​​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ នៅតាម​បណ្តា​ខេត្ត​នានា បាន​លើកគ្នា​មក​ទារលុយ​ពី​ឈ្មួញ​ដំឡូង​មី ឈ្មោះ នៅ សារី កំពុងតែ​ដើរ​ធ្វើ​នំ​អត់​ម្សៅ

0

​កំពង់ឆ្នាំង ៖ កម្លាំងចម្រុះ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង លោក ឯក ស៊ុន​រស្មី បាន​ចុះ​អនុវត្ត លើ​ដីកា​រក្សាទុក​បិទ​ឃ្លាំង​ដំឡូង​មី ម្ចាស់​ឈ្មោះ នៅ សារី និង​ប្រពន្ធ ឈ្មោះ ស្លេស អាស៊ី​ម៉ាស ដែលមាន​ទីតាំង​ស្ថិតនៅ ក្នុង​ទីបញ្ជាការ​ទ័ពអាកាស ព្រលានយន្តហោះ

ខេត្តកំពង់ឆ្នាំង នៅក្នុង​យុទ្ធនាការ​ខាងលើនេះ ដំបូង​ឡើយ​អ្នកកាសែត​ត្រូវបាន​កម្លាំង យោធា របស់លោក កែវ វណ្ណ​ដេ​ត ធ្វើការ​ហាមឃាត់​មិនអោយ​ចូល​ទៅយក​ពត៌មាន​ឡើយ ប៉ុន្តែ​ខណៈពេលដែល​កម្លាំងចម្រុះ​ខាងលើ បានមក​ដល់​ទើប​អ្នក​សារពត៌មាន បាន​ចូលទៅ​ថតរូប​ភាព​

នៅ​ទីតាំង​នេះ បើ​ទោះ​គេ​សង្កេតឃើញ​កម្លាំង​សមត្ថកិច្ច ក្រោម​បញ្ជា​របស់​អាជ្ញាធរខេត្ត និង​ដឹកនាំ​កម្លាំង​អនុវត្ត​ដីកា រក្សា​ការពារ​ធ្វើ​ការបិទ​ឃ្លាំង​នេះ​រួចហើយ​ក៍ដោយ ប៉ុន្តែ​ប្រជាពលរដ្ឋ ជាច្រើន​នាក់ មកពី​ខេត្តពោធិសាត់ ខេត្តព្រៃវែង ខេត្តកំពង់ចាម និង​ខេត្ត​ប៉ៃលិន បាន​សំណូមពរ​អោយ​អាជ្ញាធរ ក៍​ដូចជា​តុលាការ មេត្តាជួយ​ព​ន្លឿ​ន ក្នុងការ​ចាត់ការ​លើ​សំណុំរឿង​ឆបោក ថ្លៃ​ដំឡូង​មី ព្រោះថា​ដំឡូង​មី​ដែល​ត្រូវ​រក្សា​ការពារ​ខាងលើ និង​អាច​ខូច​ឆាប់ៗ​ព្រោះថា​ដំឡូង​មី​មិនអាច​ទុក​បានយូរ​ឡើយ ។​ សូម​រម្លឹកថា ការចុះអនុវត្ត​ដីកា រក្សា​ការពារ​នេះ បានធ្វើ​ឡើង​ក្រោយ​

ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ផ្ទុះ​ការតវ៉ា​ជាថ្មី​ម្តងទៀត ដោយបាន​លើកគ្នា​មក​ទារលុយ​ពី​មេ​ឈ្មួញ​ម្នាក់​នោះ នៅ​ទីតាំង​ព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង ដោយបាន​នាំគ្នា​ឈរ​កាន់​បដា ស្រែក​ទាមទារ​អោយ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ផងដែរ ។ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ នៅតាម​បណ្តា​ខេត្ត​នានា បាន​ចាញ់បោក​ឈ្មួញ​ម្នាក់ ដែល​ចុះទៅ​ប្រមូល​ទិញ មើមដំឡូង​មី​ពី​ពួកគាត់ ហើយ​មិន​ឲ្យ​លុយ​ដោយ​មេ​ឈ្មួញ​ម្នាក់​នោះ ជួល​ទីតាំង​ព្រលានយន្តហោះ នៅក្នុង​ខេត្តកំពង់ឆ្នាំង ដែលជា​មូលដ្ឋាន​ទ័ពអាកាស សម្រាប់​ហាល និង​ស្តុក​មើមដំឡូង ទុក​លក់​បន្ត និង​បាន​

យកឈ្មោះ​លោក កែវ វណ្ណ​ដេ​ត ដែលជា​មេបញ្ជាការ​ទ័ពអាកាស មក​កាង​មុខរបរ​នេះ​ផងដែរ ។​ឈ្មួញ​ដែល​ដើរ​ប្រមូល​ទិញ​មើមដំឡូង​មី ពី​ប្រជាពលរដ្ឋ មិនអោយ​លុយ​នោះ ឈ្មោះ នៅ សារី និង ប្រពន្ធ​ឈ្មោះ ស្លេស អាស៊ី​ម៉ាស់ មាន​ទីលំនៅ​ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​ ​ប្រជាពលរដ្ឋ បានអោយដឹងថា លុយ​ដែល​ឈ្មោះ នៅ សារី ជំពាក់​ពួកគាត់ ក្នុង​ម្នាក់ៗ មាន​ចំនួន​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ ហើយ​មាន​រយៈពេល​រាប់​ខែ និង​ខ្លះទៀត រាប់​ឆ្នាំ​មកហើយ ទោះបី​ពួកគាត់​មក​ទារ​ជាច្រើនលើក ក៏​ឈ្មោះ នៅ សារី និង​ប្រពន្ធ មិនដែល​សង​

ឡើយ ហើយ​មាន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ស្រុក​របស់គាត់ ជាច្រើន​នាក់​ទៀត ក៏ត្រូវ​ឈ្មោះ នៅ សារី បោកប្រាស់​ទិញ​មើមដំឡូង​មី មិនអោយ​លុយ ដូច​ពួកគាត់​ដែរ ហើយ​ពួកគេ​នឹង​ឡើង មកជា​បន្តបន្ទាប់ ដើម្បី​ដាក់ពាក្យ​ប្តឹង នៅ​តុលាការខេត្ត​កំពង់ឆ្នាំង​។​ ​ប្រភព​ដោយឡែក​មួយទៀត បានអោយដឹងថា ឈ្មោះ នៅ សារី រកស៊ី​មុខរបរ​នេះ បាន​យកឈ្មោះ កែវ វណ្ណ​ដេ​ត ដែលជា​មេបញ្ជាការ​ទ័ពអាកាស កាង​នៅ​ពីក្រោយ​ខ្នង និង​បាន​ជួល​អគារ និង​ទីតាំង​ព្រលានយន្តហោះ នៅក្នុង​ខេត្តកំពង់ឆ្នាំង សម្រាប់​ហា​លស​ម្ងួ​ត​មើមដំឡូង និង​ស្តុក​មើមដំឡូង​មី ដែល​គេ​ប្រមូល​ទិញ​

បាន ពី​តាម​បណ្តា​ខេត្ត​នានា ផងដែរ ។ ទីតាំង​នេះ ត្រូវ​ឈ្មោះ នៅ សារី ជួល​ក្នុងតម្លៃ ២ ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំ ហើយ​ក្នុង​កិច្ចសន្យា មាន​រយៈពេល ៣ ឆ្នាំ​។​ក្នុងពេលដែល​ប្រជាពលរដ្ឋ ទៅ​តវ៉ា​នោះ លោក នៅ សារី មិនបាន​ស្ថិតនៅ​កន្លែង ទីតាំង​ស្តុក​មើមដំឡូង​មី នោះឡើយ ហើយក៏​មិនអាច​ទាក់ទង សុំ​ការបំភ្លឺ​បានដែរ ។ រីឯ​លោក កែវ វណ្ណ​ដេ​ត ដែលជា​មេបញ្ជាការ ទ័ពអាកាស​វិញ លោក​បានបញ្ជាក់​យ៉ាងខ្លី​ថា «​អត់​ដឹង​ទេ​» លោក​ជាប់រវល់​។ ​ ​សូម​រម្លឹក​ផងដែរ​ថា កាលពីពេល​កន្លងទៅ ប្រជាពលរដ្ឋ​ជា​ច្រើ​នាក់​មកពី​ខេត្ត​ប៉ៃលិន បាន​ប្តឹង លោក នៅ សារី ទាមទារ​ប្រាក់​ថ្លៃ​ដំឡូង​មី​ដូចគ្នា​នេះហើយ រហូតមកដល់​ពេលនេះ នៅ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ ៕1 3 5 2