មន្ទីរកសិកម្មខេត្តសៀមរាបបើកកិច្ចប្រជុំស្ដីពីសារាចរណែនាំចាត់វិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លង់រាលដាលជំងឺប៉េសជ្រូកអាហ្វ្រិក

0

សៀមរាប= លោក ទាគឹមសុត ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប នៅរសៀលថ្ងៃទី២៨ខែកុម្ភះឆ្នាំ២០១៩ម្សិលម៉ិញបានបើកកិច្ចប្រជុំបន្ទាន់មួយ ដោយបានអញ្ចើញចូលរួម មាន អាជីវករ ម្ចាស់សត្វឃាតដ្ឋាន មន្រ្ដីជំនាញមកពីបណ្ដាស្រុក និង ខេត្ត ដើម្បីបជ្រាប់នូវសារាចរណែនាំថ្មី របស់ឯកឧត្តម វេង សាខុន រដ្នមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រម៉ាញនិងនេសាទ ។
លោក ទាគឹមសុត ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានអោយដឹងថា បច្ចុប្បន្ននេះ ជំងឺប៉េសជ្រូកអាហ្វ្រិកបានកំពុងឆ្លង់រាលដាលលើបណ្ដាប្រទេសមួយចំនួន លើពិភពលោក ។ដោយឡែក ប្រទេសចិនកំពង់រីករាលដាល២៥ខេត្ត និងថ្មីៗនេះតាមព័ត៍មាន រ៉យ ទ័រ ចុះថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៩ បានអោយដឹងថាប្រទេសវៀតណាម មានផ្ទះជំងឺនេះផងដែរនៅក្នុងកសិដ្ឋាន ចំនួន៣ ក្នុងខេត្ត២ គឺ ខេត្ត ហ៊ុង យេន និងខេត្តតៃប៊ីញ ស្ថិតនៅភាគអាគ្នេយ៍ នៃទីក្រុងហាណូយ ជំងឺនេះឆ្លងយ៉ាងសាហាវ និងពិបាកកំចាត់បំផុត វាបង្កអោយសត្វឈឺ និងងាប់មានអត្រាខ្ពស់បំផុត ហើយមេរោគបង្កជំងឺវីរុស មិនទានមាន វ៉ាសាំងចាក់ការពារនៅឡើយ វាអាចរស់នៅបានយ៉ាងយូរក្នុងសាច់ និងផលិតសាច់ ទោះវាមិនបង្កគ្រោះថ្នាក់ដល់មនុស្សក៏ដោយ។កន្លងមក ក្រសួងកសិកម្ម រុក្ខាប្រម៉ាញនិងនេសាទ បានស្នើរអោយ ក្រសួងពាក់ព័ន្ធ ចូលរួមសហការទប់ស្កាតឮជំងឺឆ្លងនេះចូលមក ព្ររាជាណាចក្រកម្ពុជា ។ ដូច្នេះទើបមានការណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វ មន្ទីរកសិកម្ម ការិយាល័យ ផលិតកម្មនិងបសុព្យាបាល រាជធានី ខេត្ត ជាបិសេសបណ្ដាខេត្តជាប់ប្រទេសវៀតណាម ត្រូវអនុវត្តន៍នូវវិធានការជាក់លាក់មួយចំនួន= ទី ១ ត្រូវស្រាវជ្រាវ អោយបាម៉ឹងម៉ាត់ហ្មត់ចត់ លើសុខភាពសត្វជ្រូកទូទាំងប្រទេស ត្រូវអនុវត្តន៍វិធានការជីវសវត្ថភាព អនាម័យគ្របកន្លែងចិញ្ចឹមជ្រូក កន្លែងប្រមូលផ្ដុំជ្រូក ទីផ្សារជ្រូក ធ្វើការផ្សព្វផ្សាយអោយទូលំទូលាយគ្រប់រូបភាពអោយដល់ប្រជាបលរដ្នមានការយល់ដឹងពីជំងឺ ប៉េស្ដជ្រូកអាហ្រិច ដើម្បីការពារអោយបានត្រឹមត្រូវ។
ទី២ ត្រូវទប់ស្កាត់ការនាំជ្រូករស់ចូលនិងផលិតផលជ្រូកគ្រប់ប្រភេទ ដែលខុសច្បាប់ដោយសារហការជាមួយអាជ្ញាធរថ្នាកក្រោមជាតិគ្រប់លំដាប់ថ្នាក់ជាពិសេស សមត្ថកិច្ចច្រកចេញចូលតាមច្រកព្រំដែន ។
៣ រាល់ការចរាចរណ៍ជ្រូក និងផលិតផលជ្រូក ត្រូវមានវិញ្ញាបនបត្រអនាម័យពីប្រទេសនាំចេញ និងត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាពសត្វ និងអនាម័យសាច់ពីមន្រ្ដីជំនាញបសុពេទ្យ ដោយកាត់សន្ទិធិចំនុចដើមទី និងចំនុចចុងទីអោយបានត្រឹមត្រូវ។
៤ បង្កើនការអង្គេតតាមដាន ឃ្លាំមើលស្ថានភាពសុខផាសត្វជ្រូក នៅតាមមូលដ្ឋានកន្លែងចិញ្ចឹម និងតាមកសិដ្ឋានជាប្រចាំ ព្រមទាំងធ្វើការប្រមូលសំណាករួចបញ្ចូនមក មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វវិភាគរកមេរោគដើម្បីអនុវត្តន៍មានវិធាន បសុពេទ្យ អោយតាន់ពេលវេលា។
៥ ធ្វើការសហការល្អជាមួយប្រទេសវៀតណាម ក្នុងការផ្លាស់ប្ដូរព័ត៍មានទំនាក់ទំនងនិងជំងឺដើម្បីមានវិធានការទប់ស្កាត់ទានើពេលវេលា និងមានប្រសិទ្ធភាព។
៦ អប់រំណែនាំដល់ប្រជាពលរដ្ន ភ្នាក់ងារសុខភាពសត្វភូមិ អ្នកចិញ្ចឹមជ្រូកគ្រប់កំរិតក្នុងការរៀបចំទ្រុង ការថែទាំ ការផ្ដល់ទឹក និងចំណី តាមដានសុខភាពនិងអនុត្តន៍ ជីវសុវត្ថភាពអោយបានត្រឹមត្រូវតាមបច្ចេសទេស។
៧ បន្ដការផ្សព្វផ្សាយដល់ប្រជាពលរដ្ន និងអ្នកចិញ្ចឹមជ្រូកអោយបានជ្រួតជ្រាប់ពីផលប៉ះពាល និងការខូចខាតធ្ងន់ធ្ងរលើផលិតកម្មជ្រូកផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីជំងឺប៉េស្ដជ្រូកអាហ្រ្វិកនេះ។ ប៊ុនរិទ្ធី