លោក ជាវ តាយលោកអ៉ឹង ម៉េងហួរ លើកទឹកចិត្តកីឡាករបាល់ទាត់ប្រកួតពានរង្វាន់សម្ដេចតេជោហ៊ុនសែនលើកទី១៣ ឆ្នាំ ២០១៩

0

កំពត៖ លោកជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តក និងលោក អ៉ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមទស្សនាលើកទឹកចិត្តកីឡាករបាល់ទាត់ ក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោហ៊ុនសែនលើកទី១៣ ឆ្នាំ ២០១៩។
ការប្រកួតបាល់ទាត់ពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ នៅក្នុងខេត្តកំពតពេលនេះគឺជាជំនួបជុំទីមួយក្នុងពូលរវាងក្រុមកីឡាករខេត្តកំពតនិងក្រុមកីឡាករខេត្តកែប ដែលខេត្តកំពតធ្វើម្ចាស់ផ្ទះនៃការប្រកួតនៅមណ្ឌលពហុកីឡដ្ឋានខេត្តដែលជាលទ្ធផល ចប់ម៉ោងការប្រកួត មួយស្មើ។
មានប្រសាសន៍អោយដឹងជាមួយអ្នកសារព័ត៌មានក្រោយបញ្ចប់ការប្រកួតបាល់ទាត់នេះ លោក ជាវ តាយ អភិបាលខេត្ត បានចាត់ទុកវិស័យអប់រំកាយនិងកីឡាគឺពិតជាមានសារៈសំខាន់ ដែលត្រូវបានរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន​ជាប្រមុខ គឺតែងតែបានយកចិត្តទុកដាក់ជំរុញលើកទឹកចិត្តបំផុសចលនាស្មារតីប្រជាពលរដ្ឋលេងកីឡាគ្រប់រូបភាពពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិដើម្បីលើកម្ពស់សុខមាលភាពផ្លូវកាយនិងផ្លូវចិត្តព្រមទាំងចូលរួមបញ្ចៀសបាននូវល្បែងអបាយមុខផ្សេងៗរបស់យុវជនទៀតផង។ ហើយកីឡាក៏ជាទូតមួយនាំមកនូវការទំនាក់ទំនងល្អ រក្សាបាននូវចំណងមិត្តភាព សន្តិភាព និងការអភិវឌ្ឍន៍ ក្នុងក្របខ័ណ្ឌជាតិ តំបន់ និងលើពិភពលោកថែមទៀត។
លោក ជាវ តាយក៏បា​ន ចាត់ទុកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្ដេច តេជោហ៊ុន សែននាពេលនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ហើយបានថ្លែងអំណរគុណដ៏ជ្រាជ្រៅចំំពោះសម្ដេចតេជោហ៊ុន សែនដែលតែងតែបានយកចិត្តទុកដាក់ជំរុញលើវិស័យកីឡា ពិសេសការផ្ដួចផ្ដើមអោយមានពានរង្វាន់​កីឡាបាល់ទាត់នេះឡើងដើម្បី​ជាការបណ្ដុះធនធាក្នុងវិស័យកីឡាបាល់ទាត់អោយបានកាន់តែរីកចម្រើនថែមទៀតសម្រាប់នាំមកនូវ

កិត្យានុភាពនជូនជាតិនិងមាតុភូមិកម្ពុជាយើងនៅលើឆាកអន្តរជាតិ។ ឯកឧត្ដម អភិបាលខេត្តបន្តទៀតថា៖ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចកម្មវិធីរបស់ក្រសួងអប់យុវជននិងកីឡា។ ពាក់ព័ន្ធលើវិស័យកីឡានេះ នៅចំពោះមុខសម្រាប់កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា(Sea Game 2023) ហើយដើម្បីជំរុញ លើកទឹកចិត្តដល់អ្នកស្រឡាញ់ ចូលចិត្តលេងកីឡា និងដើម្បីបណ្តុះកីឡាល្អៗផងនោះ ។

ក្នុងនាមរដ្ឋបាលខេត្តដែលមានមន្ទីរ អប់រំយុវជននិងកីឡាខេត្តជាសេនាធិការ ទន្ទឹមនឹងបច្ចុប្បន្នមណ្ឌលពហុកីឡដ្ឋានខេត្តកំពតនេះមានការដំឡើងបង្គោលនិងបំពាក់អំពូលភ្លើងតាមលក្ខណៈស្តង់ដាររបស់ FIFA ដែលមានតម្លៃ៤០ម៉ឺនដុល្លាក្រោមអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន ។ រដ្ឋបាលខេត្តក៏បានរួមចំណែកតនូវបណ្ដាញភ្លើងចូលដែលមានតម្លៃ៤ម៉ឺនដុល្លាផងដែរ ហើយចំពោះមុខនេះ រដ្ឋបាលខេត្តនឹងរៀបចំអភិវឌ្ឍន៍អោយមានកៅអីសម្រាប់អង្គុយទស្សនាការប្រកួតយ៉ាងតិចចំនួន១៥០០កៅអីថែមទៀតដែរ។