សមណសិស្សចំនួន១៨៤អង្គនាក់ប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ សម្តេចជាសុីម ខេត្តបន្ទាយមានជ័យ

0

ខេត្តបន្ទាយមានជ័÷ ព្រឹក ថ្ងៃទី ៦ ខែកុម្ភះ ឆ្នាំ ២០១៩នេះសមណសិស្សចំនួន១៨៤អង្គនាក់បានប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ សម្តេចជាសុីម ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងបរិវេនវត្តស្វាយចាស់ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ពិធីនេះមានការចូលរួមលោកយឹមយឿនប្រធានមន្ទីរធម្មការសានាខេត្តបន្ទាយមានជ័យ ព្រះឧត្តមសីលញាណ ធុលសុធា ព្រះមេគណខេត្តបន្ទាយមានជ័យនិងសមណសិស្សចំនួន១៨៤អង្គនាក់។ក្នុងពិធី
នេះលោកយឹមយឿនបានមានប្រសាសន៍ថាថ្ងៃនេះលោកមានសេចក្តីរំភើបណាស់ដែលបានចូលរួមធ្វើគណះមេប្រយោគប្រឡងសមណសិស្សចំនួន១៨៤អង្គនាក់ប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ សម្តេចជាសុីម ខេត្តបន្ទាយមានជ័យដៃលមាន៨បន្ទប់ ក្នុងនោះរួមមានវិញ្ញសារ ព្រឹកប្រឡងវិញ្ញាសា ភាសាបាលី និងសរសេរតាមអាន លុះនៅពេលល្ងាចប្រឡងវិញញាសារព្រះវិន័យ និងគណិតវិទ្យា ហើយក្នុងការប្រឡងនោះមានរយះពេលពេញ១ថ្ងៃពេញ។លោកបានបញ្ជាក់ទៀតថាព្រះសង្ឃដែលបានប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ សម្តេចជាសុីម ខេត្តបន្ទាយមានជ័យនេះកន្លងព្រះ១អង្គៗខិតខំរៀនសូត្រយ៉ាងយកចិត្តទុកដាក់គ្រប់វត្តនៅក្នុងខេត្តបន្ទាយមានជ័យនេះខិតខំរៀនសូត្រយ៉ាងខ្លាំងនោះធ្វើឲ្យពុទ្ធចក្រមានការរីកចំរើនឥតឈប់ឈរក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ក្នុងនោះលោកបានធ្វើការកោតសើរសរដល់ព្រះសង្ឃដែលបានខិតខំរៀនសូត្ររហូតដល់បានប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ សម្តេចជាសុីម ខេត្តបន្ទាយមានជ័យក្នុងថ្ងៃនេះសបញ្ជាក់ឲ្យឃើញថាវិស័យព្រះពុទ្ធសាសនានៅក្នុងខេត្តបន្ទាយមានជ័យមានការីកចំរើនយ៉ាងខ្លាំងទាំងផ្នែកពុទ្ធចក្ររួមជាមួយអាណាចក្រមិនអាចខ្វះបានឡើយ។លោកយឹមយឿនបានបញ្ជាក់ទៀតថាទន្ទឹមនិងការរីកចំរើនក៏នៅមានបញ្ហាមួយចំនួនតូចមិនអាចគេចបានឡើយដូចជាព្រះសង្ឃមិនគោរពពិន័យសង្ឃជាដើម។ដោយឈរលើទស្សនៈថាព្រះពុទ្ធសាសនាជាកំលាំងដឹកនាំចរិយាធម៌សង្គម តាមវត្តអារាមដែលជាការរួមចំណែកការកសាងធនធានមនុស្សល្អដល់សង្គមជាតិ។សាសនាជាវិស័យអប់រំមួយបប្រកបដោយធម៍ និងមានប្រសិទ្ធភាពខ្ពស់ ត្រូវប្រកាន់យកព្រះពុទ្ធសានាឱវាទ ដែលមានព្រះត្រៃបីដកជាគោលធ្វើជាប្រទីបសំរាប់បំភ្លឺផ្លូវសម្រាប់អប់រំ ចរិយាធម៍ ជម្រៈចោលនូវគំនុំការច្រណែននិន្នា ឈ្នានីសប្រកបដោយអហឹង្សាជាដើម។លោកយឹមយឿនបានបញ្ជាក់ទៀតថាជំនឿសាសនាពិតជាសំខាន់ណាស់មិនអាចខ្វះបានឡើយដើម្បីឲ្យព្រះពុទ្ធសាសនាស្ថិតស្ថេររឹងមាំបានយូរអង្វែងត្រូវមានអ្នកបួស ឫព្រះសង្ឃមានមុខងារសំខាន់ណាស់សម្រាប់ដឹកនាំពុទ្ធសាសនា និងការរៀនសូត្រធម៌វិន័យ ហើយបដិបត្តិអប់រំផ្លូវចិត្តឲ្យល្អនិងបានយកចំណេះដឹងនោះទៅអប់រំទូន្មានដល់ពុទ្ធបរស័ទ ឲ្យប្រព្រឹត្តសុចរិត ឲ្យស្រឡាញ់រាប់អានគ្នា សាមគ្គី ចេះស្រឡាញ់គ្នានិងរក្សាសម្បត្តិវប្បធម៌ជាតិ ប្រពៃណី ទំនៀមទំលាប់ដែលមានពីអតីតកាលឲ្យគង់វង់ផងដែរ៕