមរាប អង្គុយតែក្នុងការិយាល័យ មិនព្រះចុះទៅពិនិត្យដល់ទីតាំងនោះទេ បណ្ដោយអោយឈ្មួញជីកដី មានជំរៅជ្រៅតាមតែទំនើងចិត្ត មិនខុសពីសម្ដេច បានលើកក្នុងអង្គប្រជុំថា ជាមន្រ្ដីជើង១០ អង្គុយចាំទទួលតែរបាយការណ៍ភូតភរ ពីមន្រ្ដីគ្រាប់ល្ពៅ និងខ្លាចប៉ះកំដៅថ្ងៃ។
ជាក់ស្ដែង រណ្ដៅដីគ្មានច្បាប់អនុញាតិ មួយកន្លែង ជារបស់ មា្ចស់ឈ្មោះចំរើន ស្ថិតនៅ ភូមិគោកដូង ឃុំគោកដូង ស្រុកពួកខេត្តសៀមរាប កំពុងតែជីកដីមានជំរៅជ្រៅនិងដឹកជញ្ចូនយ៉ាងសកម្ម រាប់រយឡានក្នុង១ថ្ងៃៗ ធ្វើអោយដីហ៊ុយប៉ះពាលដល់សុខភាពពលរដ្នទៀតផង ទោះបីក្រុមឈ្មួញលក់ដីខំស្រោចទឹកយ៉ាងណាក៏ដោយ ក៏នៅតែហុយចូលក្នុងផ្ទះប្រឡាក់ខោអាវដល់ក្នុងទូរនឹងហុយស្ទើរតែពិសាបាយមិនកើត។
យោងតាមប្រភពពីប្រជាពលរដ្នដែលរស់នៅក្នុងភូមិជាប់នឹងរណ្តៅដីមានការព្រួយបារម្មណ៍ពីសត្វគោក្របីដែលនៅជិតរណ្ដៅដីនេះណាស់ព្រោះវាមានជម្រៅជ្រៅហួសហេតុពេក រហូតដល់ជាងដប់ម៉ែត្រឯណោះ។
នៅព្រឹកថ្ងៃសុក្រទី១៦ខែកុម្ភៈឆ្នាំ២០១៩មានគ្រឿងចក្រចំនួន២គ្រឿងកំពុងធ្វើសកម្មភាព មិនឃើញមន្រ្ដីជំនាញចុះមកទប់ស្កាត់នោះទេ។
លោក(ជូ រ៉ាមី)ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបបានឆ្លើយតបតាមទូរស័ព្ឌមកវិញថា រឿងគ្រឿងចក្ររបស់ឈ្មួញឈ្មោះ(ចំរើន)ខាងលើនេះ លោកពិតជាមិនបានដឹងទេ ចាំលោកអោយជំនាញខាងលោកចុះទៅពិនិត្យមើលសិន។ លោកបន្ដថារឿងគ្រឿងចក្រខាងលើនេះគឺលោកមិនបណ្តោយអោយធ្វើអាជីវកម្មជាដាច់ខាតថ្វីថ្បិតតែបានស្នើរសុំច្បាប់អនុញាតិក៏ដោយ តែលោក ចំរើន មិនទាន់មានច្បាប់អនុញាតិផងបែរជាហ៊ានធ្វើអាជីវកម្មជីករណ្តៅដីលក់ពេញក្រុងសៀមរាបដែលមិនខ្លាចជំនាញអីបន្តិចណាសោះ។
តែសំដីដោយគ្មានការទទួលខុសត្រូវនេះ ពលរដ្នយល់ថា នេះជាសម្ដី ដែលលោកប្រធានមន្ទីរ រ៉ែ ថាមពលខេត្តសៀមរាប តែងតែយកមកប្រើជាឡេះ យករួចខ្លួន តែធាតុពិត គ្មានឈ្មួញណាថ្លើមធំហ៊ានរំលង លោក ជូរ៉ាម៉ី នោះទេ។
លោក ស៊ីន ចាន់ថុល អភិបាលរងស្រុកពួក បានប្រាប់ថាគ្រឿងចក្រខាងលើនេះបានដាក់សុំច្បាប់ទៅច្រកចេញចូលតែមួយរបស់សាលាខេត្តដែរ តែមិនទាន់បានច្បាប់នៅឡើយនោះទេ។
ពលរដ្នទទឹងចាំមើលលោក ជូរ៉ា មី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប តើមានចំណាត់ការយ៉ាងមិចចំពោះឈ្មួញដីដែលហ៊ានបំពាន់ច្បាប់បែបនេះ ឬមួយបានត្រូវតែនិយាយចោល ?៕ប៊ុនរិទ្ធី