មហាជនខ្លះរឹះគន់ការចាក់ដីរបស់លោក ហាក់សេង ថាជាការចាក់លុបផ្ទៃបឹងធម្មជាតិ

0

សៀមរាប = ក្រោយពីមានការឹះគន់នៅលើបណ្ដាញសង្គម ហ្វេស បុក ថាការចាក់ដីធ្វើជាដីឡូតិ៍ របស់លោក ហាក់ សេង ធ្វើអោយប៉ះពាលផ្ទៃបឹងធម្មជាតិ ដោយមាន លោក ក្ដោប រ៉ន ជាចៅសង្កាត់ជ្រាវ លោកគង់មង្គល ប្រធានសមាគមន៍ បឹងពារាំង និងលោក ហាក់ សេង ម្ចាស់ដីឡូតិ៍ ដែលមានទីតាំងនៅក្នុង ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប រួចមកស្រាប់តែមានប្រតិកម្មខ្លាំងៗពីលោក ចៅសង្កាត់ជ្រាវ។
លោក ក្ដោប រ៉ន ចៅសង្កាត់ជ្រាវបានផ្ដល់បទសម្ភាសថា ការចាក់ដីរបស់លោក ហាក់ សេង មិនមែនចាក់លុបបឹងធម្មជាតិនោះទេ គឺគេចាក់ធ្វើផ្លូវដើម្បីងាយស្រួលដល់ពលរដ្នធ្វើដំណើរ វាមិនប៉ះពាលដីបឹងនោះទេ ព្រោះដីបឹង គេរក្សាទុក ១ហិចតា រួចស្រេចហើយ និងមានគំរោងធ្វើកំផែងជុំវិញបឹងដើម្បីរក្សាទឹកទុកសំរាប់អោយបងប្អូនប្រជាពលរដ្នប្រើប្រាស និងលក់ដូរ នៅទីនោះ ដូច្នេះការរឹះគន់នេះវាមិនមែនជាការពិតនោះទេ ព្រោះលោកធ្វើចៅសង្កាតនេះជាង៣២ឆ្នាំហើយ លោកខិតខំរក្សាទុកបឹងទាំងនេះគ្មានអ្នកណាហ៊ានប៉ះពាលនោះទេ បើមិនដូច្នោះទេម្លេះសមបាត់បង់យូរណាស់ហើយ ហើយលោកក៏ក្លាយជាសេដ្ឋី បាតទៅហើយមិនក្រ រហាមដូច្នោះទេ។ ឯការលក់អាចម៍ដីដែលជីកពីបារាយណ៍នេះ គឺ លោកធ្វើតាម ព្រះរាជបណ្ទូលរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ដែលបានបង្គាប់អោយ ប្រើរូបភាព ((ស្លឹកត្នោត ខ្ចប់ស្ករត្នោត )) បើមិនប្រើរូបភាពបែបនេះទេ គ្មានលុយនិងអភិវឌ្ឍន៍សាងសងមជ្ឈមណ្ឌលវប្បធម៌សន្តិភាពឬ(បារាយណ៍សិប្បនិមិ្មត)នោះទេ។
លោក គង់ មង្គល ប្រធានសមាគន៍បឹងពារាំង បានផ្ដល់បទសម្ភាសថា ការរឹះគន់របស់មនុស្សមួយចំនួនថាការចាក់ដីធ្វើដីឡូតិ៍របស់លោក ហាក់ សេង ប៉ះពាលនិងដីបឹងធម្មជាតិនោះ វាមិនមែនជាការពិតទេគឺ គេចាក់ធ្វើផ្លូវដែលគេរក្សាទុក១០ម៉ែត្រ ហើយវាជាដាន់ផ្លូវរទេះចាស់ពីមុនដែលនៅក្បែរបឹងនឹង ជួនពេលដែលលោក ហាក់ សេង លោក បានធ្វើដីឡួតិ៍ លោកចៅសង្កាត់ និងលោក ក៏បានពឹងអោយ លោក ហាក់ សេង ជួយធ្វើផ្លូវ នេះផង ដើម្បីបានប្រយោជន៍ទាំងសងខាង= ទី១/ បានជាផ្លូវសំរាប់ពលរដ្នធ្វើដំណើរ។ ទី២/ បានប្រយោជន៍ដល់ម្ចាស់ដីឡូតិ៍ក្នុងការប្រើប្រាស់រួមគ្នាផងដែរ។ ដូច្នេះការរឹះគន់មួយនេះគឺជាការរឹះគន់បំភ្លើការពិត ដោយគ្មានអ្នកណាថ្លើមធំហ៊ានចាក់ដីលុបដីបឹង យកធ្វើជាកម្មសិទ្ធនោះទេ។ប៊ុនរិទ្ធី