សង្កាត់​ចំនួន​០៥ នៅក្នុង​ខណ្ឌដង្កោ ទទួលបាន​ផ្លូវ​បេតុង​ថ្មី ក្នុង​គម្រោង​មូលនិធិ​សង្កាត់ ឆ្នាំ​២០១៤

0

ភ្នំពេញ៖ ​ ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ចំនួន​០៥​នៃ​ខណ្ឌដង្កោ គឺ​សង្កាត់​រលួស សង្កាត់​ទៀន សង្កាត់​គង​ន​យ សង្កាត់​ស្ពានថ្ម និង​សង្កាត់​ព្រែកកំពឹស ទទួលបាន​ផ្លូវ​បេតុង​ក្នុង​មួយ​សង្កាត់​១​ខ្សែ ដែល​បើក​ការដ្ឋាន​ព្រមៗ​គ្នា ក្រោម​វត្តមាន​ចូលរួម​ពី​លោក​នុត ពុធ​ដា​រ៉ា អភិបាល​នៃ​គណៈ​អភិបាល​

ខណ្ឌដង្កោ នា​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៤ ។ ​ ​លោក នុត ពុធ​ដា​រ៉ា បានធ្វើការ​ថ្លែង​នូវ​ការអបអរសាទរ​ចំពោះ​ការទទួលបាន​ផ្លូវ​បេតុង​ថ្មី ទាំង​០៥​ខ្សែ ក្នុង​សង្កាត់​ចំនួន​០៥​ក្នុង​ខណ្ឌដង្កោ ដោយ​ក្នុងនោះ​មួយ​សង្កាត់​ទទួលបាន​ផ្លូវ​បេតុង ០១​ខ្សែ ។ លោក​អភិបាល​បានលើកឡើង​អំពី​ការអភិវឌ្ឍន៍​របស់​មូ​ល​ដ្ឋា​ន​សង្កាត់​ខណ្ឌ​រប​ស់​យើង ហើយ​សង្កាត់​ទាំង​០៥​នេះ ជា​សង្កាត់​ដែល​បាន​កាត់​ពី​ស្រុក​កណ្តាលស្ទឹង បញ្ចូលមក​ក្នុងការ​គ្រប់គ្រង​របស់​រដ្ឋបាល​ខណ្ឌដង្កោ​នា​ចុងឆ្នាំ​២០១០ ហើយ​មកដល់ពេលនេះ បានទទួល​ការអភិវឌ្ឍន៍ យ៉ាងច្រើន ទាំង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​វិស័យ​ផ្សេងៗ​ទៀត ម្យ៉ាងទៀត នៅថ្ងៃនេះ​សង្កាត់​ទាំង​០៥ បានទទួល​ផ្លូវ​បេតុង​បន្ថែមទៀត ក្នុង​គម្រោង​មូលនិធិ​

អភិវឌ្ឍន៍​សង្កាត់​ឆ្នាំ​២០១៤ ដែល​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​ទាំងមូល ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន ជា​នាយករដ្ឋមន្ត្រី គឺ​បាន​ដឹកនាំ​ប្រទេស​ឲ្យ​មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ​លើ​វិស័យសេដ្ឋកិច្ច​។ ​ ​លោក​អភិបាលខណ្ឌ ក៏បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នករស់នៅ​តាម​បណ្តោយ​ផ្លូវ​ដែល​នឹង​ស្ថាបនា​នេះ សូមជួយ​សម្រួល​ដល់​ការស្ថាបនា​ឲ្យ​បាន​អនុវត្ត​ទៅដោយ​រលូន និង​ឆាប់រហ័ស ហើយ​សូម​រាយការណ៍​អំពី​សភាពការណ៍​នានា​ដល់​

អាជ្ញាធរ​សង្កាត់ ខណ្ឌ ដើម្បី​មាន​វិធានការ ។ ជាមួយគ្នា​នោះដែរ សូម​ឲ្យ​ក្រុមហ៊ុន​ទទួល​ការធ្វើការ​ស្ថាបនា​ឲ្យ​បាន​ទាន់ពេលវេលា និង​អនុវត្ត​ទៅតាម​លក្ខណៈ​បច្ចេកទេស និង​កិច្ចសន្យា​ទទួល​ការសាងសង់​។ ​ ​សូមបញ្ជាក់ថា ផ្លូវ​បេតុង​ទាំង​០៥​ខ្សែ ស្ថាបនា​ដោយ​ក្រុមហ៊ុន​សំណង់ សំ ស៊ី​វន រួមមានៈ​ -​ ​សង្កាត់​រលួស មាន​ប្រវែង ១១៨​ម៉ែត្រ ទទឹង ០៤​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ​ -​ ​សង្កាត់​ទៀន មាន​ប្រវែង ១២២​ម៉ែត្រ ទទឹង ០៤​

ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ​ -​ ​សង្កា​ត​គង​ន​យ មាន​ប្រវែង ១០៩​ម៉ែត្រ ទទឹង ០៤​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ​ -​ ​សង្កាត់​ស្ពានថ្ម មាន​ប្រវែង ១៣៨​ម៉ែត្រ ទទឹង ០៤​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ​ -​ ​សង្កាត់​ព្រែកកំពឹស មាន​ប្រវែង ១០៥​ម៉ែត្រ ទទឹង ០៥​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ​ ​Bath.Still030 Bath.Still031 Bath.Still032 Bath.Still029