​ប្រេ​ស៊ី​ល ប្រារព្ធ​ពិធី ជោគជ័យ នៃ​ការ​ខួង យក​ប្រេង ក្រោម​សមុទ្រ ដ៏​មានតម្លៃ

0

​ប្រធានាធិបតី​ប្រេ​ស៊ី​ល លោកស្រី ឌី​ល​ម៉ា រ៉ូ​សេស កាលពី​ថ្ងៃ​អង្គារ បាន​ប្រារព្ធ​ពិធី​ជោគជ័យ នៃ​ការ​ខួង​យក ប្រេង​ក្រោម​ជម្រៅ​សមុទ្រ​ដ៏​ជ្រៅ​របស់​ប្រទេស ដែលជា​ធនធាន​ក៏មាន​តម្លៃ បម្រើ​ឲ្យ​ទ្វីប​អង់​តាក​ទិច​ខាងត្បូង​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​០២

ខែកក្កដា ឆ្នាំ​២០១៤​ថា លោកស្រី រ៉ូ​សេស បាន​ធ្វើជា អធិបតីភាព​សម្រាប់​ដំណើរការ ខួង​យក​ប្រេង​ដោយ​ក្រុមហ៊ុន​ប្រេង របស់​រដ្ឋ​ឈ្មោះ Petrobras ដែល​នឹង​អាច ផលិត​ខួង​យក​ប្រេង បាន​ចំនួន ៥០០.០០០ បា​រែ​ល (​ធុង​) ក្នុង​មួយថ្ងៃ​។​ ​ក្រុមហ៊ុន Petrobras ជា​អ្នក​ដែល​ត្រួស​ត្រាយផ្លូវ សម្រាប់​ដំណើរការ​ខួង​យក​ប្រេង ក្នុង​ជម្រៅ​ទឹកសមុទ្រ​ដ៏​ជ្រៅ ខាងក្រោម​ស្រទាប់​នៃ​អំបិល ជាមួយគ្នា​នោះដែរ ប្រទេស ប្រេ​ស៊ី​ល ក៏​ជា​ប្រទេស​ដែលមាន​ធនធាន​ប្រេង ដ៏​មាន តម្លៃ​នេះ​យ៉ាងច្រើន​ផងដែរ​។​ ​

ប្រធានាធិបតី​ប្រេ​ស៊ី​ល លោកស្រី Rousseff បាន​និយាយថា សមិទ្ធិផល​របស់​ក្រុមហ៊ុន ជាការ​បញ្ជាក់​អំពី​ធនធាន ជាក់ស្តែង និង​ជា​ផលប្រយោជន៍​សម្រាប់​ប្រជាជន​ប្រេ​ស៊ី​ល​។ លោកស្រី​ក៏បាន​ចេញមុខ​ការពារ ចំពោះ​ការ​ចោទ ប្រកាន់​ក្រុមហ៊ុន Petrosbras ថា មាន​ភាពមិនប្រក្រតី នៅក្នុង​កិច្ចព្រមព្រៀង​ទិញ​ប្រេង នៅ​ទីក្រុង Pasadena និង​ទីក្រុង Texas ខណៈ​លោកស្រី ធ្វើជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​នេះ​៕