បញ្ជាការដ្ឋានតំបន់់ប្រតិបត្តិការសឹករងកំពង់ធំប្រារព្វទិវាខួបលើកទី១០៨នារីអន្តរជាតិ៨មិនា ឆ្នាំ ២០១៩

0

កំពង់ធំ៖  ខួបលើកទី១០៨ នារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទលើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស បានប្រារព្វពិធីនៅ បញ្ជាការដ្ឋានតំបន់់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ ដោយមាន ភរិយាថ្នាក់ដឹកនាំ  និងស្ត្រីជាយោធិនបម្រើការងារក្នុងអង្គភាព សរុប ១៣៥នាក់ នៅរសៀលថ្ងៃទី ០៥ ខែមិនា ឆ្នាំ ២០១៩។

បន្ទាប់ពី លោកស្រីវរសេនីយ៍ត្រី អ៊ុត លក្ខិណា តំណាងយោធិននារី តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអានប្រវត្តិទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៨ លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយរង សេនាធិការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអាននូវព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថស៊ីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គល រួមមក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ថ្ងៃ៨មិនា គឺជាថ្ងៃខួបលើកទី១០៨ នៃទិវាសិទ្ធិនារី តែសូមឲ្យសិទ្ធិនារីនេះ មានជារៀងរាល់ថ្ងៃ និងគ្រប់ពេលវេលាសម្រាប់ស្រ្តី  ដែលមានសិទ្ធិស្មើរភាពគ្នាជាមួយ និងបុរស ស្រ្តីក្រៅពីភរិយាជាទីស្រឡាញ់ស្វាម៉ី និងឧត្តុង្គឧត្តមសម្រាប់គ្រួសារ គឺជាមេគ្រួសារ ទុកដាក់ទ្រព្យសម្បត្តិ គឺជាម្តាយជាទីគោរពនិង ស្រឡាញ់របស់កូន ស្រ្តីអាចបំពេញតួនាទីភារកិច្ច ក្នុងក្របខណ្ទមន្រ្តីរាជការ កងកម្លាំង រហូតដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេស  ដូច្នេះសូមឲ្យស្វាមីគ្រប់រូប ឪពុក បងប្រុស ប្អូនប្រុស មើលឲ្យឃើញពីតួនាទីរបស់ស្ត្រី ហើយលើកទឹកចិត្តនារី ឲ្យមានភាពស្មើរមុខស្មើរមាត់នៅក្នុងសង្គម និងត្រូវរួមគ្នាចៀសវាងដាច់ខាតនូវទំរង់គ្រប់រូបភាពនៃអំពើហិង្សាលើស្ត្រី។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា បច្ចុប្បន្ន មន្ទីរកិច្ចការនារី កំពុងអនុវត្តលើកកម្ពស់ស្ថានភាព និងបង្កើនភាពអង់អាចដល់ស្ត្រី លើគោលនយោបាយសមភាពយេនឌ័រ និងគោលនយោបាយជាតិ ចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ចាត់ទុក “ស្ត្រីជាឆ្អឹងខ្នងនៃសង្គមជាតិ” ការលើកកម្ពស់ស្ថានភាព តួនាទី ឋានៈរបស់ស្ត្រីក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពល រដ្ឋ ជាពិសេសស្ត្រី និងកុមារក្នុងស្មារតីទទួលខុសត្រូវ  បន្ទាប់មក ក៏បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់យោធិនជានារីក្នុងបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង​សូម​ជូន​ពរ​ដល់​ស្ត្រី​គ្រប់រូប​សូម​មាន​សុខភាព​ល្អ​ អាយុ​យឺនយូរ​ សម្រស់​ស្រស់​ស្អាត​ និង​មាន​សុភមង្គល​គ្រប់​ៗក្រុមគ្រួសារ ​ ។

ដោយ  ប៊ុន  រដ្ឋា