ក្រុមហ៊ុនខ្មែរប៊ែវើរីជីស និងអភិបាលខេត្តកំពង់ធំ នាំយកទឹកបរិសុទ្ធកម្ពុជា១០,០០០កេសជូនប្រជាពលរដ្ឋឃុំម្សាក្រងដែលខ្វះខាតទឹកបរិភោគ

0

កំពង់ធំ៖  ដោយយោងតាមអាកាសធាតុប្រែប្រួល អាកាសធាតុក្តៅ ស្ទឹង ត្រពាំង បឹងបួរីងស្ងួតហួតហែង បណ្តាលឲ្យឃុំម្សាក្រង ដែលប្រជាពលរដ្ឋមួយចំនួនធំ ទាំងមនុស្ស និងសត្វខ្វះខាតទឹកបរិភោគ និង ទឹកប្រើប្រាស់  ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា និងភេសជ្ជៈគ្រប់មុខ នាំយកទឹកសុទ្ធកម្ពុជា ១០០០០កេស មកចែកជូនប្រជាពលរដ្ឋឃុំម្សាក្រង ។

ពិធីចែកទឹកសុទ្ធកម្ពុជា ត្រូវបានចូលរួមពីសំណាក់ ឯកឧត្តម ឈុនឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំនិង  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំព្រមទាំង លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមទាំងប្រធានមន្ទីរអង្គភាព និងប្រជាពលរដ្ឋ៤ភូមិ លើ១១ភូមិ ក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ០៥ ខែមិនា ឆ្នាំ ២០១៩ ។

ទឹកសុទ្ធកម្ពុជា ១០០០០កេស  ដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋ ទូទាំងឃុំម្សាក្រង មានចំនួន ២៤១១គ្រួសារ លើ១១ភូមិ ដែលកំពុងខ្វះទឹកស្អាតប្រើប្រាស់ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក៏នាំយកឡានដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋ  គ្រប់គ្រួសារទុកប្រើប្រាស់ប្រចាំថ្ងៃដូចជាចម្អិនអាហារ និងងូតជាដើមដែលនឹងប្រតិបត្តិការចំនួនបីថ្ងៃចាប់ពីថ្ងៃ០៥ ដល់០៨ ខែមិនា ឆ្នាំ ២០១៩ តទៅ។

លោកឧកញ៉ា លាង ឃុន បានមានប្រសាសន៍ថា “ថ្ងៃនេះយើងក៏មានវត្តមានដៃគូពាណិជ្ជកម្មរបស់យើងដូចជាអ្នកចែកចាយ (ដេប៉ូ) អ្នកលក់ដុំ និងក្រុមការងារផ្នែកលក់ប្រចាំខេត្តកំពង់ធំ ចូលរួមកម្មវិធីសប្បុរសធម៌នេះផងដែរ យើងខ្ញុំសង្ឃឹមថា វត្តមាននិងការចូលរួមរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ដូចជាដៃគូពាណិជ្ជកម្មរបស់យើងក្នុងថ្ងៃនេះ ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ១០០%ពិតៗ ក្នុងការចូលរួមចំណែកជាមួយអជ្ញាធរខេត្តនិងមូលដ្ឋានក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ លោកឧកញ៉ា លាង ឃុន ដែលបានយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋនៅក្នុងឃុំម្សាក្រង ហើយបានដឹកនាំក្រុមការងារ នាំយកទឹកសុទ្ធកម្ពុជា មកចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងតែប្រឈម និងការខ្វះខាតទឹកបរិភោគ និងបានចុះចែកទឹកស្អាតនៅតាមផ្ទះ របស់ប្រជាពលរដ្ឋ ដើម្បីទុកសម្រាប់ប្រើប្រាស់ និងសូមឲ្យបងប្អូនទាំងអស់ ចូលរួមគាំទ្រទឹកសុទ្ធកម្ពុជា  ដែលផលិត​ផលរបស់ខ្មែរពិតៗ ក្នុងនោះក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា និងភេសជ្ជៈគ្រប់មុខនៅកម្ពុជាយើង ដោយមានការអាណិតអាសូ និងយកចិត្តទុកដាក់ពីលោក ឧកញ៉ា ក៏បានចុះមកជួប បងប្អូនប្រជាពលរដ្ឋផ្ទាល់តែម្តង ដើម្បីឲ្យដឹងពីសុខទុក្ខរបស់ប្រជាជនយើង ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានសាសន៍ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតិ ឯកឧត្តម រដ្ឋមន្រ្តីលឹម គៀនហោ តាមរយះមន្ទីរធនធានទឹក បានធ្វើទំនប់ធ្នាក់ទឹក នៅប៉ែកខាងក្រោម ជូនបងប្អូន  តទៅឃុំម្សាក្រងលែងខ្វះទឹកប្រើប្រាសហើយ និងសូមឲ្យបងប្អូន ត្រៀមលក្ខណៈថែររក្សា អនាម័យ ។ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងមានសន្តិភាព ២០ឆ្នាំ ដោយគុណសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរជាងមុន ប្រជាពលរដ្ឋមានសិទ្ធិ សេរីភាពពេញលេញ តែមិនអាចប្រៀបធៀប ភាពជឿលលឿនដូចនៅអាមេរិកទេ ដោយសារគេមានសន្តិភាព ជាង២០០ឆ្នាំមកហើយ  ដូច្នេះយើងត្រូវរួមគ្នា ខិតខំរក្សាសន្តិភាព និងការអភិវឌ្ឍន៍ នៅឆ្នាំ២០៣០ ស្រុកយើង និងមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៥០ ស្រុកយើងនិងមានចំនូលខ្ពស់ និងក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ដូច្នេះគឺចាំបាច់ត្រូវមានសន្តិភាព។

ដោយ  ប៊ុន រដ្ឋា