ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩

0

ខេត្តកំពត៖  រសៀលថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៦៥២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាព គតិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត។

អញ្ជើញចូលរួមក្នុងអង្គសន្និបាតនេះរួមមាន៖ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងគ្រប់ប្រភេទ ក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងសមាគម អង្គការសង្គមស៊ីវិល សរុប៦២៧ នាក់។សូមបញ្ជាក់ថា ក្នុងពិធីនេះក៏មាន ការបំពាក់គ្រឿងឥស្សរយស ជូនមន្រ្តីរាជការចំនួន ១០៣នាក់ ផងដែ៕