អភិបាលខេត្ត​កំពង់ចាម​ ជំរុញ​ដល់​មន្ត្រី​នគរបាល​ ត្រូវ​ទទួល​ពាក្យ​បណ្ដឹង​ ហើយ​រក​ដំណោះស្រាយ​សមស្រប​ ជូន​ប្រជាពលរដ្ឋ​​

0

កំពង់ចាម​:​ កុំ​ភ័យ​ខ្លាច​ញញើត​នឹង​ពាក្យ​បណ្ដឹង​របស់​បងប្អូន​​ប្រជាពលរដ្ឋ​ បេី​ប្រជាពលរដ្ឋ​​រត់​មក​ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​​ មាន​ន័យ​ថា​ពលរដ្ឋ​ទុកចិត្ត​យេីង​ហើយ​ ដូច្នេះ​យេីង​ត្រូវ​ទទួល​ពាក្យ​បណ្ដឹង​របស់​គាត់​ ហើយ​ត្រូវ​​រក​ដំណោះស្រាយ​ សមស្រប​ជូន​គាត់​ ធ្វើ​យ៉ាងណា​បើ​បញ្ហា​ធំ​ ត្រូវ​សម្របសម្រួល​ ឲ្យ​ក្លាយ​ទៅ​ជា​បញ្ហា​តូច​ ​រឹតតែ​ល្អប្រសើរ​ នេះ​ជា​ការ​ថ្លែង​របស់​ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ក្នុង​ពិធីបិទ​អង្គ​សន្និបាត​បូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម​ ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩​ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០១៩ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ នារសៀល​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​ស្នងការរដ្ឋាននគរបាល​ខេត្ត​កំពង់ចាម​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោក​ឧត្តមសេនីយ៍​ឯក សេក​ ភូមី​ អគ្គស្នងការរង​នគរបាល​ជាតិ​ ​​តំណាងឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការនគរបាលជាតិ និង​លោក​ លោកស្រី​ ប្រធាន​មន្ទីរ​ អង្គភាព​ ពាក់ព័ន្ធ​ ជាច្រើន​រូប​ផង​ដែរ​។

ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្ត​កំពង់ចាម​ បាន​ជំរុញ​ដល់​មន្ត្រី​នគរបាល​នៅ​តាម​មូលដ្ឋាន​ ត្រូវ​ជួយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ ឲ្យ​បងប្អូន​​ប្រជាពលរដ្ឋ​ មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​គ្រប់​ពេលវេលា​ ព្រោះ​នេះ​ជា​រដូវ​រាំងស្ងួត​ ងាយ​រងគ្រោះ​ដោយ​អគ្គីភ័យ​ឆាបឆេះ​ណាស់​ ដូច្នេះ​ត្រូវ​ត្រៀម​បំពង់​ ឬ​សម្ភារៈ​ ពន្លត់​អគ្គីភ័យ​ជា​បឋម​ ទុក​សម្រាប់​ការពារ​ ក្រែង​មាន​គ្រោះ​អគ្គីភ័យ​កេីត​ឡើង​​ ទំរាំ​ឡាន​ទឹក​មក​ដល់​ យេីង​អាច​ទប់ស្កាត់​បាន​មួយ​កំរិត​ដែរ។ ដោយ​ឡែក​បញ្ហា​​ជំងឺ​ឆ្កែ​​ឆ្កួត​ ឯកឧត្ដម​អភិបាលខេត្ត​ បាន​លើក​ឡើង​ថា​ វា​អាច​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​ក្ដៅ​ផង​ដែរ​ ដូច្នោះ​មន្ត្រី​នគរបាល​នៅ​តាម​មូលដ្ឋាន​ ត្រូវ​ជួយ​ធ្វើ​ការ​​ផ្សព្វផ្សាយ​ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណាមួយ​ ដែល​ត្រូវ​ឆ្កែ​ឬ​ឆ្មារ​ខាំ​ ​ អាច​ទៅទទួលការចាក់វ៉ាក់សាំង​ ការពារជំងឺឆ្កែឆ្កួត នៅ​មជ្ឈមណ្ឌលចាក់ថ្នាំបង្ការ​ជំងឺ​ឆ្កែឆ្កួតខេត្តកំពង់ចាម​ ចាប់បើ​កនៅថ្ងៃទី៧​ ខែមី​នា​ ឆ្នាំ២០១៩​នេះ​ តទៅ​ ស្ថិត​ក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។
ជាមួយគ្នានោះ​ដែរ ឯកឧត្ដម​អភិបាលខេត្ត​ ក៏​បាន​​កោតសរសេីរចំពោះស្នងការនគរបាលខេត្តកំពង់ចាម​ ដែលបានដឹកនាំកងកម្លាំង​ ក្នុងការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ និង​ការងារ​ការពារសន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​សង្គមបានយ៉ាងល្អប្រសេីរ​ ជូនប្រជាពលរដ្ឋ​ នាពេលកន្លងមក​។​ ហេីយ​កុំ​ភ័យ​ខ្លាច​ញញើត​នឹង​ពាក្យ​បណ្ដឹង​របស់​បងប្អូន​​ប្រជាពលរដ្ឋ​ បេី​ប្រជាពលរដ្ឋ​រត់​មក​ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​​ មាន​ន័យ​ថា​ពលរដ្ឋ​ទុកចិត្ត​យេីង​ហើយ​ ដូច្នេះ​យេីង​ត្រូវ​ទទួល​ពាក្យ​បណ្ដឹង​របស់​គាត់​ ហើយ​ត្រូវ​​រក​ដំណោះស្រាយ​ សមស្រប​ជូន​គាត់​ ធ្វើ​យ៉ាងណា​បើ​បញ្ហា​ធំ​ ត្រូវ​សម្របសម្រួល​ ឲ្យ​ក្លាយ​ទៅ​ជា​បញ្ហា​តូច​ ​រឹតតែ​ល្អប្រសើរ​ ពោលគឺ​​ត្រូវ​ទទួល​ពាក្យ​បណ្ដឹង​ របស់​ប្រជាពលរដ្ឋ​ ចៀសវាង​ ត្រូវ​ពលរដ្ឋ​ប្តឹង​បក​មក​យើង​វិញ​ ព្រោះតែ​មិន​ទទួល​ពាក្យ​បណ្ដឹង​​ផង​ដែរ​ ៕