ពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩

0

កំពត  រសៀលថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៦៥២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម អ៉ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សា អញ្ជើញបើកពិធីប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩

បានចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប ១៥៥០នាក់៕

ក្នុងនោះ ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភដល់ក្រុមការងារ ផ្សាយផ្ទាល់ទូរទស្សន៌ BTV ថវិកាចំនួន៣លានរៀល។ ក្នុងនោះដែរ ក៏បានឧបត្ថម្ភដល់កីឡាករខេត្តកំពត ចំនួន៣០០ដុល្លា ដែលជាថវិការរបស់ ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តចំនួន២០០ដុល្លា និង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចំនួន១០០ដុល្លា។